Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1603Premium Package

វៀតណាម ( ហាណូយ - ហាឡុង -សាប៉ា)

វៀតណាម ជាគោលដៅទេសចរណ៍ដែលស្រស់ស្អាត និងពោរពេញដោយវប្បធម៌។ ទីក្រុងហាណូយ មានវប្បធម៌បុរាណ ផ្លូវតូចៗ។ ឈូងសមុទ្រហាឡុង ល្បីដោយកោះថ្មធំតូចរាប់ពាន់ និងទេសភាពសមុទ្រដ៏អស្ចារ្យ។ ខណៈ សាប៉ា បង្ហាញភាពស្រស់ស្អាតនៃភ្នំ វាលស្រែជាជាន់ៗ និងអាកាសធាតុត្រជាក់ស្ងប់ស្ងាត់។ ដំណើរទៅវៀតណាម គឺជាបទពិសោធន៍ដែលបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពរ៉ូមែនទិក ដែលធ្វើឲ្យអ្នកចង់ទៅម្តងហើយម្តងទៀត

រួមបញ្ចូលទិដ្ឋាការ

$598

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

10 តុលា 2026

កៅអីនៅសល់

0

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងហូជីមិញ - ទីក្រុងហាណូយ

ម៉ោង ៤ៈ០០ ព្រឹកជូបជំុគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្គាយឃីង ចេញដំណើរទៅកាន់ព្រំដែន បាវិត ពេលទៅដល់ភ្ញៀវទាំងអស់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរណ៍ បន្តដំណើរទៅកាន់ទីក្រុងហូជីមិញ ទទួលទានអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមយន្តហោះទៅកាន់ ទីក្រុងហាណូយ ពេលទៅដល់ជូនទៅ ទទួលទាំនអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារនៅក្នុង ទីក្រុងហាណូយ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2025-08-22_14-24-22
image_2025-08-22_14-21-24
image_2025-08-22_14-22-55
ថ្ងៃទី2

ទីក្រុងហាណូយ - សាប៉ា - ភ្នំហ្វាន់ស៊ីផាន់ ជិះកន្រ្តកខ្សែកាប

ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ទីក្រុងសាប៉ា ប៉ែកខាងជើងនៃប្រទេសវៀតណាម ជូនទៅទស្សនាព្រំដែន រវាង ប្រទេសវៀតណាម និងប្រទេសចិន ពិសាអាហារថ្ងៃត្រង់រួច បន្តជូណទស្សនា ភ្នំ FANSIPAN តាមរយៈកន្ត្រកខ្សែកាបដើម្បីទៅដល់កំពូលភ្នំដែលមានកំពស់ជាង ៣០០ម៉ែត្រ។ លោកអ្នកអាចគយគន់ទស្សនាទេសភាពតាមជ្រលងភ្នំ វាលស្រែ ពណ៌លឿង និងបន្តទស្សនា រូបបដិមារករដ៏ធំនៅលើកំពូលភ្នំផងដែរ រួចបន្តជូនទស្សនា ដែលលោកអ្នកអាចថតរូបជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅទីនោះផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកណៅសណ្ធាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
700-Flagpole-Fansipan-Mountain-Sapa
a.jpg
image_2023-10-25_14-37-05
ថ្ងៃទី3

សាប៉ា - ស្ពានកញ្ចក់ -​​ ទីក្រុងហាណូយ

ទទួលទានអាហារពេលព្រឹករួច ជូនទស្សនា ស្ពានកញ្ចក់ដែលមាន កំពស់ខ្ពស់ជាង​ ២០០០​ម៉ែត្រ ស្តិតតាមនៅជ្រលងភ្នំតំបន់សាប៉ាធ្វើដំណើរទៅកាន់ទីក្រុងសាប៉ា លោកអ្នកអាចកម្សាន្តជាមួយទេសភាពដ៏ស្រស់ស្អាត និងថតរូបអនុស្សាវរិ៍យ៍ ដើរកម្សាន្តនៅលើស្ពាននេះផងដែរ។ ពិសារអាហារថ្ងៃត្រង់រួច  ថ្វើដំណើរត្រលប់មកកាន់ទីក្រុងហាណូយវិញជូនទស្សនា ទីលានតំកល់សពលោកហូជីមិញ និងបឹងសងដាវ ពិសាអាហាភេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
pont-en-verre-de-sapa-9
museum.jpg
lake.jpg
ថ្ងៃទី4

ទីក្រុងហាណូយ - ឈូងសមុទ្រហាឡុង

ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅទីក្រុងហាឡុងបេដែលជទីក្រុងនៅជាប់សមុទ្រ ជូនទៅជិះទូកឯកជនគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃឈូងសមុទ្រហាឡុង ដែលជាប់ជាសម្បតិបេតិកភណ្ឌធម្មជាតិរបស់ពិភពលោក ដែលមានខ្យល់អាកាសបរិសុទ្ធ និងអមទៅដោយកោះតូចៗជាងមួយពាន់កោះដែលមាន រូបរាងខុសគ្នា។ ជាពិសេសរូងភ្នំដាវហ្គូ (រូងភ្នំឋានសួគ៌ជាមួយ និងទេសភាពប្លែកៗ )។ រីករាយជាមួយការពិសារអាហាពេលថ្ងែត្រង់នៅលើទូកយ៉ាងឆ្ងាញ់ពិសារ​ និងកម្សាន្តឆ្នេរសមុទ្រហាឡុង។ រួចធ្វើដំណើតត្រលប់មកកាន់ ក្រុងហាឡុងវិញ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
halomg.jpg
halong2.jpg
halong 1.jpg
ថ្ងៃទី5

ទីក្រុងហាឡុង - ទីក្រុងហូជីមិញ - ទីក្រុងភ្នំពេញ

ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈយន្តហោះមកកាន់ ទីក្រុងហូជីមិញ។ ជូនទៅទទួលទានអាហារថ្ងៃត្រង់រួច បន្តដំណើរតាមរថយន្តទៅកាន់ព្រំដែនបាវិត នៃប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញប្រកបដោយសុវតិ្តភាព និងភាពរីករាយមិនអាចបំភ្លេចបាន៕

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
f8a7892be9314a66178459e991a91329
345550e8-0683-455e-9fb8-4d05a244ef04
image_2023-10-25_14-47-17