


កោះត្រល់ ឬ ភូកុក គឺជា ទីក្រុងកោះមួយ ស្ថិតនៅក្នុងខេត្ត គៀនយ៉ាង ប្រទេសវៀតណាម ។ កោះនេះកោះ និងកោះតូចៗជិតខាង និងប្រជុំកោះ កោះក្រចកសេះ រួមបញ្ចូលគ្នាបង្កើតជាទីក្រុង ភូកុក នៅ ឈូងសមុទ្រថៃ នេះជា ទីក្រុង កោះដំបូងគេដែលបានបង្កើតឡើងនៅវៀតណាម។
ទីក្រុងភ្នំពេញ - ព្រែកចាក - ហាទៀន - កោះត្រល់
ម៉ោង 4 ព្រឹកជួបជុំគ្នានៅក្រុងហ៊ុនទេសចរណ៍ ស្តាយឃីង ធ្វើដំណើរទៅកាន់ព្រំដែនព្រែកចាក ទទួលទានអាហារពេលព្រឹកនៅ ផ្សារអង្គតាសោម បន្តដំណើររហូតដល់ព្រំដែនដោយមានការស្វាមគមន៍យ៉ាងកក់ក្ដៅពីមគ្គុទេសគ៌ដ៍ប៉ិនប្រសព្វ រួចបន្តដំណើរទៅកាន់ទីក្រុងហាទៀន។ ពិសាអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមកប៉ាល់ធំឆ្ពោះទៅកាន់ កោះត្រល់។ ជូនទៅ វត្តខ្មែទីកន្លែងសក្ការៈបូជា មួយដ៏ស័ក្កសិទ្ធ ជូន ជិះកន្ត្រកខ្សែកាប វែងជាងគេលើពិភពលោក(7,899.9m) ឆ្ពោះទៅកោះ កោះផ្លែម្នាស់(Hon Thom)។ លោកអ្នកអាចកម្សាន្តជាមួយល្បែងកម្សាន្ត សួនទឹកនិងលំហែកាយនៅឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ ពិសារអាហារពេលល្ងាចជាលក្ខណៈ BBQ គ្រឿងសមុទ្រអាំងស្រស់ៗ ជាច្រើនមុខ និងភេសជ្ជៈ រួចជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ទីក្រុងហ្រ្គេនវើល - សួនកម្សាន្តវីនវ៉ុនឌឺ - សួនសត្វសាហ្វារីវើល
ពិសារអាហារពេលព្រឹករួចទស្សនា ទីក្រុង ហ្គ្រេនវើល(Grand World) ដែលមានរចនាបទដូចទៅនិងក្រុងវេនីស នៃប្រទេសអុីតាលី និងទីក្រុងរាត្រីដ៏ធំប្រចាំតំបន់។ ពិសារអាហារថ្ងៃត្រង់រួច ជូនទស្សនា សួនកម្សាន្ត វីនវ៉ុនឌឺ លោកអ្នកអាចរីករាយកម្សាន្តជាមួយល្បែងកម្សាន្តជាច្រើនប្រភេទដូចជា ៖ រទេះភ្លើងភ្លើងករឡាប់ចាក់ ពិភពបាតសមុទ្រ ភាពយន្ត 5D សួនទឹកសមុទ្រសប្បាយនិមិត្មដ៏ធំ និងការសម្តែង Show ទឹកពិសេសតាមកម្មរស្មីមានរូបភាពប្លែកៗយ៉ាងអស្ចារ្យ។ល។ បន្តជូនពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


កោះត្រល់ - ហាទៀន - ព្រែកចាក - ភ្នំពេញ
ពិសារអាហារពេលព្រឹករួចជូនទស្សនា ព្រះវិហារចូវ ដែលជា ទីកន្លែងសក្ការៈបូជាមួយដ៏ស័ក្កសិទ្ធនៅលើកោះត្រល់។ បន្តទស្សនា វត្តហ៊ូគុក និងកន្លែងផលិតទឹកត្រីដ៏ល្បីប្រចាំតំបន់ និងហាងលក់គុជខ្យង។ ពិសារអាហារថ្ងៃត្រង់ រួចធ្វើដំណើរតាមកប៉ាល់ធំ មកកាន់ ទីក្រុង ហាទៀនឆ្លងព្រំដែនដើម្បីវិលត្រលប់មកកាន់ ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពរីករាយដែលមិនអាចបំភ្លេចបាន។
អាហាររួមបញ្ចូល



