


No Description Available
Tour description will be displayed here once it becomes available.
ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ - ព្រែកចាក - ហាទៀន - កោះត្រល់
ម៉ោង 4 ព្រឹកជួបជុំគ្នានៅក្រុងហ៊ុនទេសចរណ៍ ស្តាយ ឃីង ធ្វើដំណើរទៅកាន់ព្រំដែនព្រែកចាក ទទួលទានអាហារពេលព្រឹកនៅ ផ្សារអង្គតាសោម បន្តដំណើររហូតដល់ព្រំដែនដោយមានការស្វាមគមន៍យ៉ាងកក់ក្ដៅពីមគ្គុទេសគ៌ដ៍ប៉ិនប្រសព្វ រួចបន្តដំណើរទៅកាន់ទីក្រុង
ហាទៀន។ពិសាអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមកប៉ាល់ធំឆ្ពោះទៅកាន់ កោះត្រល់ ។ ជូនទៅវត្តខ្មែទីកន្លែងសក្ការៈបូជាមួយដ៏ស័ក្កសិទ្ធ ជូនជិះកន្ត្រកខ្សែកាបវែងជាងគេលើពិភពលោក(7,899.9m) ឆ្ពោះទៅកោះ Hon Thom (កោះផ្លែម្នាស់) ។ លោកអ្នកអាចកម្សាន្ត
ជាមួយល្បែងកម្សាន្ត សួនទឹកនិងលំហែកាយនៅឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ ពិសារអាហារពេលល្ងាចជាលក្ខណៈ BBQ គ្រឿងសមុទ្រអាំងស្រស់ៗ ជាច្រើនមុខ និងភេសជ្ជៈ រួចជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ថ្ងៃទី 2 ៖ កោះត្រល់ - សួនកម្សាន្តវីនវ៉ុនឌឺ - ទីក្រុងហ្គ្រេនវើល
ពិសារអាហារពេលព្រឹករួច ជូនទស្សនាកសិដ្ឋានចិញ្ចឹមគុជខ្យង បន្តទស្សនា កន្លែងផលិតស្រាពួចប្រចាំនៅលើ កោះត្រល់។ ពិសារអាហារថ្ងៃត្រង់រួច ជូនទស្សនា សួនកម្សាន្ត វីនវ៉ុនឌឺ លោកអ្នកអាចរីករាយកម្សាន្ត
ជាមួយល្បែងកម្សាន្តជាច្រើនប្រភេទដូចជា៖ រទេះភ្លើងក្រឡាប់ចាក់ ពិភពបាតសមុទ្រ ភាពយន្ត5D សួនទឹកសមុទ្រសប្បនិមិត្មដ៏ធំ និងការសម្លែង Show ទឹកពិសេសតាមកម្មរស្មីមានរូបភាពប្លែកៗយ៉ាងអស្ចារ្យ ។ល។
បន្តជូន ទស្សនា ទីក្រុង ហ្គ្រេនវើល (Grand World) ដែលមានរចនាបទដូចទៅនិង ទីក្រុងវេនីស នៃប្រទេសអ៊ីតាលី និងទីក្រុងរាត្រីដ៏ធំប្រចាំតំបន់។ ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល


ថ្ងៃទី 3 ៖ កោះត្រល់ - ហាទៀន - ព្រែកចាក - ភ្នំពេញ
ពិសារអាហារពេលព្រឹករួច ជូនទស្សនា ព្រះវិហារចូវ ដែលជា ទីកន្លែងសក្ការៈបូជាមួយដ៏ស័ក្កសិទ្ធនៅលើ កោះត្រល់។ បន្តទស្សនា វត្តហ៊ូគុគ និងកន្លែងផលិតទឹកត្រីដ៏ល្បីប្រចាំតំបន់ ។ ពិសារអាហារថ្ងៃវត្រង់ រួចធ្វើ ដំណើរតាមកប៉ាល់ធំ មកកាន់ ទីក្រុង ហាទៀន ឆ្លងព្រំដែន ដើម្បី វិលត្រលប់មកកាន់ ទីក្រុងភ្នំពេញ វិញប្រកបដោយសុវតិ្តភាព និងភាពរីករាយដែលមិនអាចបំភ្លេចបាន ។
អាហាររួមបញ្ចូល


ថ្ងៃទី 4 ៖ ទីក្រុងសាប៉ា - ភ្នំហ្វាន់ស៊ីផាន់ ជិះកន្រ្តកខ្សែកាប
ទទួលទានអាហារពេលព្រឹករួច ជូនទៅស្ថានីយរថភ្លើង PLAZA Station (រួមបញ្ចូលសំបុត្រ)រីករាយជាមួយការជិះរថភ្លើងក្រហាមពីជើងភ្នំដែលមានទេសភាពស្រស់ស្អាតដូចទៅនឹងប្រទេសស្វីសទៅកាន់តំបន់ទេសចរណ៍ ដ៏ល្បីប្រចាំតំបន់ គឺ ភ្នំ ហ្វាន់ស៊ីផាន់ ហើយបន្ដជិះកន្ត្រកខ្សែកាបដើមី្បទៅដល់កំពូលភ្នំដែលមានកំពស់ជាង 3,143 ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាមួយនិងអាកាសធាតុស្រស់ស្រាយ ហើយលោកអ្នកអាចគយគន់ទស្សនាទេសភាពតាមជ្រលងភ្នំ វាលស្រែ ពណ៌លឿងនៅតាមជ្រលភ្នំ និងបន្តទស្សនា រូបបដិមារករដ៏ធំនៅលើកំពូលភ្នំផងដែរ បន្ទាប់មក ជូនទស្សនា សួនម៉ូអាណា ដែលមានទេសភាពស្រស់ស្អាតស្ថិតនៅតាមជ្រលងភ្នំ ពិសារអាហារពេលល្ងាច រួច ជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 5 ៖ ទីក្រុងសាប៉ា - ទីក្រុងហាណូយ -ទីក្រុងភ្នំពេញ
ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរត្រលប់មកកាន់ ទីក្រុងហាណូយវិញ ។ ជូនទៅទទួលទានអាហារថ្ងៃត្រង់រួច ជូនដើរផ្សារទិញទំនិញដោយសេរី បន្តដំណើរទៅកាន់ប្រលានយន្តហោះអន្តរជាតិទីក្រុងហាណូយ ដើម្បីហោះហើរត្រលប់មក ប្រទេសកម្ពុជាវិញ ប្រកបដោយ សុវតិ្តភាព និងភាពរីករាយមិនអាចបំភ្លេចបាន ៕
អាហាររួមបញ្ចូល



