សហរដ្ធអាមេរិក
ដំណើរកម្សាន្តនេះនាំលោកអ្នកទៅទស្សនាទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមមាន ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ, ទីក្រុងឡាសវេហ្គាស, ទីក្រុងឡុងប៊ិច, និង ទីក្រុងឡូសអេនជឺឡេស ដែលពោរពេញទៅដោយទេសភាពទីក្រុងទំនើប សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ និងកន្លែងកម្សាន្តល្បីៗជាច្រើន។ លើសពីនេះ នឹងបានទស្សនា ជ្រលងភ្នំអេនតេឡប (Antelope Canyon) ដែលជាអច្ឆរិយៈធម្មជាតិដ៏ស្រស់ស្អាត និងល្បីល្បាញលើពិភពលោក ដោយមានទេសភាពថ្មភក់ពណ៌ក្រហមដ៏អស្ចារ្យ ដែលបង្កើតជាបទពិសោធន៍ដំណើរកម្សាន្តមិនអាចបំភ្លេចបាន។
តម្លៃក្នុងម្នាក់
$4,988
- ថ្ងៃចេញដំណើរ
- 21 វិច្ឆិកា 2026
- ថ្ងៃត្រឡប់មកវិញ
- 29 វិច្ឆិកា 2026
- រយៈពេល
- 9 ថ្ងៃ 8 យប់
- កៅអីនៅសល់
- 15
កម្មវិធីធ្វើដំណើរ
9 ថ្ងៃ- 1
ក្រុងតាខ្មៅ - ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ
ជួបជំុគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីរង់ចាំការហោះហើរឆ្ពោះទៅកាន់ ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ នៃទឹកដីសហរដ្ធអាមេរិក ពេលទៅដល់ជូនពិសាអាហារពេលល្ងាច និងសម្រាកនៅសណ្ធាគារ។
- អាហារលើយន្តហោះ
- 2
ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ
ពិសាអាហារពេលព្រឹករួច ជូនជិះកប៉ាល់គយគន់ទេសភាព ដ៏អស្ចារ្យនៃទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ពិសាអាហារថ្ងៃត្រង់រួចបន្តជូនទស្សនា និងថតរូបអនុស្សារីយ៍ជាមួយ ស្ពានក្រហមហ្គោលដិនហ្គេត ដែលជាប់ជាសំណង់អច្ឆរិយវត្ថុដ៏ល្បីល្បាញនៅលើពិភពលោក បន្ទាប់មកជូនទស្សនា កំពង់ផែទេសចរណ៍ វីសឺមេន ដែលសំបូរទៅដោយគ្រឿងសមុទ្រស្រស់។ វិមាណវិចិត្រសិល្បៈ(Palace of Fine Arts) និងវិថីឡុំបាដ(Lombard Street) រួចបន្តជូនទៅដើរលេងកម្សាន្តនៅ ទីក្រុងចិន(China Town) រហូតដល់ម៉ោងជូនទៅពិសាអាហារពេលល្ងាចបន្ទាប់មកជូនទៅសម្រាកនៅសណ្ធាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 3
ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ-ទីក្រុងឡាសវេហ្គាស
ថ្ងៃនេះធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមហោះទៅកាន់ ទីក្រុងឡាសវេហ្គាស ដែលជាទីក្រុងកាស៊ីណូល្បីឈ្មោះប្រចាំពិភពលោកនិងជាកន្លែងកំសាន្តផ្នែកអារម្មណ៏នៃអភិជនទំនើបពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់បន្ទាប់មកជូនទស្សនា និងថតរូបកម្សាន្តនៅក្នុងទីក្រុងឡាសេវេហ្គាស។
- ពេលព្រឹក
- ពេលល្ងាច
- 4
អែនតេឡបខេយន-ទីក្រុងឡាសវេហ្គាស
ថ្ងៃនេះធ្វើដំណើរទៅទស្សនាអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញនៃពិភពលោកគឺ ជ្រលងភ្នំ(Antelope Canyon) ដែលមានទីតាំងស្ថិតនៅរដ្ធអារីហ្សូណា បន្តគយគន់ទិដ្ធភាពដ៏អស្ចារ្យដោយសុទ្ធសឹងជាផ្ទាំងថ្មភក់ពណ៍ក្រហមឆ្អាលមើលទៅដូចផ្ទាំងគំនូរដែលមានអាយុកាលរាប់លានឆ្នាំ និងស្វែងយល់អំពីអរិយធម៌របស់ប្រជាជនណាវ៉ាចូនៅទីនោះផងដែរ អាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ធាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 5
ឡាសវេហ្គាស ទីក្រុងឡុងប៊ិច ឡូសអេនជឺឡេស
ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ ទីក្រុងឡូសអេនជឺឡេស ពិសាអាហារពេលថ្ងៃត្រង់នៅ ហាងលក់ទំនិញបញ្ចុះតម្លៃ(Barstow outlets) រួចបន្តដំណើរទៅដល់ ទីក្រុងឡុងប៊ិច ដែលជាទីក្រុងសម្បូរជនជាតិអាស៊ីប្រកបអាជីវកម្មនៅទីនោះរួមមានជនជាតិខ្មែរផងដែរ ពិសាអាហាពេលល្ងាចឬួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឡូសអេនជឺឡេស ដែលជាំជ្ឈមណ្ឌលនៃឧស្សាហនម្មភាពយន្តហូលីវូដដែលធំជាងគេលើពិភពលោក។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 6
ទីក្រុងឡូសអេនជឺឡេស-Universal Studio Hollywood
ពិសាអាហារពេលព្រឹករួចជូនទៅកន្លែងកម្សាន្តដ៏ល្បីល្បាញឈ្មោះប្រចាំទីក្រុងអិលអេគឺ យូនីវើសសល ស្វីឌីយ៉ោហូលីវូត ដោយមានការសម្តែងអំពីបច្ចេកទេសថតខ្សែរភាពយន្តរបស់ក្រុមហ៊ុនហូលីវូត ស្តែងៗដូចជារឿងទឹកជំនន់ រឿងបំផ្ទុះយន្តហោះ... ក្រៅពីនោះអាចដើរទស្សនារូបតារាភាពយន្តល្បីៗ រួមទាំងគំនូរជីវចល និងនិមិត្តរូបតួអង្គក្នុងរឿងសំខាន់ៗជាច្រើន (អាហាថ្ងៃត្រង់ដោយចំណាយផ្ទាល់ខ្លួន) ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ធាគារវិញ។
- ពេលព្រឹក
- ពេលល្ងាច
- 7
ទីក្រុងឡូសអេនជឺឡេស
ពិសាអាហារពេលព្រឹករួចជូនដើរទស្សនាកម្សាន្តលើ វិថីតារាហូលីហ្វូត ដែលមានឆ្លាក់ឈ្មោះតារាល្បីៗ ដើរថតរូបជាមួយ អាយដលតារាហូលីវូតដោយសេរី (តែត្រូវចាយធីបដោយខ្លួនឯង) រួចបន្តជូនទៅ ទស្សនារោងមហោស្រពចិន បន្ទាប់មកជូនដើរទិញទំនិញនៅ ផ្សារអាមេរិកដែលមានទំនិញម៉ាកអាមេរិកជាច្រើនប្រភេទ ដោយទុកពេលជូនលោកអ្នកទិញដោយសេរីររហូតដល់ម៉ោងធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមហោះត្រលប់មកវិញដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 8
ទីក្រុងឡូសអេនជឺឡេស
អាហារនិងសម្រាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាព។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 9
ក្រុងតាខ្មៅ
អាហារ និងសម្រាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាព។ ស្នាមញញឹមរបស់លោកអ្នកជាកម្លាំងចិត្តដ៏មុតស្រួចរបស់គ្រួសារ ស្កាយឃីង ទេសចរណ៍!សូមអរគុណ!
- អាហារលើយន្តហោះ
