


កោះត្រល់ ឬ ភូកុក គឺជា ទីក្រុងកោះមួយ ស្ថិតនៅក្នុងខេត្ត គៀនយ៉ាង ប្រទេសវៀតណាម ។ កោះនេះកោះ និងកោះតូចៗជិតខាង និងប្រជុំកោះ កោះក្រចកសេះ រួមបញ្ចូលគ្នាបង្កើតជាទីក្រុង ភូកុក នៅ ឈូងសមុទ្រថៃ នេះជា ទីក្រុង កោះដំបូងគេដែលបានបង្កើតឡើងនៅវៀតណាម។
ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ - ព្រែកចាក - ហាទៀន - កោះត្រល់
ម៉ោង 4 ព្រឹកជួបជុំគ្នានៅក្រុងហ៊ុនទេសចរណ៍ ស្តាយ ឃីង ធ្វើដំណើរទៅកាន់ព្រំដែនព្រែកចាក ទទួលទានអាហារពេលព្រឹកនៅ ផ្សារអង្គតាសោម បន្តដំណើររហូតដល់ព្រំដែនដោយមានការស្វាមគមន៍យ៉ាងកក់ក្ដៅពីមគ្គុទេសគ៌ដ៍ប៉ិនប្រសព្វ រួចបន្តដំណើរទៅកាន់ទីក្រុង
ហាទៀន។ពិសាអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមកប៉ាល់ធំឆ្ពោះទៅកាន់ កោះត្រល់ ។ ជូនទៅវត្តខ្មែទីកន្លែងសក្ការៈបូជាមួយដ៏ស័ក្កសិទ្ធ ជូនជិះកន្ត្រកខ្សែកាបវែងជាងគេលើពិភពលោក(7,899.9m) ឆ្ពោះទៅកោះ Hon Thom (កោះផ្លែម្នាស់) ។ លោកអ្នកអាចកម្សាន្ត
ជាមួយល្បែងកម្សាន្ត សួនទឹកនិងលំហែកាយនៅឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ ពិសារអាហារពេលល្ងាចជាលក្ខណៈ BBQ គ្រឿងសមុទ្រអាំងស្រស់ៗ ជាច្រើនមុខ និងភេសជ្ជៈ រួចជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ថ្ងៃទី 2 ៖ កោះត្រល់ - សួនកម្សាន្តវីនវ៉ុនឌឺ - ទីក្រុងហ្គ្រេនវើល
ពិសារអាហារពេលព្រឹករួច ជូនទស្សនាកសិដ្ឋានចិញ្ចឹមគុជខ្យង បន្តទស្សនា កន្លែងផលិតស្រាពួចប្រចាំនៅលើ កោះត្រល់។ ពិសារអាហារថ្ងៃត្រង់រួច ជូនទស្សនា សួនកម្សាន្ត វីនវ៉ុនឌឺ លោកអ្នកអាចរីករាយកម្សាន្ត
ជាមួយល្បែងកម្សាន្តជាច្រើនប្រភេទដូចជា៖ រទេះភ្លើងក្រឡាប់ចាក់ ពិភពបាតសមុទ្រ ភាពយន្ត5D សួនទឹកសមុទ្រសប្បនិមិត្មដ៏ធំ និងការសម្លែង Show ទឹកពិសេសតាមកម្មរស្មីមានរូបភាពប្លែកៗយ៉ាងអស្ចារ្យ ។ល។
បន្តជូន ទស្សនា ទីក្រុង ហ្គ្រេនវើល (Grand World) ដែលមានរចនាបទដូចទៅនិង ទីក្រុងវេនីស នៃប្រទេសអ៊ីតាលី និងទីក្រុងរាត្រីដ៏ធំប្រចាំតំបន់។ ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល


ថ្ងៃទី 3 ៖ កោះត្រល់ - ហាទៀន - ព្រែកចាក - ភ្នំពេញ
ពិសារអាហារពេលព្រឹករួច ជូនទស្សនា ព្រះវិហារចូវ ដែលជា ទីកន្លែងសក្ការៈបូជាមួយដ៏ស័ក្កសិទ្ធនៅលើ កោះត្រល់។ បន្តទស្សនា វត្តហ៊ូគុគ និងកន្លែងផលិតទឹកត្រីដ៏ល្បីប្រចាំតំបន់ ។ ពិសារអាហារថ្ងៃវត្រង់ រួចធ្វើ ដំណើរតាមកប៉ាល់ធំ មកកាន់ ទីក្រុង ហាទៀន ឆ្លងព្រំដែន ដើម្បី វិលត្រលប់មកកាន់ ទីក្រុងភ្នំពេញ វិញប្រកបដោយសុវតិ្តភាព និងភាពរីករាយដែលមិនអាចបំភ្លេចបាន ។
អាហាររួមបញ្ចូល


