




កោះត្រល់ ឬ ភូកុក គឺជា ទីក្រុងកោះមួយ ស្ថិតនៅក្នុងខេត្ត គៀនយ៉ាង ប្រទេសវៀតណាម ។ កោះនេះកោះ និងកោះតូចៗជិតខាង និងប្រជុំកោះ កោះក្រចកសេះ រួមបញ្ចូលគ្នាបង្កើតជាទីក្រុង ភូកុក នៅ ឈូងសមុទ្រថៃ នេះជា ទីក្រុង កោះដំបូងគេដែលបានបង្កើតឡើងនៅវៀតណាម។
ទីក្រុងភ្នំពេញ - ព្រែកចាក - ហាទៀន - កោះត្រល់
ម៉ោង 4 ព្រឹកជួបជុំគ្នានៅក្រុងហ៊ុនទេសចរណ៍ ស្តាយឃីង ធ្វើដំណើរទៅកាន់ព្រំដែនព្រែកចាក ទទួលទានអាហារពេលព្រឹកនៅ ផ្សារអង្គតាសោម បន្តដំណើររហូតដល់ព្រំដែនដោយមានការស្វាមគមន៍យ៉ាងកក់ក្ដៅពីមគ្គុទេសគ៌ដ៍ប៉ិនប្រសព្វ រួចបន្តដំណើរទៅកាន់ទីក្រុងហាទៀន។ ពិសាអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមកប៉ាល់ធំឆ្ពោះទៅកាន់ កោះត្រល់។ ជូនទៅ វត្តខ្មែទីកន្លែងសក្ការៈបូជា មួយដ៏ស័ក្កសិទ្ធ ជូន ជិះកន្ត្រកខ្សែកាប វែងជាងគេលើពិភពលោក(7,899.9m) ឆ្ពោះទៅកោះ កោះផ្លែម្នាស់(Hon Thom)។ លោកអ្នកអាចកម្សាន្តជាមួយល្បែងកម្សាន្ត សួនទឹកនិងលំហែកាយនៅឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ ពិសារអាហារពេលល្ងាចជាលក្ខណៈ BBQ គ្រឿងសមុទ្រអាំងស្រស់ៗ ជាច្រើនមុខ និងភេសជ្ជៈ រួចជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ទីក្រុងហ្រ្គេនវើល - សួនកម្សាន្តវីនវ៉ុនឌឺ - សួនសត្វសាហ្វារីវើល
ពិសារអាហារពេលព្រឹករួចទស្សនា ទីក្រុង ហ្គ្រេនវើល(Grand World) ដែលមានរចនាបទដូចទៅនិងក្រុងវេនីស នៃប្រទេសអុីតាលី និងទីក្រុងរាត្រីដ៏ធំប្រចាំតំបន់។ ពិសារអាហារថ្ងៃត្រង់រួច ជូនទស្សនា សួនកម្សាន្ត វីនវ៉ុនឌឺ លោកអ្នកអាចរីករាយកម្សាន្តជាមួយល្បែងកម្សាន្តជាច្រើនប្រភេទដូចជា ៖ រទេះភ្លើងភ្លើងករឡាប់ចាក់ ពិភពបាតសមុទ្រ ភាពយន្ត 5D សួនទឹកសមុទ្រសប្បាយនិមិត្មដ៏ធំ និងការសម្តែង Show ទឹកពិសេសតាមកម្មរស្មីមានរូបភាពប្លែកៗយ៉ាងអស្ចារ្យ។ល។ បន្តជូនពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


កោះត្រល់ - ហាទៀន - ព្រែកចាក - ភ្នំពេញ
ពិសារអាហារពេលព្រឹករួចជូនទស្សនា ព្រះវិហារចូវ ដែលជា ទីកន្លែងសក្ការៈបូជាមួយដ៏ស័ក្កសិទ្ធនៅលើកោះត្រល់។ បន្តទស្សនា វត្តហ៊ូគុក និងកន្លែងផលិតទឹកត្រីដ៏ល្បីប្រចាំតំបន់ និងហាងលក់គុជខ្យង។ ពិសារអាហារថ្ងៃត្រង់ រួចធ្វើដំណើរតាមកប៉ាល់ធំ មកកាន់ ទីក្រុង ហាទៀនឆ្លងព្រំដែនដើម្បីវិលត្រលប់មកកាន់ ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពរីករាយដែលមិនអាចបំភ្លេចបាន។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

ហ្រ្គេនវើល (Grand World)
Grand World Phu Quoc ត្រូវបានគេប្រសិទ្ធនាមថាជា «ទីក្រុងមិនចេះដេក» (The Sleepless City) ដោយសារវាបើកដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ និងជាមជ្ឈមណ្ឌលកម្សាន្ត ដើរទិញអីវ៉ាន់ ព្រមទាំងញ៉ាំអាហារដ៏រស់រវើកបំផុតមួយនៅលើកោះភូគុក។ ចំណុចពិសេស នៃ Grand World Phu Quoc រួមមាន៖ ទន្លេ Venice បែបអ៊ីតាលី (Venice Canal) , ការសម្តែងពន្លឺ និងទឹក «Sleepless City Shows» , ផ្ទះបង់ឬស្សីយក្ស (Bamboo Legend) , សួនសិល្បៈសម័យទើប Bamboo & Teddy Bear Museum , ជីវិតពេលរាត្រី និងការកម្សាន្ត ២៤ ម៉ោង ។
ឧទ្យានវីនវ៉ុនឌឺ (Vin Wonders Amusement Park)
VinWonders Phu Quoc គឺជាឧទ្យានកម្សាន្តកម្រិតពិភពលោក និងជាឧទ្យានកម្សាន្តធំជាងគេបង្អស់នៅក្នុងប្រទេសវៀតណាម (ទំហំជាង ៥០ ហិកតា)។ វាត្រូវបានគេប្រសិទ្ធនាមថាជា «Disneyland នៃប្រទេសវៀតណាម» ដោយសារមានតំបន់កម្សាន្ត និងការទស្សនាប្លែកៗជាច្រើន។ចំណុចពិសេស និងសម្គាល់សំខាន់ៗនៃ VinWonders Phu Quoc រួមមាន៖ ពិភពបាតសមុទ្រ (The Sea Shell / Neptune Palace) , ឧទ្យានទឹក Typhoon World , ពិភពផ្សងព្រេង និងល្បែងរំភើប (Adventure World & Viking Village) , ពិភពទេពអប្សរ Fantasy World , ពិភពទេពអប្សរ Fantasy World ។

កន្ត្រកខ្សែកាបវែងជាងគេលើពិភពលោក ប្រវែង7,899.9ម៉
ជាផ្នែកមួយរបស់ Sun World ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធកម្សាន្ត និងកម្សាន្តរបស់ Sun Group ឧទ្យានធម្មជាតិ Sun World Hon Thom Nature Park បង្កើតនូវអារម្មណ៍ដ៏អស្ចារ្យនៃបរិយាកាស និងភាពរំភើបរីករាយ។ដំណាក់កាលទី 1 នៃអគារនេះត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2018 ជាមួយនឹងប្រព័ន្ធរថយន្តខ្សែកាប Hon Thom ដែលត្រូវបានផ្តល់កិត្តិយសដោយ World Guinness ថាជា "ប្រព័ន្ធរថយន្តខ្សែកាបវែងជាងគេលើពិភពលោក"។ រថយន្តខ្សែកាប ត្រូវបានគេសន្មត់ថាដឹកអ្នកទស្សនាទៅកាន់អាណាចក្រ Hon Thom ជាមួយឆ្នេរដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញ ។
