




ដំណើរកម្សាន្តទៅកាន់ សហរដ្ខអាមេរិច រយៈពេល ៧ថ្ងៃ៦យប់ ជាមួយកញ្ចប់ធួរព្រីមៀម (Premium Packages) ធានាថា Wow ! តែម្តង ជាមួយនិងកញ្ចប់ដំណើរកំសាន្តទៅកាន់ 3ទីក្រុងធំៗគឺ ឡូសអេនជឺឡេស -ឡាសវេហ្គាស - ឡុងប៊់ច ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ល្បីៗ និងជាកន្លែងដែលភ្ញៀវទេសចរណ៍គ្រប់រូបមិនគួររំលងពេលទៅលេងសហរដ្ឋអាមេរិក ។
កញ្ចប់ដំណើរកម្សាន្តខាងលើនេះមានរួមបញ្ចូលរួចជាស្រេចនូវ អាហារកម្រិតព្រីមៀមល្អៗ សណ្ឋាគារផ្កាយ៤ មធ្យោបាយធ្វើដំណើរមានផាសុកភាព និងធំទូលាយ សំបុត្រយន្តហោះទៅមក សំបុត្រចូលទស្សនាតាមកម្មវិធី ទិដ្ឋាការសហរដ្ឋអាមេរិច និងមគ្គុទេសក៍ទេសចរណ៍ដ៏ប៉ិនប្រសប់ ធានាដល់ការធ្វើដំណើរកម្សាន្តលោកអ្នក ញាំឆ្ងាញ់ គេងស្រួល និងដើរលេងកម្សាន្តរីករាយ លោកអ្នកអាចទុកចិត្តបានមកកាន់ក្រុមហ៊ុន ទេសចរណ៍ ស្កាយឃីង (ធានាមិននាំភ្ញៀវចូលហាងលក់ទំនិញ ដែលបង្ខិតបង្ខំអតិថិជនអោយត្រូវតែទិញទំនិញ) ។
ជាមួយក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ជាទំនុកចិត្តរបស់អតិថិជនក្នុងការរៀបចំទិដ្ឋាការសហរដ្ឋអាមេរិច (វីសារ) ចំពោះលោកអ្នកដែលមានបំណងទៅដើរលេងសហរដ្ឋាអាមេរិច ហើយមានការបារម្មណ៍ចំពោះការដាក់វីសារ មានភាពស្មុគស្មាញ និងគ្មានទំនុកចិត្ត លោកអ្នកអាចទៅដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង បានដែលក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍ និងមានការទទួលស្គាល់ពីថ្វីដៃក្នុងការរៀបចំទិដ្ឋាការសហរដ្ឋអាមេរិច ជាមួយក្រុមការងារ ស្កាយឃីង មានជំនាញច្បាស់លាស់ ក្នុងការរៀបចំឯកសារទៅតាមតម្រូវការរបស់ស្ថានទូត មានបទពិសោធន៍រយៈពេល ១០ឆ្នាំជាង តាំងពីឆ្នាំ២០០៧ ជួយដល់ការធានាវីសាលោកអ្នកមានភាពរឹងមាំ ដែលធ្វើអោយអត្រានៃការជាប់វីសារមានភាគរយខ្ពស់។ ស្កាយឃីងអ្នកជំនាញរៀបចំដំណើរកម្សាន្តដ៏ប៉ិនប្រសប់ និងតម្លៃរាប់បញ្ចូលការចំណាយទាំងអស់ធានាគុណភាព១០០% ។
Day1
ទីក្រុងភ្នំពេញ - ទីក្រុងឡុសអេនជឺឡេស
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីរងចាំការហោះហើរឆ្ពោះទៅកាន់ ទីក្រុងឡូសអេនជឺឡេស នៃទឹកដីសហរដ្ឋអាមេរិច សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។
Meals Included
On Board Meals



Day2
ទីក្រុងឡូសអេនជឺឡេស - ទីក្រុងឡាសវេហ្គាស
ពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឡាសវេហ្គាស ដែលជាទីក្រុងកាស៊ីណូល្បីឈ្មោះប្រចាំពិភពលោកនិងជាកន្លែងកំសាន្តផ្នែកអារម្មណ៌នៃអភិជនទំនើប ជូនទស្សនាទិដ្ឋភាពនៃទីក្រុងឡាសវេហ្គាស បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចបន្តជូនទៅសម្រាកនៅសណ្ឋាគារ។
Meals Included
Lunch
Dinner



Day3
ទីក្រុងឡាសវេហ្គាស - អែនតេឡបខេយន
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅទស្សនាអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញនៃពិភពលោកគឺ ជ្រលងអន្លង់ Antelope Canyon ដែលមានទីតាំងស្ថិតនៅរដ្ឋអារីហ្សូណា បន្តគយគន់ទិដ្ឋភាពដ៏អស្ចារ្យដោយសុទ្ធសឹងជាផ្ទាំងថ្មភក់ពណ៌ក្រហមឆ្អាលមើលទៅដូចផ្ទាំងគំនូរដែលមានអាយុកាលរាប់លានឆ្នាំ និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជនណាវ៉ាចូនៅទីនោះផងដែរ អាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
Meals Included
Breakfast
Lunch
Dinner


Day4
ទីក្រុងឡូសអេនជឺឡេស - ទីក្រុងឡុងប៊ិច
ពិសាអាហារពេលព្រឹករួច បន្ទាប់មកបន្តដំណើរកម្សាន្តឆ្ពោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងឡូសអេនជឺ ឡេស ជាមជ្ឈមណ្ឌលនៃឧស្សាហកម្មភាពយន្តហូលីវូដដែលធំជាងគេលើពិភពលោក ជូនដើរកម្សាន្តនិងទិញទំនិញនៅ ប៉ាស្តូអោតឡែត រួចបន្តដំណើរកម្សាន្តទៅកាន់ ទីក្រុងឡុងប៊ិច ដែលជាទីក្រុងសំបូរជនជាតិអាស៊ីប្រកបអាជីវកម្មទីនោះរួមមានជនជាតិខ្មែរផងដែរ អាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។
Meals Included
Breakfast
Lunch
Dinner



Day5
ទីក្រុងឡូសអេនជឺឡេស - Universal Studio Hollywood
ពិសាអាហារពេលព្រឹករួចជូនទៅទស្សនា វិថីតារាហូលីហ្វូត ដែលមានឆ្លាក់ឈ្មោះតារាល្បីៗ លោកអ្នកអាចដើរថតរូបជាមួយ អាយដលតារាហូលីវូតដោយសេរី (តែត្រូវចាយធីបដោយខ្លួនឯង) រួចបន្តជូនទៅទស្សនារោងមហោស្រពចិន និងសាលប្រគល់ពានរង្វាន់អូស្កា (អាហារថ្ងៃត្រង់ដោយចំណាយផ្ទាល់ខ្លួន) បន្តជូនទៅកន្លែងកម្សាន្តដ៏ល្បីឈ្មោះប្រចាំទីក្រុងអិលអេគឺ យូនីវើសសល ស្ទីឌីយ៉ោ ហូលីវូត ដោយមានការសំដែងអំពីបច្ចេកទេសថតខ្សែរភាពយន្តរបស់ក្រុមហ៊ុនហូលីវូត ស្តែងៗ ក្រៅពីនោះអាចដើរទស្សនារូបតារាភាពយន្តល្បីៗរួមទាំងគំនូរជីវចល និងនិមិត្តរូបតួអង្គក្នុងរឿងសំខាន់ៗជាច្រើន។
Meals Included
Breakfast
Dinner



Day6
ទីក្រុងឡូសអេនជឺឡេស - ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះនៅរដ្ឋកាលីហ្វរ័ញ៉ា ដើម្បីត្រៀមត្រលប់មកទីក្រុងភ្នំពេញវិញដោយសុខសុវត្ថិភាពនិងភាពសប្បាយរីករាយ អាហារនិងសំរាកនៅលើយន្តហោះ។
Meals Included
Breakfast



Day7
ទីក្រុងភ្នំពេញ
អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញវិញ។
ស្នាមញញឹមរបស់លោកអ្នក ជាកំលាំងចិត្តដ៏មុតស្រួចរបស់គ្រួសារ ស្កាយឃីង ទេសចរណ៌ ! សូមអរគុណ!
Meals Included
On Board Meals


