ជើងហោះហើរទៅ
ជើងហោះហើរត្រង់23 ធ្នូ 2026
16:30
អាកាសយានដ្ឋានអន្តរជាតិតេជោ
2h
Cambodia Airline
18:30
ទីក្រុងហាណូយ
ប្រទេសវៀតណាម ជាគោលដៅទេសចរណ៍ដែលស្រស់ស្អាត និងពោរពេញដោយវប្បធម៌។ ទីក្រុងហាណូយ មានវប្បធម៌បុរាណ ផ្លូវតូចៗ។ ឈូងសមុទ្រហាឡុង ល្បីដោយកោះថ្មធំតូចរាប់ពាន់ និងទេសភាពសមុទ្រដ៏អស្ចារ្យ។ ខណៈ សាប៉ា បង្ហាញភាពស្រស់ស្អាតនៃភ្នំ វាលស្រែជាជាន់ៗ និងអាកាសធាតុត្រជាក់ស្ងប់ស្ងាត់។ ដំណើរទៅវៀតណាម គឺជាបទពិសោធន៍ដែលបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពរ៉ូមែនទិក ដែលធ្វើឲ្យអ្នកចង់ទៅម្តងហើយម្តងទៀត
តម្លៃក្នុងម្នាក់
$758
យើងនឹងជូបជំុគ្នានៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចេញដំណើរទៅកាន់ទីក្រុងហាណូយ ពេលទៅដល់ភ្ញៀវទាំងអស់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរណ៍ និងបន្តដំណើរទៅកាន់ទីក្រុងហាណូយ ទទួលទានអាហារថ្ងៃល្ងាចរួច យើងនឹងជូនភ្ញៀវទៅសម្រាកនៅសណ្ឋាគារនៅក្នុង ទីក្រុងហាណូយ។
ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ទីក្រុងហាឡុង ហើយបន្ដជូនទៅ ជិះទូកឯកជនគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃឈូង សមុទ្រ ហាឡុងបេ ដែលជាប់ជាសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ភិពលោក ដែលមានខ្យល់អាកាសបរិសុទ្ធ និង អមទៅដោយកោះតូចៗជាងមួយពាន់កោះដែលមាន រូបរាងខុសប្លែកពីគា្ន។ ជាពិសេស រូងភ្នំដាវហ្គូ។ រីករាយជាមួយការពិសារអាហារពេលថ្ងៃត្រង់នៅលើទូកយ៉ាងឆ្ងាញ់ពិសារ និងកម្សាន្តឆ្នេរសមុទ្រហាឡុង។ ធ្វើដំណើរត្រលប់មកកាន់ទីក្រុងហាណូយវិញ ដោយជូនលោកអ្នកទៅទស្សនា កន្លែងតម្កល់សពលោកហូជីមិញ និង បឹងព្រះខន័ ពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារក្នុងទីក្រុងហាណូយ។
បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច យើងនឹងធ្វើដំណើរទៅកាន់ទីក្រុងសាប៉ាដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមដែលមានអាកាសធាតុត្រជាក់ ទេសភាពព្រៃភ្នំធម្មជាតិស្រស់ស្អាត។ ពិសារអាហារថ្ងៃត្រង់រួច ជូនទៅទស្សនា ស្ពានកញ្ចក់ដែលមាន កំពស់ខ្ពស់ជាង ២០០០ម៉ែត្រ ស្តិតតាមនៅជ្រលងភ្នំតំបន់សាប៉ា លោកអ្នកអាចកម្សាន្តជាមួយទេសភាពដ៏ស្រស់ស្អាត និងថតរូបអនុស្សាវរីយ៍ ដើរកម្សាន្តនៅលើស្ពាននេះផងដែរ ធ្វើដំណើរត្រលប់មកកាន់ទីក្រុងសាប៉ាវិញ ពិសារអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ ។
បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ជូនទៅស្ថានីយរថភ្លើង PLAZA Station (រួមបញ្ចូលសំបុត្រ) រីករាយជាមួយការជិះរថភ្លើងក្រហមពីជើងភ្នំដែលមានទេសភាពស្រស់ស្អាតដូចទៅនឹងប្រទេសស្វីសទៅកាន់តំបន់ទេសចរណ៍ ដ៏ល្បីប្រចាំតំបន់ គឺ ភ្នំ ហ្វាន់ស៊ីផាន់ ហើយបន្ដជិះកន្ត្រកខ្សែកាបដើមី្បទៅដល់កំពូលភ្នំដែលមានកំពស់ជាង 3,143 ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាមួយនិងអាកាសធាតុស្រស់ស្រាយ ហើយលោកអ្នកអាចគយគន់ទស្សនាទេសភាពតាមជ្រលងភ្នំ វាលស្រែ ពណ៌លឿងនៅតាមជ្រលភ្នំ និងបន្តទស្សនា រូបបដិមារករដ៏ធំនៅលើកំពូលភ្នំផងដែរ បន្ទាប់មក ជូនទស្សនា សួនម៉ូអាណា ដែលមានទេសភាពស្រស់ស្អាតស្ថិតនៅតាមជ្រលងភ្នំ ពិសារអាហារពេលល្ងាច រួច ជូនសម្រាកនៅសណ្ឋាគារ។
បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច បន្តដំណើរទៅកាន់ប្រលានយន្តហោះអន្តរជាតិទីក្រុងហាណូយ ដើម្បីហោះហើរត្រលប់មកប្រទេសកម្ពុជាវិញ ប្រកបដោយសុវតិ្តភាព និងភាពរីករាយមិនអាចបំភ្លេចបាន ៕
23 ធ្នូ 2026
16:30
អាកាសយានដ្ឋានអន្តរជាតិតេជោ
2h
Cambodia Airline
18:30
ទីក្រុងហាណូយ
27 ធ្នូ 2026
19:45
ទីក្រុងហាណូយ
2h
Cambodia Airline
21:40
អាកាសយានដ្ឋានអន្តរជាតិតេជោ