Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1677Premium Package

វៀតណាម ( ហាណូយ - ហាឡុង -សាប៉ា)

វៀតណាម ជាគោលដៅទេសចរណ៍ដែលស្រស់ស្អាត និងពោរពេញដោយវប្បធម៌។ ទីក្រុងហាណូយ មានវប្បធម៌បុរាណ ផ្លូវតូចៗ។ ឈូងសមុទ្រហាឡុង ល្បីដោយកោះថ្មធំតូចរាប់ពាន់ និងទេសភាពសមុទ្រដ៏អស្ចារ្យ។ ខណៈ សាប៉ា បង្ហាញភាពស្រស់ស្អាតនៃភ្នំ វាលស្រែជាជាន់ៗ និងអាកាសធាតុត្រជាក់ស្ងប់ស្ងាត់។ ដំណើរទៅវៀតណាម គឺជាបទពិសោធន៍ដែលបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពរ៉ូមែនទិក ដែលធ្វើឲ្យអ្នកចង់ទៅម្តងហើយម្តងទៀត

រួមបញ្ចូលទិដ្ឋាការ

$685

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

26 តុលា 2026

កៅអីនៅសល់

0

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងហាណូយ

វេលាម៉ោង 01:30 រសៀល យើងនឹងជូបជំុគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចេញដំណើរទៅកាន់ទីក្រុងហាណូយ ពេលទៅដល់ភ្ញៀវទាំងអស់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរណ៍ និងបន្តដំណើរទៅកាន់ទីក្រុងហាណូយ ទទួលទានអាហារថ្ងៃល្ងាចរួច យើងនឹងជូនភ្ញៀវទៅសម្រាកនៅសណ្ឋាគារនៅក្នុង ទីក្រុងហាណូយ។

អាហាររួមបញ្ចូល

ពេលល្ងាច
Artboard 1
Artboard 3
Artboard 2
ថ្ងៃទី2

ទីក្រុងហាណូយ - ឈូងសមុទ្រហាឡុង

ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ទីក្រុងហាឡុង ហើយបន្ដជូនទៅ ជិះទូកឯកជនគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃឈូង សមុទ្រ ហាឡុងបេ ដែលជាប់ជាសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ភិពលោក ដែលមានខ្យល់អាកាសបរិសុទ្ធ និង អមទៅដោយកោះតូចៗជាងមួយពាន់កោះដែលមាន   រូបរាងខុសប្លែកពីគា្ន។ ជាពិសេស រូងភ្នំដាវហ្គូ។ រីករាយជាមួយការពិសារអាហារពេលថ្ងៃត្រង់នៅលើទូកយ៉ាងឆ្ងាញ់ពិសារ និងកម្សាន្តឆ្នេរសមុទ្រហាឡុង។ ធ្វើដំណើរត្រលប់មកកាន់ទីក្រុងហាណូយវិញ ដោយជូនលោកអ្នកទៅទស្សនា កន្លែងតម្កល់សពលោកហូជីមិញ និង បឹងព្រះខន័ ពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារក្នុងទីក្រុងហាណូយ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
7xm457969-1
8ee3e41af63f70b9c4c0c16c3b170ee6.jpg
VNO-bthcm2
ថ្ងៃទី3

ទីក្រុងហាណូយ - សាប៉ា - ស្ពានកញ្ចក់

បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច យើងនឹងធ្វើដំណើរទៅកាន់ទីក្រុងសាប៉ាដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមដែលមានអាកាសធាតុត្រជាក់ ទេសភាពព្រៃភ្នំធម្មជាតិស្រស់ស្អាត។ ពិសារអាហារថ្ងៃត្រង់រួច  ជូនទៅទស្សនា ស្ពានកញ្ចក់ដែលមាន កំពស់ខ្ពស់ជាង​ ២០០០​ម៉ែត្រ ស្តិតតាមនៅជ្រលងភ្នំតំបន់សាប៉ា  លោកអ្នកអាចកម្សាន្តជាមួយទេសភាពដ៏ស្រស់ស្អាត និងថតរូបអនុស្សាវរីយ៍ ដើរកម្សាន្តនៅលើស្ពាននេះផងដែរ ធ្វើដំណើរត្រលប់មកកាន់ទីក្រុងសាប៉ាវិញ ពិសារអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
pont-en-verre-de-sapa-9
f69d9934-ec3d-4e85-a80b-a850a8d8b117
345550e8-0683-455e-9fb8-4d05a244ef04
ថ្ងៃទី4

ទីក្រុងសាប៉ា - ភ្នំហ្វាន់ស៊ីផាន់ ជិះកន្រ្តកខ្សែកាប

បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ជូនទៅស្ថានីយរថភ្លើង PLAZA Station (រួមបញ្ចូលសំបុត្រ) រីករាយជាមួយការជិះរថភ្លើងក្រហមពីជើងភ្នំដែលមានទេសភាពស្រស់ស្អាតដូចទៅនឹងប្រទេសស្វីសទៅកាន់តំបន់ទេសចរណ៍ ដ៏ល្បីប្រចាំតំបន់ គឺ​ ភ្នំ ហ្វាន់ស៊ីផាន់  ហើយបន្ដជិះកន្ត្រកខ្សែកាបដើមី្បទៅដល់កំពូលភ្នំដែលមានកំពស់ជាង 3,143 ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាមួយនិងអាកាសធាតុស្រស់ស្រាយ ហើយលោកអ្នកអាចគយគន់ទស្សនាទេសភាពតាមជ្រលងភ្នំ វាលស្រែ ពណ៌លឿងនៅតាមជ្រលភ្នំ និងបន្តទស្នា រូបបដិមារករដ៏ធំនៅលើកំពូលភ្នំផងដែរ  បន្ទាប់មក ជូនទស្សនា សួនម៉ូអាណា ដែលមានទេសភាពស្រស់ស្អាតស្ថិតនៅតាមជ្រលងភ្នំ  ពិសារអាហារពេលល្ងាច រួច ជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
2
f8a7892be9314a66178459e991a91329
700-Flagpole-Fansipan-Mountain-Sapa
ថ្ងៃទី5

ទីក្រុងហាណូយ- ទីក្រុងភ្នំពេញ

បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច បន្តដំណើរទៅកាន់ប្រលានយន្តហោះអន្តរជាតិទីក្រុងហាណូយ ដើម្បីហោះហើរត្រលប់មកប្រទេសកម្ពុជាវិញ ប្រកបដោយសុវតិ្តភាព និងភាពរីករាយមិនអាចបំភ្លេចបាន ៕

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
c3
IMG_0812
IMG_1173

តំបន់ទេសចរណ៍

ហា​ឡុងបេ​ (Halong Bay)

ហា​ឡុងបេ​ (Halong Bay)

ឈូងសមុទ្រហាឡុង គឺជាអាងធម្មជាតិដ៏អស្ចារ្យនៅវៀតណាម ល្បីដោយកោះថ្មកំបោររាប់ពាន់ និងទឹកពណ៌បៃតង។ ភ្ញៀវអាចជិះទូក ជិះកាណូ ឬស្វែងយល់អំពីគុហាដូចជា គុហាស៊ុងសូត (Surprise Cave)។ Hạ Long Bay, a UNESCO World Heritage Site in northern Vietnam, is famous for its emerald waters and thousands of limestone islands topped with rainforests. It’s a must-visit for boat cruises, kayaking, and exploring caves like Sung Sôt (Surprise Cave).
Ho Chi Minh Museum

Ho Chi Minh Museum

សារមន្ទីរហូជីមិញ នៅហាណូយ គឺជាអាគារធំដែលឧទ្ទិសដល់ជីវិត និងការតស៊ូរបស់ ឪពុកហូ (Hồ Chí Minh) អ្នកដឹកនាំបដិវត្តន៍វៀតណាម។ The Ho Chi Minh Museum in Hanoi is a grand tribute to Uncle Ho (Hồ Chí Minh), Vietnam’s revolutionary leader. It showcases his life, struggles, and legacy through artifacts, documents, and multimedia exhibits.
Ho Kiem Lake

Ho Kiem Lake

អាងហ្វានគៀម (អាងដាវត្រឡប់) ជាអាងទឹកប្រវត្តិសាស្ត្រនៅកណ្តាលទីក្រុងហាណូយ។ ល្បីដោយ ទឹកពណ៌បៃតង​ ប្រាសាទជើងអណ្តើក និងវត្តង៊ុកសួន។ តាមរឿងព្រេង អធិរាជលេឡូយបានត្រឡប់ដាវអាចម៍ពស់វែងទៅអាងនេះ។ Hoan Kiem Lake (Lake of the Returned Sword) is a historic and scenic landmark in Hanoi’s Old Quarter. Famous for its emerald waters, the Turtle Tower, and Ngoc Son Temple, it’s a peaceful escape with deep cultural ties to Vietnam’s legend of Emperor Le Loi.
Rong May Glass Bridge

Rong May Glass Bridge

ស្ពានកញ្ចក់រ៉ុងម៉ាយ ជាស្ពានកញ្ចក់វែងជាងគេនៅវៀតណាម ស្ថិតនៅកម្ពស់១៤០០ម៉ែត្រលើខ្ពង់រាបម៉ុកចៅ។ អ្នកអាចមើលឃើញទេសភាពដំណាំតែ និងភ្នំពីលើកញ្ចក់ថ្លា។ Rồng Mây Glass Bridge is Vietnam's longest glass-bottomed bridge, suspended 1,400m above sea level in Mộc Châu highlands. Offering 360° views of tea plantations and mountains, it's a heart-pounding adventure for thrill-seekers!
Fansipan mountain

Fansipan mountain

ភ្នំផានស៊ីផែង ជាភ្នំខ្ពស់បំផុតនៅវៀតណាម (៣១៤៧ម៉ែត្រ) ហៅថា "ដំបូលឥណ្ឌូចិន"។ នៅខេត្តឡាវកាយ អ្នកអាចឡើងដោយដើរឬជិះកាប៊ីនឡើងលើភ្នំដើម្បីមើលទេសភាពពពក។ Fansipan, Vietnam’s highest peak at 3,147m, is dubbed the "Roof of Indochina." Located in Lào Cai Province, it offers breathtaking views, challenging treks, and a scenic cable car ride through misty valleys.
Moana Park

Moana Park

សួនម៉ូអាណា ជាឧទ្យានសមុទ្របែបហាវ៉ាយនៅញាត្រាង មានស្លាយទឹក អាងធ្លាក់រលក និងអាងហែលទឹកដំណើរយឺតៗដ៏ធំបំផុតវៀតណាម។ ល្អសម្រាប់គ្រួសារ! Moana Park is a Hawaiian-themed beachfront entertainment complex in Nha Trang, featuring water slides, wave pools, and Vietnam's first lazy river with ocean views. Perfect for families and thrill-seekers!