Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1592Premium Package

វៀតណាម ( ហូជីមិញ -​ ដាណាង - ហួយអាន)

ទីក្រុង Da Nang មិន​ត្រឹម​តែ​មាន​ភាព​ល្បីល្បាញ​សម្រាប់​ទេសភាព និង​ទេសភាព​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ វា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​សម្រាប់ ​មុខ​ម្ហូប​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ។ ភ្ញៀវទេសចរណ៍តែងតែត្រូវបានទាក់ទាញដោយម្ហូបពិសេស និងមុខម្ហូបនៅ Da Nang ដោយសារតែវាមានរស់ជាតិឆ្ងាញ់ និងមានលក្ខណៈពិសេស

រួមបញ្ចូលទិដ្ឋាការ

$685

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

18 សីហា 2026

កៅអីនៅសល់

20

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងហូជីមិញ - ទីក្រុងដាណាង

ម៉ោង4 ព្រឹកជួបជុំគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ធ្វើដំណើរទៅកាន់ព្រំដែន បាវិត  ។ មានការស្វាគមន៍ពីមគ្គុទេសក៍ ខាងវៀតណាមយ៉ាងកក់ក្តៅ រួចបន្តធ្វើដំណើរទៅកាន់ទីក្រុងហូជីមីញ។ ពិសាអាហារថ្ងៃត្រង់រួច បន្តដំណើរតាមយន្តហោះទៅកាន់ ទីក្រុងដាណាង ដែលជាទីក្រុងស្ថិតនៅ វៀតណាមភូមិភាគកណ្ដាល ជូនទៅទទួលទានអាហារពេលពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_3398
image_2023-08-08_09-32-29
IMG_9890
ថ្ងៃទី2

ទីក្រុងដាណាង - ភ្នំបាណា - ជិះកន្ត្រកខ្សែកាប

ទទួលទានអាហារពេលព្រឹក រួចធ្វើដំណើរទៅទស្សនា ភ្នំបាណា  ដោយជិះកន្រ្តកខ្សែកាបឡើងលើកំពូលភ្នំដ៏ល្បីប្រចាំក្រុងដាណាង គឺ ភំ្នបាណា ដែលមានកំពស់ខ្ពស់ដល់ទៅ ១,៥០០ម៉ែត្រ និងមានអាកាសធាតុត្រជាក់ស្រស់ស្រាយ (រួមបញ្ចូលសំបុត្រ)។ រីករាយកម្សាន្តជាមួយ និងល្បែងកំសាន្តជាច្រើនប្រភេទនៅលើកំពូលភ្នំបន្តជូនទស្សនា ភូមិបារាំង និង អ៊ឺរ៉ុប ដែលមានអាគារ រចនាបថបែបបារាំង និងមើលថ្ងៃរៀបលិចនៅលើ ស្ពានបាតដៃមាសរីករាយជាមួយការទទួលទានអាហារប៊ូហ្វេថ្ងៃត្រង់ ជាលក្ខណៈអន្តរជាតិជាមួយនិងមុខម្ហូបច្រើនប្រភេទ ធ្វើដំណើរត្រឡប់ទៅក្នុងទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_0903
IMG_9887
image_2023-08-08_09-34-41
ថ្ងៃទី3

ទីក្រុងដាណាង - ទីក្រុង ហួយអាន - ទីក្រុងដាណាង

ទទួលទានអាហារពេលព្រឹក រួចធ្វើរដំណើរទៅទស្សនា វត្ត លីង អ៊ុង ដែលមានរូបសំណាក់ព្រះម៉ែគួនអ៊ីមយ៉ាងធំអស្ចារ្យនៅលើកំពូលភ្នំ រួចបន្ដជូនទៅថតរូបកំសាន្ដនៅ ស៊ុនត្រាម៉ារីណា ដែលមានការរៀបចំទេសភាពប្រៀបដូចទៅនឹងកោះសេនតូរីនី។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅទស្សនា ទីក្រុងហួយអាន ដែលជាទីក្រុងបុរាណជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយលោកអ្នកក៏អាចទស្សនាទេសភាព សំណង់ភូមិបុរាណ អមជាមួយម៉ូតផ្ទះ ប្លែកៗ និងអស្ចារ្យជាច្រើន  (រួមបញ្ចូលសំបុត្រ) បន្តជូនជិះទូកល្អីបុរាណរបស់វៀតណាមអមជាមួយតន្រ្តីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ​ (រួមបញ្ចូលសំបុត្រ) រួចធ្វើដំណើរត្រឡប់មកទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាចយ៉ាងមានរសជាតិ រួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_5155
IMG_9873
IMG_9874
ថ្ងៃទី4

ទីក្រុងដាណាង - ទីក្រុងហូជីមិញ - ទីក្រុងភ្នំពេញ

ទទួលទានអាហារពេលព្រឹករួច ជូនទៅព្រលានយន្តហោះទីក្រុងដាណាងដើម្បីធ្វើការហោះហើរមកកាន់ទីក្រុងហូជីមិញ។ ពិសាអាហារថ្ងៃត្រង់រួច បន្តធ្វើដំណើរតាមរថយន្តត្រឡប់មកកាន់ ទីក្រុងភ្នំពេញវិញប្រកប ដោយអារម្មណ៍ដិតជាប់ជានិច្ចរាល់អនុស្សារវីយ៍ទាំងឡាយ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_9881
IMG_9883
IMG_9884