Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1452

សហរដ្ឋអាមេរិក

United States ឬ សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចដ៏ធំមួយនៅទ្វីបអាមេរិកខាងជើង និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវមកពីជុំវិញពិភពលោក។ ប្រទេសនេះមានទីក្រុងទំនើបៗ ធម្មជាតិដ៏អស្ចារ្យ និងកន្លែងល្បីៗជាច្រើន។សហរដ្ឋអាមេរិកក៏ល្បីខាងវិស័យបច្ចេកវិទ្យា ភាពយន្ត ហាងទំនើប និងវប្បធម៌ចម្រុះ ដែលធ្វើឲ្យវាក្លាយជាប្រទេសគួរឱ្យចាប់អារម្មណ៍សម្រាប់ការធ្វើដំណើរ និងសិក្សាស្វែងយល់។

រួមបញ្ចូលទិដ្ឋាការ

$6,850

រយៈពេល

12 ថ្ងៃ 11 យប់

ថ្ងៃចេញដំណើរ

20 Nov 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ - ទីក្រុងញូវយ៉ក

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីហោះហើរឆ្ពោះទៅកាន់ ទីក្រុងញូវយ៉ក នៃទឹកដីសហរដ្ឋអាមេរិច ពេលទៅដល់ជូនទៅទទួលទានអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារ​ ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-23-58
009-31mar23-japan-tokyo-narita-international-airport-nrt-terminal-3-t3-budget-airline-lcc-terminal-departures-check-in-hall
Master
ថ្ងៃទី2

ថ្ងៃទី 2 ៖ ទីក្រុង និង រដ្ឋញូវយ៉ក

ពិពិសាអាហារពេលព្រឹករួច ធ្វើដំណើរកម្សាន្តតាមកប៉ាល់ឆ្ពោះទៅកាន់​ កោះសេរីភាព  ​ ទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយរូបតំណាងសហរដ្ឋអាមេរិចប្រចាំរដ្ឋញូវយ៉កគឺ រូបសំណាកសេរីភាព ​​ជាសំណង់ស្ថាបត្យកម្មល្អវិចិត្រ បន្តជូនទៅទស្សនាស្ពាន BROOKLYN BRIDGE ដ៏ល្បីល្បាញ ធ្វើដំណើរឆ្លងកាត់អាគារ អង្គការសហប្រជាជាតិ  និង  ទស្សនាអាគារខ្ពស់កប់ពពក empire State បន្ទាប់មកជូនដើរលេងកម្សាន្តនៅលើវីថី ថាមស្វែរ ដែលជាផ្លូវពាណិជ្ជកម្មដ៏ល្បីល្បាញ ធ្វើដំណើរជូនទៅពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារវិញ ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
1000_F_209705645_b78HGJI1i1mxqLwMYA7z1m3VvCxgxJFO
Brooklyn Bridge
empire-state-building-closeup-manhattan-new-york-city_649448-3121
ថ្ងៃទី3

ថ្ងៃទី 3 ៖ ទីក្រុងភីឡាឌីព្យា - ទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី (

អាហារពេលព្រឹករួចធ្វើដំណើរទៅទីក្រុងភីឡាឌីព្យា ​- រដ្ឋផេនស៊ីលវេនៀរ ដែលជារដ្ឋធានីដំបូងបង្អស់និងធំជាងគេនៃសហរដ្ឋអាមេរិច រួច​បន្តជូនទៅទស្សនានិងថតរូបអនុស្សារីយ៍នៅវិមានឯករាជ្យ ​ នៅទីនោះមានតម្កល់នូវរូបសំណាកជួងនៃសេរីភាព ជាតំណាងអោយសំលេងប្រកាសនូវសេរីភាពនៃពលរដ្ឋអាមេរិច ពិសាអាហារពេលល្ងាចរួចធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន​ .ឌីស៊ី

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
PhiladelphiaPA
2560px-Statue_of_Liberty,_NY
hero_image_15_1738865036ade893f9
ថ្ងៃទី4

ថ្ងៃទី 4 ៖ ទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី - សេតវិមាន White House

អាហារពេលព្រឹករួចជូនទស្សនាទិដ្ឋភាពនៅក្នុង ទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី ដែលជារដ្ឋធានីរបស់សហរដ្ឋអាមេរិកនិងជាមជ្ឈមណ្ឌលនៃរដ្ឋាភិបាលអាមេរិក ជូនទស្សនានិងថតរូបកម្សាន្តពីខាងក្រៅ សេតវិមាន White House  ដែលជាកន្លែងស្នាក់នៅនិងជាការិយាល័យធ្វើការរបស់ប្រធានាធិបតីក្នុងអាណត្តិគ្រប់រូប បន្តជូនទស្សនា វិមានកាពីតូល វិមានអនុស្សារីយ៍លោកលីងកុន​ និង លោកថូម៉ាស

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
US-Capitol-place-meeting-Congress-Washington-DC
F20200403AH-0220_618084
DSC02632
ថ្ងៃទី5

ថ្ងៃទី 5 ៖ ទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី - ទីក្រុងឡាសវេហ្គាស

អាហារពេលព្រឹករួចបន្ទាប់មកបន្តដំណើរកម្សាន្តទៅទីក្រុងថ្មីមួយទៀតគឺទីក្រុងឡាសវេហ្គាស ដែលជាទីក្រុងកាស៊ីណូល្បីឈ្មោះប្រចាំពិភពលោក និងជាកន្លែងកំសាន្តផ្នែកអារម្មណ៌នៃអភិជនទំនើប។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Buffalo4218_resize
360_F_341358792_J5F4PkZh1Qwy8rrWiHUHEPCK6hL4AXOK
las vegas sing 2
ថ្ងៃទី6

ថ្ងៃទី 6 ៖ ទីក្រុងឡាសវេហ្គាស - ហ្គ្រេនខេយ៉ន

ពិសាអាហារពេលព្រឹករួច ជូនទៅទស្សនាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យនៃឧទ្យានជាតិ - ហ្គ្រេនខេនយ៉នល្បីល្បាញពេញពិភពលោក ដោយសុទ្ធសឹងជាផ្ទាំងថ្មដុះដោយធម្មជាតិមានអាយុកាលរាប់លានឆ្នាំ លោកអ្នកក៏អាចទស្សនាទេសភាពដ៏អស្ចារ្យនៃ Grand Canyon និងថតរូបលេងកម្សាន្តនៅលើ ស្ពានកញ្ចក់ ដែលមានកម្ពស់ជាង 1,200 ម៉ែត្រពីផ្ទៃដីខាង ក្រោម បន្ទាប់មកធ្វើដំណើរត្រលប់ទៅទីក្រុងឡាសវេហ្គាសវិញ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Niagara-Falls
las vegas sign 1
las vegas sign 3
ថ្ងៃទី7

ថ្ងៃទី 7 ៖ ទីក្រុងឡុងប៊ិច - ទីក្រុងឡូសអេនជឺឡេស (

ពិសាអាហារពេលព្រឹករួចបន្ទាប់មកបន្តដំណើរកម្សាន្តឆ្ពោះទៅកាន់ ទីក្រុងឡុងប៊ិច ​ ពិសាអាហារពេលថ្ងៃត្រង់នៅ ប៉ាស្តូអោតឡែត រួចបន្តដំណើរទៅដល់ ទីក្រុងឡុងប៊ិច ដែលជាទីក្រុងសំបូរជនជាតិអាស៊ីប្រកបអាជីវកម្មនៅទីនោះរួមមានជនជាតិខ្មែរផងដែរ រួចបន្តធ្វើដំណើរឆ្ពោះទីកាន់ ​​ទីក្រុងឡូសអេនជឺ ឡេស ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មភាពយន្តហូលីវូដដែលធំជាងគេលើពិភពលោក។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
photo_3_2024-06-04_10-43-08
330095944_752753362608489_602273280546953987_n
323295577_1303640580182565_1877625747779297553_n
ថ្ងៃទី8

ថ្ងៃទី 8 ៖ ទីក្រុងឡូសអេនជឺឡេស - Universal Studio Hollywood

អាហារពេលព្រឹករួចជូនទៅទស្សនា វិថីតារាហូលីហ្វូត ដែលមានឆ្លាក់ឈ្មោះតារាល្បីៗ លោកអ្នកអាចដើរថតរូបជាមួយ អាយដលតារាហូលីវូតដោយសេរី (តែត្រូវចាយធីបដោយខ្លួនឯង) រួចបន្តជូនទៅទស្សនារោងមហោស្រពចិន និងសាលប្រគល់ពានរង្វាន់អូស្កា បន្តជូនទៅកន្លែងកម្សាន្តដ៏ល្បីឈ្មោះប្រចាំទីក្រុងអិលអេគឺ យូនីវើសសល ស្ទីឌីយ៉ោ ហូលីវូត ដោយមានការសំដែងអំពីបច្ចេកទេសថតខ្សែរភាពយន្តរបស់ក្រុមហ៊ុនហូលីវូត ស្តែងៗ   ក្រៅពីនោះអាចដើរ​ទស្សនារូបតារាភាពយន្តល្បីៗ  រួមទាំងគំនូរជីវចល  និងនិមិត្តរូបតួអង្គក្នុងរឿងសំខាន់ៗជាច្រើន

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
holiday-arches
497226843_18508210036034467_7172857860292335629_n
fndKdanvUkYuYBCAqqfx69
ថ្ងៃទី9

ទី 9 ៖ ទីក្រុងឡូសអេនជឺឡេស - ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

ថ្ងៃនេះធ្វើដំណើរទៅតាមរថយន្តពីទីក្រុងឡូសអេនជឺឡេសទៅកាន់ទីក្រុងថ្មីមួយទៀតឈ្មោះទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ  តាមផ្លូវគយគន់ផ្លូវហាយវេរនិងទស្សនាខ្លះៗអំពីជីវភាពរស់នៅប្រជាជនសហរដ្ឋអាមេរិច និងនាំទៅផ្សារដើរទិញទំនិញដោយសេរី(អាហារថ្ងៃត្រង់ចំណាយផ្ទាល់ខ្លួនក្នុងអៅលេតតែម្តង)

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
qru5pAM2DsEeJOdZUJ6OYhmmcTRnEpTVEL_d4Q8L4690JHoLWvczDy4Y415mTS1KmG8BA0OHxkSYWNv_lk6yxKWO0_dP8AbLLxlr--3YRE-V6cToQDrmrWBpSj7C2637lN5IIz0h_-6JDcMBnSnXbT35Wt9AGzd8XERjWiOAquqhJAM_ERjUazQcmvvANd
QHlnDICUUsweqORw5xDFhI9XhMiHRsQdZ28WHGyFuszueqTVkpeORMoMKWZYKZ-fjSqBzFgC5yo3ICHUM3YbnB3bVgdr38oh4w4EZ67j-f9vw6eH1lTvUz5z2GzBpUhslMfXgvpNjGFH-NpSXuowc-LGXRM--xpS8Xmfsz_UzGKcmOZxj6q4je08sQYWA5
9PS7m2eGLU8m0zweYCKbESuPseWIenfKRx2X8y9cji4GLakohRFb2w0qPWzJIlit0JJshV6fwk8T8n5VPUM1V5wI4l14unJeq79G2mbC0Qp82yRCI93nSn-Jp0kAqXG0dufMNGxEdKjNPM2lBow4-06untfzVG7vfcwgcz7-cB4LaW8dyrwdCoALrH_1cz
ថ្ងៃទី10

ថ្ងៃទី 10 ៖ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ - ទីក្រុងភ្នំពេញ

ថ្ងៃនេះធ្វើដំណើរជូនទៅទស្សនា ស្ពានក្រហមហ្គោលដិនហ្គេត ដែលជាប់ជាសំណង់អច្ឆរិយវត្ថុដ៏ល្បីល្បាញនៅលើពិភពលោកនិងជារូបតំណាងឲទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ មកដល់បច្ចុប្បន្នមានអាយុកាល ជិត 100ឆ្នាំ បន្ទាប់មកលោកអ្នកមានពេលវេលាដើរកម្សាន្តដោយសេរីខ្លួនឯងរហូតដល់ម៉ោងធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមត្រលប់មកទីក្រុងភ្នំពេញវិញ (សំរាកនៅលើយន្តហោះ)

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
Brooklyn Bridge 3
0_-_BCC-2023-THINGS-TO-DO-IN-SAN-FRANCISCO-AT-NIGHT-0
e5
ថ្ងៃទី11

ថ្ងៃទី 11 និងថ្ងៃទី 12 ៖ ទីក្រុងភ្នំពេញ

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញវិញប្រកបដោយភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2025-12-25_11-11-00
image_2025-12-25_09-52-16
image_2025-08-22_14-24-29