Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1743Super Premium Package

សហរដ្ឋអាមេរិក

No Description Available

Tour description will be displayed here once it becomes available.

$6,988

រយៈពេល

13 ថ្ងៃ 12 យប់

ថ្ងៃចេញដំណើរ

08 តុលា 2026

កៅអីនៅសល់

15

ថ្ងៃទី1

ក្រុងតាខ្មៅ - ទីក្រុងញូវយ៉ក

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅដើម្បីហោះហើរឆ្ពោះទៅកាន់ ទីក្រុងញូវយ៉ក នៃទឹកដីសហរដ្ឋអាមេរិច ពេលទៅដល់ជូនទៅពិសាអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
los angels 1
palace of fine arts.jpg
eeee.JPEG
ថ្ងៃទី2

ទីក្រុង និង រដ្ឋញូវយ៉ក

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរកម្សាន្តតាមកប៉ាល់ឆ្ពោះទៅកាន់ កោះសេរីភាព ទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយរូបតំណាងសហរដ្ឋអាមេរិចប្រចាំរដ្ឋញូវយ៉កគឺ រូបសំណាកសេរីភាព ជាសំណង់ស្ថាបត្យកម្មល្អវិចិត្រ បន្តជូនទៅទស្សនាស្ពាន BROOKLYN BRIDGE ដ៏ល្បីល្បាញ ធ្វើដំណើរឆ្លងកាត់អាគារ អង្គការសហប្រជាជាតិ និង ទស្សនាអាគារខ្ពស់កប់ពពក EMPIRE STATE បន្ទាប់មកជូនដើរលេងកម្សាន្តនៅលើវីថី ថាមស្វែរ ដែលជាផ្លូវពាណិជ្ជកម្មដ៏ល្បីល្បាញ និង THE 5TH AVENUE លោកអ្នកអាចដើរថតរូបកម្សាន្តរហូតដល់ម៉ោងជូនទៅពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Master
328258248_511238487802766_5916333941140443904_n
timessquare.jpg
ថ្ងៃទី3

ទីក្រុងហ្វីឡាដែលហ្វៀ - ទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី

អាហារពេលព្រឹករួចធ្វើដំណើរទៅ ទីក្រុងហ្វីឡាដែលហ្វៀ - រដ្ឋផេនស៊ីលវេនៀរ ដែលជារដ្ឋធានីដំបូងបង្អស់និងធំជាងគេនៃសហរដ្ឋអាមេរិច រួចបន្តជូនទៅ ទស្សនានិងថតរូបអនុស្សារីយ៍នៅវិមានឯករាជ្យ នៅទីនោះមានតម្កល់នូវ រូបសំណាកជួងនៃ សេរីភាព ជាតំណាងអោយសំលេងប្រកាសនូវសេរីភាពនៃពលរដ្ឋអាមេរិច ពិសាអាហារពេលល្ងាចរួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងវ៉ាស៊ីនតោន .ឌីស៊ី។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
(Philadelphia.jpg
Liberty Bell.jpg
Independence-Hall-–-Philadelphia.jpg
ថ្ងៃទី4

ទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី - សេតវិមាន White House

ថ្ងៃនេះជូនទស្សនាទិដ្ឋភាពនៅក្នុង ទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី ដែលជារដ្ឋធានីរបស់សហរដ្ឋអាមេរិកនិងជាមជ្ឈមណ្ឌលនៃរដ្ឋាភិបាលអាមេរិក ជូនទស្សនានិងថតរូបកម្សាន្តពីខាងក្រៅ សេតវិមាន White House ដែលជាកន្លែងស្នាក់នៅនិងជាការិយាល័យធ្វើការរបស់ប្រធានាធិបតីក្នុងអាណត្តិគ្រប់រូប បន្តជូនទស្សនា វិមានកាពីតូល វិមានអនុស្សារីយ៍លោកលីងកុន និង លោកថូម៉ាស រួចបន្តជូនទៅទស្សនា សារមន្ទីរអវកាស និង សារមន្ទីរប្រវត្តិសាស្ត្រ អាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
The White House.jpg
hhh.jpg
caption.jpg
ថ្ងៃទី5

វ៉ាស៊ីនតោន.ឌីស៊ី - ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

ថ្ងៃនេះធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីត្រៀមហោះហើរទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលជាទីក្រុងសម្បូរបែបស្ថិតនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃមហាសមុទ្រប៉ាស៊ីហ្វិកនិងកន្លែងសម្គាល់សំខាន់ៗជាច្រើន ពេលទៅដល់ជូនទស្សនា ស្ពានក្រហមហ្គោលដិនហ្គេត ដែលជាប់ជាសំណង់អច្ឆរិយវត្ថុដ៏ល្បីល្បាញនៅលើពិភពលោកនិងជារូបតំណាងឲទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បន្ទាប់មកជូនពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
323295577_1303640580182565_1877625747779297553_n
5.png
3.jpg
ថ្ងៃទី6

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅ កំពង់ផែទេសចរណ៏ វីសឺមេន ដែលសំបូរទៅដោយអ្នកនេសាទអន្តោប្រវេសន៍ ទីនោះក៏ល្បីអំពី ក្តាមសមុទ្រស្រស់ៗ បង្កងយក្យ-ឡប់ស្ទ័រ អយស្ទ័រអាមេរិចផងដែរ រួចបន្តជូនទៅទស្សនានិងថតរូបអនុស្សារីយ៍នៅ វិមានវិចិត្រសិល្បៈ Palace of Fine Arts និង វិថីឡុំបាដ Lombard Street បន្ទាប់មក ជូនជិះកប៉ាល់គយគន់ទេសភាព ដ៏អស្ចារ្យនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បន្ទាប់មកជូនទៅដើរលេងកម្សាន្តនៅ ទីក្រុងចិន-China Town។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
1.png
75502182-dd50-4cd4-84d8-88e0b87a6c2c
25376ff0-1dae-49d4-9953-93ddfe97a27e
ថ្ងៃទី7

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ - ទីក្រុងឡាសវេហ្គាស

ពិសាអាហារពេលព្រឹករួចបន្ទាប់មកបន្តដំណើរកម្សាន្តទៅ ទីក្រុងថ្មីមួយទៀតគឺទីក្រុងឡាសវេហ្គាស ដែលជាទីក្រុងកាស៊ីណូល្បីឈ្មោះប្រចាំពិភពលោក និងជាកន្លែងកំសាន្តផ្នែកអារម្មណ៌នៃអភិជនទំនើប ពេលទៅដល់ពិសាអាហារថ្ងៃត្រង់រួចជូនទស្សនានិងថតរូបអនុស្សាវរីយ៍នៅកន្លែងសម្គាល់ប្រចាំទីក្រុងឡាសវេហ្គាស បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
las vegas ball.jpeg
las vegas sing 2
las vegas sign 1
ថ្ងៃទី8

អែនតេឡបខេយន - ទីក្រុងឡាសវេហ្គាស

ថ្ងៃនេះធ្វើដំណើរទៅទស្សនាអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញនៃពិភពលោកគឺ ជ្រលងអន្លង់ Antelope Canyon ដែលមានទីតាំងស្ថិតនៅរដ្ឋអារីហ្សូណា បន្តគយគន់ទិដ្ឋភាពដ៏អស្ចារ្យដោយសុទ្ធសឹងជាផ្ទាំងថ្មភក់ពណ៌ក្រហមឆ្អាលមើលទៅដូចផ្ទាំងគំនូរដែលមានអាយុកាលរាប់លានឆ្នាំ និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជនណាវ៉ាចូនៅទីនោះផងដែរ អាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
4.png
photo_3_2024-06-04_10-43-08
photo_1_2024-06-04_10-43-08
ថ្ងៃទី9

ទីក្រុងឡុងប៊ិច - ទីក្រុងឡូសអេនជឺឡេស

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច បន្ទាប់មកបន្តធ្វើដំណើរកម្សាន្តឆ្ពោះទៅកាន់ ទីក្រុងឡុងប៊ិច ពិសាអាហារពេលថ្ងៃត្រង់នៅ ប៉ាស្តូអោតឡែត រួចបន្តដំណើរទៅដល់ ទីក្រុងឡុងប៊ិច ដែលជាទីក្រុងសំបូរជនជាតិអាស៊ីប្រកបអាជីវកម្មនៅទីនោះរួមមានជនជាតិខ្មែរផងដែរ ជូនពិសាអាហារពេលល្ងាចរួចបន្តធ្វើដំណើរឆ្ពោះទីកាន់ ទីក្រុងឡូសអេនជឺ ឡេស ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មភាពយន្តហូលីវូដដែលធំជាងគេលើពិភពលោក ពេលទៅដល់ជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
barstow outlate.jpg
Long-Beach-California-scaled
Long Beach 1
ថ្ងៃទី10

ទីក្រុងឡូសអេនជឺឡេស - Universal Studio

អាហារពេលព្រឹករួចជូនទៅ កន្លែងកម្សាន្តដ៏ល្បីឈ្មោះប្រចាំទីក្រុងអិលអេគឺ យូនីវើសសល ស្ទីឌីយ៉ោ ហូលីវូត ដោយមានការសំដែងអំពីបច្ចេកទេសថតខ្សែរភាពយន្តរបស់ក្រុមហ៊ុនហូលីវូត ស្តែងៗ ក្រៅពីនោះអាចដើរទស្សនារូបតារាភាពយន្តល្បីៗ រួមទាំងគំនូរជីវចល និងនិមិត្តរូបតួអង្គក្នុងរឿងសំខាន់ៗជាច្រើន (អាហារថ្ងៃត្រង់ដោយចំណាយផ្ទាល់ខ្លួន) អាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
Universal
universa studio 1
uni.jpg
ថ្ងៃទី11

ទីក្រុងឡូសអេនជឺឡេស

ពិសាអាហារពេលព្រឹករួចបន្ទាប់មកជូនទៅដើរលេងនិងថតរូបកម្សាន្តលើ វិថីតារាហូលីហ្វូត ដែលមានឆ្លាក់ឈ្មោះតារាល្បីៗ លោកអ្នកអាចដើរថតរូបជាមួយ អាយដលតារាហូលីវូតដោយសេរី (តែត្រូវចាយធីបដោយខ្លួនឯង) រួចបន្តជូនទៅ ទស្សនារោងមហោស្រពចិន, សាលប្រគល់ពានរង្វាន់អូស្កា, កំពង់ផែសាន់តាមូនីកា រួចបន្តជូនដើរកម្សាន្តនិងទស្សនាហាងទំនិញម៉ាកអាមេរិចល្បីៗជាច្រើនប្រភេទ ដោយទុកពេលជូនលោកអ្នកដើរទិញទំនិញដោយសេរីរហូតដល់ម៉ោងធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមហោះត្រលប់មកទីក្រុងភ្នំពេញវិញដោយសុខសុវត្ថិភាពនិងភាពសប្បាយរីករាយ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Hollywood Walk of Fame
universa studio Hollywood
blur.jpg
ថ្ងៃទី12

ក្រុងតាខ្មៅ

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅព្រលានតាខ្មៅវិញប្រកបដោយភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
las vegas sign 1
330095944_752753362608489_602273280546953987_n
kk.jpg
ថ្ងៃទី13

ក្រុងតាខ្មៅ

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅព្រលានតាខ្មៅវិញប្រកបដោយភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
v1.jpg
v2.jpg
v3.jpg

តំបន់ទេសចរណ៍

ឡុងប៊ិច (Long Beach)

ឡុងប៊ិច (Long Beach)

Long Beach គឺជាទីក្រុងឆ្នេរសមុទ្រដ៏សំខាន់មួយនៅភាគខាងត្បូងរដ្ឋ California ដែលល្បីល្បាញសម្រាប់កំពង់ផែដ៏ធំទូលាយរបស់ខ្លួន កប៉ាល់ប្រវត្តិសាស្ត្រ Queen Mary និងតំបន់មាត់ទឹកទីក្រុងដ៏រស់រវើកដែលផ្តល់ជូននូវកន្លែងទាក់ទាញវប្បធម៌ ភោជនីយដ្ឋាន និងការកម្សាន្តយ៉ាងសម្បូរបែប។ Long Beach is a major coastal city in Southern California, famous for its extensive port, the historic Queen Mary ocean liner, and a vibrant urban waterfront offering diverse cultural attractions, dining, and entertainment.
ជ្រលងអន្លង់ (Antelope Canyon)

ជ្រលងអន្លង់ (Antelope Canyon)

Antelope Canyon គឺជាជ្រលងភ្នំដ៏ស្រស់ស្អាតគួរឱ្យគយគន់មួយនៅរដ្ឋ Arizona សហរដ្ឋអាមេរិក ដែលល្បីល្បាញដោយសារការកកើតថ្មភក់រាងរលកដ៏អស្ចារ្យ ពណ៌ទឹកក្រូច និងស្វាយដ៏រស់រវើក និងធ្នឹមពន្លឺដ៏អស្ចារ្យដែលចាំងឆ្លងកាត់ចន្លោះតូចចង្អៀតរបស់វា ដែលធ្វើឱ្យវាក្លាយជាឋានសួគ៌របស់អ្នកថតរូប។ Antelope Canyon is a breathtaking slot canyon in Arizona, USA, renowned for its stunning, wave-like sandstone formations, vibrant orange and purple hues, and the dramatic light beams that filter through its narrow openings, making it a photographer's paradise.
ប៉ាស្តូអោតឡែត (Barstow Outlet)

ប៉ាស្តូអោតឡែត (Barstow Outlet)

Barstow Outlet គឺជាមជ្ឈមណ្ឌលទិញទំនិញដ៏ពេញនិយមមួយនៅ Barstow រដ្ឋ California ដែលមានហាងម៉ាកល្បីៗជាច្រើនបញ្ចុះតម្លៃលើសម្លៀកបំពាក់ គ្រឿងបន្លាស់ និងរបស់របរផ្សេងៗទៀត។ The Barstow Outlet is a popular shopping destination in Barstow, California, offering a variety of brand-name stores with discounted prices on clothing, accessories, and more.
 អាយដលតារាហូលីវូត (Holywood Street)

អាយដលតារាហូលីវូត (Holywood Street)

ផ្លូវហូលីវូដ (Hollywood Street) គឺជាផ្លូវដ៏រស់រវើក និងទំនើបមួយនៅភ្នំពេញ ដែលល្បីល្បាញដោយសារជីវិតពេលរាត្រីដ៏អ៊ូអរ ហាងកាហ្វេទាន់សម័យ និងហាងលក់សម្លៀកបំពាក់ស្រស់ស្អាត ទាក់ទាញមនុស្សទាន់សម័យ។ Hollywood Street is a lively and modern street in Phnom Penh, known for its vibrant nightlife, trendy cafes, and stylish boutiques, attracting a fashionable crowd.
យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

Universal Studios គឺជាឧទ្យានកម្សាន្តដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្ត តាមរយៈការជិះកម្សាន្តដ៏រំភើប ការសម្តែងផ្ទាល់ និងតំបន់កម្សាន្តដែលមានប្រធានបទដ៏អស្ចារ្យ។ Universal Studios is a famous theme park where visitors can experience their favorite movies and TV shows through exciting rides, live shows, and immersive themed zones.