Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1594Premium Package

វៀតណាម ( ហូជីមិញ -​ ដាណាង - ហួយអាន)

ទីក្រុង Da Nang មិន​ត្រឹម​តែ​មាន​ភាព​ល្បីល្បាញ​សម្រាប់​ទេសភាព និង​ទេសភាព​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ វា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​សម្រាប់ ​មុខ​ម្ហូប​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ។ ភ្ញៀវទេសចរណ៍តែងតែត្រូវបានទាក់ទាញដោយម្ហូបពិសេស និងមុខម្ហូបនៅ Da Nang ដោយសារតែវាមានរស់ជាតិឆ្ងាញ់ និងមានលក្ខណៈពិសេស

រួមបញ្ចូលទិដ្ឋាការ

$488

រយៈពេល

4 ថ្ងៃ 3 យប់

ថ្ងៃចេញដំណើរ

09 តុលា 2026

កៅអីនៅសល់

20

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងហូជីមិញ - ទីក្រុងដាណាង

ម៉ោង4 ព្រឹកជួបជុំគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ធ្វើដំណើរទៅកាន់ព្រំដែន បាវិត  ។ មានការស្វាគមន៍ពីមគ្គុទេសក៍ ខាងវៀតណាមយ៉ាងកក់ក្តៅ រួចបន្តធ្វើដំណើរទៅកាន់ទីក្រុងហូជីមីញ។ ពិសាអាហារថ្ងៃត្រង់រួច បន្តដំណើរតាមយន្តហោះទៅកាន់ ទីក្រុងដាណាង ដែលជាទីក្រុងស្ថិតនៅ វៀតណាមភូមិភាគកណ្ដាល ជូនទៅទទួលទានអាហារពេលពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_3398
image_2023-08-08_09-32-29
IMG_9890
ថ្ងៃទី2

ទីក្រុងដាណាង - ភ្នំបាណា - ជិះកន្ត្រកខ្សែកាប

ទទួលទានអាហារពេលព្រឹក រួចធ្វើដំណើរទៅទស្សនា ភ្នំបាណា  ដោយជិះកន្រ្តកខ្សែកាបឡើងលើកំពូលភ្នំដ៏ល្បីប្រចាំក្រុងដាណាង គឺ ភំ្នបាណា ដែលមានកំពស់ខ្ពស់ដល់ទៅ ១,៥០០ម៉ែត្រ និងមានអាកាសធាតុត្រជាក់ស្រស់ស្រាយ (រួមបញ្ចូលសំបុត្រ)។ រីករាយកម្សាន្តជាមួយ និងល្បែងកំសាន្តជាច្រើនប្រភេទនៅលើកំពូលភ្នំបន្តជូនទស្សនា ភូមិបារាំង និង អ៊ឺរ៉ុប ដែលមានអាគារ រចនាបថបែបបារាំង និងមើលថ្ងៃរៀបលិចនៅលើ ស្ពានបាតដៃមាសរីករាយជាមួយការទទួលទានអាហារប៊ូហ្វេថ្ងៃត្រង់ ជាលក្ខណៈអន្តរជាតិជាមួយនិងមុខម្ហូបច្រើនប្រភេទ ធ្វើដំណើរត្រឡប់ទៅក្នុងទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_0903
IMG_9887
image_2023-08-08_09-34-41
ថ្ងៃទី3

ទីក្រុងដាណាង - ទីក្រុង ហួយអាន - ទីក្រុងដាណាង

ទទួលទានអាហារពេលព្រឹក រួចធ្វើរដំណើរទៅទស្សនា វត្ត លីង អ៊ុង ដែលមានរូបសំណាក់ព្រះម៉ែគួនអ៊ីមយ៉ាងធំអស្ចារ្យនៅលើកំពូលភ្នំ រួចបន្ដជូនទៅថតរូបកំសាន្ដនៅ ស៊ុនត្រាម៉ារីណា ដែលមានការរៀបចំទេសភាពប្រៀបដូចទៅនឹងកោះសេនតូរីនី។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅទស្សនា ទីក្រុងហួយអាន ដែលជាទីក្រុងបុរាណជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយលោកអ្នកក៏អាចទស្សនាទេសភាព សំណង់ភូមិបុរាណ អមជាមួយម៉ូតផ្ទះ ប្លែកៗ និងអស្ចារ្យជាច្រើន  (រួមបញ្ចូលសំបុត្រ) បន្តជូនជិះទូកល្អីបុរាណរបស់វៀតណាមអមជាមួយតន្រ្តីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ​ (រួមបញ្ចូលសំបុត្រ) រួចធ្វើដំណើរត្រឡប់មកទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាចយ៉ាងមានរសជាតិ រួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_5155
IMG_9873
IMG_9874
ថ្ងៃទី4

ទីក្រុងដាណាង - ទីក្រុងហូជីមិញ - ទីក្រុងភ្នំពេញ

ទទួលទានអាហារពេលព្រឹករួច ជូនទៅព្រលានយន្តហោះទីក្រុងដាណាងដើម្បីធ្វើការហោះហើរមកកាន់ទីក្រុងហូជីមិញ។ ពិសាអាហារថ្ងៃត្រង់រួច បន្តធ្វើដំណើរតាមរថយន្តត្រឡប់មកកាន់ ទីក្រុងភ្នំពេញវិញប្រកប ដោយអារម្មណ៍ដិតជាប់ជានិច្ចរាល់អនុស្សារវីយ៍ទាំងឡាយ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_9881
IMG_9883
IMG_9884

តំបន់ទេសចរណ៍

ភ្នំបាណា (Ba Na Hills)

ភ្នំបាណា (Ba Na Hills)

ភ្នំបាណា គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅជិតទីក្រុងដាណាំង ប្រទេសវៀតណាម ដែលស្ថិតនៅលើតំបន់ភ្នំខ្ពស់ និងមានអាកាសធាតុត្រជាក់ស្រស់ស្រាយ។ ភ្ញៀវទេសចរអាចជិះ Cable Car ឡើងភ្នំ ដើម្បីគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់ស្អាតពីលើអាកាស។ នៅលើកំពូលភ្នំ មានស្ថាបត្យកម្មបែបអឺរ៉ុប បរិយាកាសដូចទីក្រុងបារាំងបុរាណ និងកន្លែងកម្សាន្តជាច្រើន សាកសមសម្រាប់ការដើរលេង ថតរូប និងសម្រាកលំហែ។

ស្ពានបាតដៃមាស (Golden Bridge)

ស្ពានបាតដៃមាស (Golden Bridge)

ស្ពានបាតដៃមាស គឺជានិមិត្តសញ្ញាដ៏ល្បីរបស់ Ba Na Hills ដែលលេចធ្លោដោយស្ពានពណ៌មាសប្រវែងប្រហែល ១៥០ម៉ែត្រ និងមានរូបរាងដៃថ្មយក្សពីរទ្រទ្រង់ស្ពាននៅលើភ្នំ។ ពេលដើរលើស្ពាន ភ្ញៀវអាចទស្សនាទេសភាពភ្នំ ពពក និងព្រៃឈើនៅជុំវិញយ៉ាងអស្ចារ្យ ជាពិសេសនៅពេលអាកាសធាតុល្អ ដែលជាកន្លែងថតរូបដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ។

វត្តលីង អ៊ុង (Linh Ung Pagoda)

វត្តលីង អ៊ុង (Linh Ung Pagoda)

វត្តលីង អ៊ុង នៅ Ba Na Hills ជាកន្លែងសាសនា និងទេសចរណ៍ដ៏ស្ងប់ស្ងាត់ ដែលស្ថិតនៅតំបន់ភ្នំ។ វត្តមានបរិយាកាសស្រស់ស្រាយ និងទេសភាពធម្មជាតិជុំវិញ ហើយមាន រូបសំណាកព្រះពុទ្ធពណ៌សធំ ដែលជាចំណុចសំខាន់មួយរបស់តំបន់។ ភ្ញៀវអាចមកស្វែងយល់ពីស្ថាបត្យកម្មវត្ត វប្បធម៌ព្រះពុទ្ធសាសនា និងសម្រាកចិត្តក្នុងបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់។

សួនច្បារអាប៉ិច (APEC Park)

សួនច្បារអាប៉ិច (APEC Park)

សួនច្បារអាប៉ិច ស្ថិតនៅក្នុងទីក្រុងដាណាំង និងជាតំបន់សាធារណៈទំនើបដែលមានស្ថាបត្យកម្មប្លែក និងស្រស់ស្អាត។ ចំណុចលេចធ្លោគឺ ដំបូលរាងរលកធំ ដែលត្រូវបានរចនាឡើងដោយទទួលបានការបំផុសគំនិតពីរូបរាងខ្យល់ និងរលកសមុទ្រ។ សួននេះសាកសមសម្រាប់ដើរលេង សម្រាក ថតរូប និងគយគន់ស្ថាបត្យកម្មទំនើបនៅកណ្ដាលទីក្រុងដាណាំង។