




ទីក្រុង ដាណាង មិនត្រឹមតែមានភាពល្បីល្បាញសម្រាប់ទេសភាព និងទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ វាត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ មុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ ។ ភ្ញៀវទេសចរណ៍ត្រូវបានទាក់ទាញដោយម្ហូបពិសេស និងមុខម្ហូបនៅទីក្រុង ដាណាង ដោយសារតែវាមានរស់ជាតិឆ្ងាញ់ និងមានលក្ខណៈពិសេស និងជាពិសេសយើងធ្វើការហោះត្រង់ទៅតែម្ដង
ទីក្រុងភ្នំពេញ - ទីក្រុងហូជីមិញ - ទីក្រុងដាណាង
វេលាម៉ោង8 ព្រឹកជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើដំណើរហោះត្រង់ទៅទីក្រុងដាណាង។ ពេលទៅដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ ខាងវៀតណាមយ៉ាងកក់ក្តៅ។ បន្ទាប់ពីពិសាអាហាពេលល្ងាចរួច ក្រុមការងារនឹងជូនទៅសម្រាកនៅសណ្ឋាគារនៅទីក្រុងដាណាង។
អាហាររួមបញ្ចូល

ទីក្រុងដាណាង - ភ្នំបាណា - ជិះកន្ត្រកខ្សែកាប
ទទួលទានអាហារពេលព្រឹក រួចធ្វើដំណើរទៅទស្សនា ភ្នំបាណា ដោយជិះកន្រ្តកខ្សែកាបឡើងលើកំពូលភ្នំដ៏ល្បីប្រចាំក្រុងដាណាង គឺ ភំ្នបាណា ដែលមានកំពស់ខ្ពស់ដល់ទៅ ១,៥០០ម៉ែត្រ និងមានអាកាសធាតុត្រជាក់ស្រស់ស្រាយ (រួមបញ្ចូលសំបុត្រ)។ រីករាយកម្សាន្តជាមួយ និងល្បែងកំសាន្តជាច្រើនប្រភេទនៅលើកំពូលភ្នំបន្តជូនទស្សនា ភូមិបារាំង និង អ៊ឺរ៉ុប ដែលមានអាគារ រចនាបថបែបបារាំង និងមើលថ្ងៃរៀបលិចនៅលើ ស្ពានបាតដៃមាស។ រីករាយជាមួយការទទួលទានអាហារប៊ូហ្វេថ្ងៃត្រង់ ជាលក្ខណៈអន្តរជាតិជាមួយនិងមុខម្ហូបច្រើនប្រភេទ ធ្វើដំណើរត្រឡប់ទៅក្នុងទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល

ទីក្រុងដាណាង - ទីក្រុង ហួយអាន - ទីក្រុងដាណាង
ទទួលទានអាហារពេលព្រឹក រួចធ្វើរដំណើរទៅទស្សនា វត្ត លីង អ៊ុង ដែលមានរូបសំណាក់ព្រះម៉ែគួនអ៊ីមយ៉ាងធំអស្ចារ្យនៅលើកំពូលភ្នំ រួចបន្ដជូនទៅថតរូបកំសាន្ដនៅ ស៊ុនត្រាម៉ារីណា ដែលមានការរៀបចំទេសភាពប្រៀបដូចទៅនឹងកោះសេនតូរីនី។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅទស្សនា ទីក្រុងហួយអាន ដែលជាទីក្រុងបុរាណជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយលោកអ្នកក៏អាចទស្សនាទេសភាព សំណង់ភូមិបុរាណ អមជាមួយម៉ូតផ្ទះ ប្លែកៗ និងអស្ចារ្យជាច្រើន (រួមបញ្ចូលសំបុត្រ) បន្តជូនជិះទូកល្អីបុរាណរបស់វៀតណាមអមជាមួយតន្រ្តីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ (រួមបញ្ចូលសំបុត្រ) រួចធ្វើដំណើរត្រឡប់មកទីក្រុងដាណាងវិញ ពិសាអាហារពេលល្ងាចយ៉ាងមានរសជាតិ រួចជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល
ទីក្រុងដាណាង - ទីក្រុងហូជីមិញ - ទីក្រុងភ្នំពេញ
ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅ ទស្សនានិងសម្រាកលំហែកាយនៅសួនច្បារអាប៉ិច ដែលជាស្ថាបត្យកម្មសាធារណៈដ៏លេចធ្លោ និងទំនើបមួយដែលស្ថិតនៅតាមបណ្តោយដងទន្លេ ជូនទៅទស្សនាផ្សាហាន ដែលជាផ្សានៅទីក្រុងដាណាង។ ពិសារអាហារថ្ងៃត្រង់ រួចជូនទៅដើរកម្សាន្ត នៅផ្សារទំនើប វិនខុម ផ្លាហ្សា ជូនទៅព្រលានយន្តហោះ ទីក្រុងដាណាង ដើម្បីធ្វើការហោះហើរ ត្រឡប់មកកាន់ ទីក្រុងភ្នំពេញវិញ ប្រកបដោយអារម្មណ៍ដិតជាប់ជានិច្ចរាល់ អនុស្សារវីយ៍ទាំងឡាយ។
