PL-1815Premium Packageរួមបញ្ចូលទិដ្ឋាការ

វៀតណាម ( ដាណាង - ហួយអាន)

4 ថ្ងៃ 3 យប់ 28-31 មករា 2027 នៅសល់ 15 កៅអី

ទីក្រុង ដាណាង មិន​ត្រឹម​តែ​មាន​ភាព​ល្បីល្បាញ​សម្រាប់​ទេសភាព និង​ទេសភាព​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ វា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​សម្រាប់ ​មុខ​ម្ហូប​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ។ ភ្ញៀវទេសចរណ៍ត្រូវបានទាក់ទាញដោយម្ហូបពិសេស និងមុខម្ហូបនៅទីក្រុង ដាណាង ដោយសារតែវាមានរស់ជាតិឆ្ងាញ់ និងមានលក្ខណៈពិសេស និងជាពិសេសយើងធ្វើការហោះត្រង់ទៅតែម្ដង

តម្លៃក្នុងម្នាក់

$535

ថ្ងៃចេញដំណើរ
28 មករា 2027
ថ្ងៃត្រឡប់មកវិញ
31 មករា 2027
រយៈពេល
4 ថ្ងៃ 3 យប់
កៅអីនៅសល់
15
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

4 ថ្ងៃ
  1. 1

    ក្រុងតាខ្មៅ - ទីក្រុងដាណាង

    ជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើដំណើរហោះត្រង់ទៅទីក្រុងដាណាង។ ពេលទៅដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ ខាងវៀតណាមយ៉ាងកក់ក្តៅ។ បន្ទាប់ពីពិសាអាហាពេលល្ងាចរួច  ក្រុមការងារនឹងជូនទៅសម្រាកនៅសណ្ឋាគារនៅទីក្រុងដាណាង។

    • ពេលល្ងាច
  2. 2

    ទីក្រុងដាណាង - ភ្នំបាណា - ជិះកន្ត្រកខ្សែកាប

    ទទួលទានអាហារពេលព្រឹក រួចធ្វើដំណើរទៅទស្សនា ភ្នំបាណា  ដោយជិះកន្រ្តកខ្សែកាបឡើងលើកំពូលភ្នំដ៏ល្បីប្រចាំក្រុងដាណាង គឺ ភំ្នបាណា ដែលមានកំពស់ខ្ពស់ដល់ទៅ ១,៥០០ម៉ែត្រ និងមានអាកាសធាតុត្រជាក់ស្រស់ស្រាយ (រួមបញ្ចូលសំបុត្រ)។ រីករាយកម្សាន្តជាមួយ និងល្បែងកំសាន្តជាច្រើនប្រភេទនៅលើកំពូលភ្នំបន្តជូនទស្សនា ភូមិបារាំង និង អ៊ឺរ៉ុប ដែលមានអាគារ រចនាបថបែបបារាំង និងមើលថ្ងៃរៀបលិចនៅលើ ស្ពានបាតដៃមាស។ រីករាយជាមួយការទទួលទានអាហារប៊ូហ្វេថ្ងៃត្រង់ ជាលក្ខណៈអន្តរជាតិជាមួយនិងមុខម្ហូបច្រើនប្រភេទ ធ្វើដំណើរត្រឡប់ទៅក្នុងទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងដាណាង - ទីក្រុងហួយអាន

    ទទួលទានអាហារពេលព្រឹក រួចធ្វើរដំណើរទៅទស្សនា វត្ត លីង អ៊ុង ដែលមានរូបសំណាក់ព្រះម៉ែគួនអ៊ីមយ៉ាងធំអស្ចារ្យនៅលើកំពូលភ្នំ រួចបន្ដជូនទៅថតរូបកំសាន្ដនៅ ស៊ុនត្រាម៉ារីណា ដែលមានការរៀបចំទេសភាពប្រៀបដូចទៅនឹងកោះសេនតូរីនី។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅទស្សនា ទីក្រុងហួយអាន ដែលជាទីក្រុងបុរាណជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយលោកអ្នកក៏អាចទស្សនាទេសភាព សំណង់ភូមិបុរាណ អមជាមួយម៉ូតផ្ទះ ប្លែកៗ និងអស្ចារ្យជាច្រើន  (រួមបញ្ចូលសំបុត្រ) បន្តជូនជិះទូកល្អីបុរាណរបស់វៀតណាមអមជាមួយតន្រ្តីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ​ (រួមបញ្ចូលសំបុត្រ) រួចធ្វើដំណើរត្រឡប់មកទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាចយ៉ាងមានរសជាតិ រួចជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងដាណាង - ក្រុងតាខ្មៅ

    ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅ ទស្សនានិងសម្រាកលំហែកាយនៅសួនច្បារអាប៉ិច ដែលជាស្ថាបត្យកម្មសាធារណៈដ៏លេចធ្លោ និងទំនើបមួយដែលស្ថិតនៅតាមបណ្តោយដងទន្លេ ជូនទៅទស្សនាផ្សាហាន ដែលជាផ្សានៅទីក្រុងដាណាង។ ពិសារអាហារថ្ងៃត្រង់ រួចជូនទៅដើរកម្សាន្ត នៅផ្សារទំនើប វិនខុម ផ្លាហ្សា ជូនទៅព្រលានយន្តហោះ ទីក្រុងដាណាង ដើម្បីធ្វើការហោះហើរ ត្រឡប់មកកាន់ ក្រុងតាខ្មៅវិញ ប្រកបដោយអារម្មណ៍ដិតជាប់ជានិច្ចរាល់   អនុស្សារវីយ៍ទាំងឡាយ។

    • ពេលព្រឹក
    • ថ្ងៃត្រង់

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ជើងហោះហើរត្រង់

28 មករា 2027

16:30

អាកាសយានដ្ឋានអន្តរជាតិតេជោ

3h 15m

Air Cambodia

19:45

ទីក្រុងហាណូយ

ជើងហោះហើរត្រឡប់

ជើងហោះហើរត្រង់

31 មករា 2027

19:45

ទីក្រុងហាណូយ

2h

Air Cambodia

21:40

អាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានបន្ថែម