Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1662Super Premium Package

សហរដ្ឋអាមេរិក

No Description Available

Tour description will be displayed here once it becomes available.

$5,688

រយៈពេល

9 ថ្ងៃ 8 យប់

ថ្ងៃចេញដំណើរ

28 ធ្នូ 2026

កៅអីនៅសល់

12

ថ្ងៃទី1

ក្រុងតាខ្មៅ - ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីរង់ចាំការហោះហើរឆ្ពោះទៅកាន់ ទីក្រុងសាន់ហ្វាន់ ស៊ីស្កូ នៃទឹកដីសហរដ្ឋអាមេរិក ពេលទៅដល់ជូនពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
1.png
2.png
3.jpg
ថ្ងៃទី2

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

ពិសាអាហារពេលព្រឹករួច ជូនជិះកប៉ាល់គយគន់ទេសភាព ដ៏អស្ចារ្យនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ពិសាអាហារថ្ងៃត្រង់រួចបន្តជូនទស្សនានិងថតរូបអនុស្សារីយ៍ជាមួយ ស្ពានក្រហមហ្គោលដិនហ្គេត ដែលជាប់ជាសំណង់អច្ឆរិយវត្ថុដ៏ល្បីល្បាញនៅលើពិភពលោក បន្ទាប់មកជូនទស្សនា កំពង់ផែទេសចរណ៏ វីសឺ មេន ដែលសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗ, វិមានវិចិត្រសិល្បៈ Palace of Fine Arts និង វិថីឡុំបាដ Lombard Street រួចបន្តជូនទៅដើរលេងកម្សាន្តនៅ ទីក្រុងចិន-China Town រហូតដល់ម៉ោងជូន ទៅពិសាអាហារពេលល្ងាចបន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
4.png
5.png
lombard-street-san-fran.jpg
ថ្ងៃទី3

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ - ទីក្រុងឡាសវេហ្គាស

ថ្ងៃនេះធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមហោះទៅកាន់ ទីក្រុងឡាសវេហ្គាស ដែលជាទីក្រុងកាស៊ីណូល្បីឈ្មោះប្រចាំពិភពលោកនិងជាកន្លែងកំសាន្តផ្នែកអារម្មណ៌នៃអភិជនទំនើប ពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់បន្ទាប់មកជូនទស្សនា និងថតរូបកម្សាន្តនៅក្នុងទីក្រុងឡាសវេហ្គាស។

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
las vegas ball.jpeg
las vegas city.jpg
las vegas.jpg
ថ្ងៃទី4

អែនតេឡបខេយន - ទីក្រុងឡាសវេហ្គាស

ថ្ងៃនេះធ្វើដំណើរទៅទស្សនាអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញនៃពិភពលោកគឺ ជ្រលងភ្នំ Antelope Canyon ដែលមានទីតាំងស្ថិតនៅរដ្ឋអារីហ្សូណា បន្តគយគន់ទិដ្ឋភាពដ៏អស្ចារ្យដោយសុទ្ធសឹងជាផ្ទាំងថ្ម ភក់ពណ៌ក្រហមឆ្អាលមើលទៅដូចផ្ទាំងគំនូរដែលមានអាយុកាលរាប់លានឆ្នាំ និងស្វែងយល់អំពីវប្បធម៌ របស់ប្រជាជនណាវ៉ាចូនៅទីនោះផងដែរ អាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
1_lower-antelope-canyon-tour-ticket
photo_3_2024-06-04_10-43-08
328648093_581371210173613_5584290280639004641_n
ថ្ងៃទី5

ឡាសវេហ្គាស - ទីក្រុងឡុងប៊ិច - ឡូសអេនជឺឡេស

ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ ទីក្រុងឡូសអេនជឺឡេស ពិសាអាហារពេលថ្ងៃត្រង់នៅ ប៉ាស្តូអោតឡែត រួចបន្តដំណើរទៅដល់ ទីក្រុងឡុងប៊ិច ដែលជាទីក្រុងសំបូរជនជាតិអាស៊ីប្រកបអាជីវកម្ម នៅទីនោះរួមមានជនជាតិខ្មែរផងដែរ ពិសាអាហារពេលល្ងាចរួចធ្វើដំណើរឆ្ពោះទីកាន់ ទីក្រុងឡូសអេនជឺឡេស ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មភាពយន្តហូលីវូដដែលធំជាងគេលើពិភពលោក។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Sunset-DTLB-Skyline-for-Meta-Image_26e0b9aeeaf756a39a565edb1a58484e
barstow outlate.jpg
Long-Beach-scaled.jpg
ថ្ងៃទី6

ទីក្រុងឡូសអេនជឺឡេស - Universal Studio Hollywood

ពិសាអាហារពេលព្រឹករួចជូនទៅកន្លែងកម្សាន្តដ៏ល្បីឈ្មោះប្រចាំទីក្រុងអិលអេគឺ យូនីវើសសល ស្ទីឌី យ៉ាហូលីវូត ដោយមានការសម្តែងអំពីបច្ចេកទេសថតខ្សែរភាពយន្តរបស់ក្រុមហ៊ុនហូលីវូត ស្តែងៗដូច ជារឿងទឹកជំនន់ រឿងបំផ្ទុះយន្តហោះ... ក្រៅពីនោះអាចដើរទស្សនារូបតារាភាពយន្តល្បីៗ រួមទាំង គំនូរជីវចល និងនិមិត្តរូបតួអង្គក្នុងរឿងសំខាន់ៗជាច្រើន (អាហារថ្ងៃត្រង់ដោយចំណាយផ្ទាល់ខ្លួន) ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
universa studio Hollywood 1
universa studio 1
Universal
ថ្ងៃទី7

ទីក្រុងឡូសអេនជឺឡេស

ពិសាអាហារពេលព្រឹករួចជូនដើរទស្សនាកម្សាន្តលើ វិថីតារាហូលីហ្វូត ដែលមានឆ្លាក់ឈ្មោះតារាល្បីៗ លោកអ្នកអាចដើរថតរូបជាមួយ អាយដលតារាហូលីវូតដោយសេរី (តែត្រូវចាយធីបដោយខ្លួនឯង) រួចបន្តជូនទៅ ទស្សនារោងមហោស្រពចិន បន្ទាប់មកជូនដើរទិញទំនិញនៅ ផ្សារអាមេរិកដែលមានទំនិញម៉ាកអាមេរិកជាច្រើនប្រភេទ ដោយទុកពេលជូនលោកអ្នកទិញដោយសេរីរហូតដល់ម៉ោងធ្វើដំណើរទៅ កាន់ព្រលានយន្តហោះដើម្បីត្រៀមហោះត្រលប់មកវិញដោយសុខសុវត្ថិភាពនិងភាពសប្បាយរីករាយ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
universa studio Hollywood
istockphoto-515064346-612x612
los angels 1
ថ្ងៃទី8

ទីក្រុងឡូសអេនជឺឡេស - ក្រុងតាខ្មៅ

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុខសុវត្តិភាព។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
los angels 2
los angeles 3
kk.jpg
ថ្ងៃទី9

ទីក្រុងតាខ្មៅ

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្ថិភាព។ ស្នាមញញឹមរបស់លោកអ្នក ជាកំលាំងចិត្តដ៏មុតស្រួចរបស់គ្រួសារ ស្តាយយើង ទេសចរណ៍ ! សូមអរគុណ!

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
323295577_1303640580182565_1877625747779297553_n
las vegas sign 1
3.png

តំបន់ទេសចរណ៍

ឡុងប៊ិច (Long Beach)

ឡុងប៊ិច (Long Beach)

Long Beach គឺជាទីក្រុងឆ្នេរសមុទ្រដ៏សំខាន់មួយនៅភាគខាងត្បូងរដ្ឋ California ដែលល្បីល្បាញសម្រាប់កំពង់ផែដ៏ធំទូលាយរបស់ខ្លួន កប៉ាល់ប្រវត្តិសាស្ត្រ Queen Mary និងតំបន់មាត់ទឹកទីក្រុងដ៏រស់រវើកដែលផ្តល់ជូននូវកន្លែងទាក់ទាញវប្បធម៌ ភោជនីយដ្ឋាន និងការកម្សាន្តយ៉ាងសម្បូរបែប។ Long Beach is a major coastal city in Southern California, famous for its extensive port, the historic Queen Mary ocean liner, and a vibrant urban waterfront offering diverse cultural attractions, dining, and entertainment.
ជ្រលងអន្លង់ (Antelope Canyon)

ជ្រលងអន្លង់ (Antelope Canyon)

Antelope Canyon គឺជាជ្រលងភ្នំដ៏ស្រស់ស្អាតគួរឱ្យគយគន់មួយនៅរដ្ឋ Arizona សហរដ្ឋអាមេរិក ដែលល្បីល្បាញដោយសារការកកើតថ្មភក់រាងរលកដ៏អស្ចារ្យ ពណ៌ទឹកក្រូច និងស្វាយដ៏រស់រវើក និងធ្នឹមពន្លឺដ៏អស្ចារ្យដែលចាំងឆ្លងកាត់ចន្លោះតូចចង្អៀតរបស់វា ដែលធ្វើឱ្យវាក្លាយជាឋានសួគ៌របស់អ្នកថតរូប។ Antelope Canyon is a breathtaking slot canyon in Arizona, USA, renowned for its stunning, wave-like sandstone formations, vibrant orange and purple hues, and the dramatic light beams that filter through its narrow openings, making it a photographer's paradise.
ប៉ាស្តូអោតឡែត (Barstow Outlet)

ប៉ាស្តូអោតឡែត (Barstow Outlet)

Barstow Outlet គឺជាមជ្ឈមណ្ឌលទិញទំនិញដ៏ពេញនិយមមួយនៅ Barstow រដ្ឋ California ដែលមានហាងម៉ាកល្បីៗជាច្រើនបញ្ចុះតម្លៃលើសម្លៀកបំពាក់ គ្រឿងបន្លាស់ និងរបស់របរផ្សេងៗទៀត។ The Barstow Outlet is a popular shopping destination in Barstow, California, offering a variety of brand-name stores with discounted prices on clothing, accessories, and more.
 អាយដលតារាហូលីវូត (Holywood Street)

អាយដលតារាហូលីវូត (Holywood Street)

ផ្លូវហូលីវូដ (Hollywood Street) គឺជាផ្លូវដ៏រស់រវើក និងទំនើបមួយនៅភ្នំពេញ ដែលល្បីល្បាញដោយសារជីវិតពេលរាត្រីដ៏អ៊ូអរ ហាងកាហ្វេទាន់សម័យ និងហាងលក់សម្លៀកបំពាក់ស្រស់ស្អាត ទាក់ទាញមនុស្សទាន់សម័យ។ Hollywood Street is a lively and modern street in Phnom Penh, known for its vibrant nightlife, trendy cafes, and stylish boutiques, attracting a fashionable crowd.
យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

Universal Studios គឺជាឧទ្យានកម្សាន្តដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្ត តាមរយៈការជិះកម្សាន្តដ៏រំភើប ការសម្តែងផ្ទាល់ និងតំបន់កម្សាន្តដែលមានប្រធានបទដ៏អស្ចារ្យ។ Universal Studios is a famous theme park where visitors can experience their favorite movies and TV shows through exciting rides, live shows, and immersive themed zones.