




ក្រុងតាខ្មៅ - ទីក្រុងម៉ានីឡា - ទីក្រុងឡុសអេនជឺឡេស
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិ តេជោ ក្រុងតាខ្មៅ ដើម្បីរងចាំការហោះហើរឆ្ពោះទៅកាន់ ទីក្រុងឡូសអេនជឺឡេស នៃទឹកដីសហរដ្ឋអាមេរិច (ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ) ។
Meals Included



ទីក្រុងឡូសអេនជឺឡេស - ទីក្រុងឡាសវេហ្គាស
ពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឡាសវេហ្គាស ដែលជាទីក្រុងកាស៊ីណូល្បីឈ្មោះប្រចាំពិភពលោកនិងជាកន្លែងកំសាន្តផ្នែកអារម្មណ៌នៃអភិជនទំនើប រួចបន្តដំណើរឆ្ពោះទៅទីក្រុងចច នៃរដ្ឋយូថាហ៍ ពេលទៅដល់ជូនទៅពិសាអាហារពេលល្ងាចរួចបន្តជូនទៅសម្រាកនៅសណ្ឋាគារ។
Meals Included



អែនតេឡបខេយន - ទីក្រុងឡាសវេហ្គាស
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅទស្សនាអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញនៃពិភពលោកគឺ ជ្រលងអន្លង់ Antelope Canyon ដែលមានទីតាំងស្ថិតនៅរដ្ឋអារីហ្សូណា បន្តគយគន់ទិដ្ឋភាពដ៏អស្ចារ្យដោយសុទ្ធសឹងជាផ្ទាំងថ្មភក់ពណ៌ក្រហមឆ្អាលមើលទៅដូចផ្ទាំងគំនូរដែលមានអាយុកាលរាប់លានឆ្នាំ និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជនណាវ៉ាចូនៅទីនោះផងដែរ អាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
Meals Included



ទីក្រុងឡាសវេហ្គាស - ហ្រ្គេនខេនយន
ពិសាអាហារពេលព្រឹករួចជូនទៅ ជិះឧទ្ធម្ភាគចកម្រ (Helicopter) ទស្សនាទិដ្ឋភាពធម្មជាតិដ៏អសា្ចរ្យនៃឧទ្យានជាតិ - ហ្រ្គេនខេនយ៉នល្បីល្បាញពេញពិភពលោក ដោយសុទ្ធសឹងជាផ្ទាំងថ្មដុះដោយធម្មជាតិដែលមានអាយុកាលរាប់លានឆ្នាំ លោកអ្នកក៏អាចទស្សនាទេសភាពដ៏អសា្ចរ្យនៃ Grand Canyon និងថតរូបលេងកម្សាន្តនៅលើ ស្ពានកញ្ចក់ ដែលមានកម្ពស់ជាង 1,200 ម៉ែត្រពីផ្ទៃដីខាងក្រោម បន្ទាប់មកធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងឡាសវេហ្គាសវិញ ពិសារអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារវិញ។
Meals Included



ទីក្រុងឡុងប៊ិច - ទីក្រុងឡូសអេនជឺឡេស
ពិសាអាហារពេលព្រឹករួច បន្ទាប់មកបន្តដំណើរកម្សាន្តឆ្ពោះទៅកាន់ ទីក្រុងឡុងប៊ិច ពិសារអាហារពេលថ្ងៃត្រង់នៅ ប៉ាស្តូអោតឡែត រួចបន្តដំណើរទៅដល់ ទីក្រុងឡុងប៊ិច ដែលជាទីក្រុងសំបូរជនជាតិអាស៊ីប្រកបអាជីវកម្មទីនោះរួមមានជនជាតិខ្មែរផងដែរ អាហារពេលល្ងាចរួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឡូសអេនជឺឡេស ដែលជាមជ្ឍមណ្ឌលនៃឧស្សាហកម្ម ភាពយន្ត ហូលីហ្វូតដែលធំជាងគេលើពិភពលោក។
Meals Included



ទីក្រុងឡូសអេនជឺឡេស - Universal Studio Hollywood
ពិសាអាហារពេលព្រឹករួចជូនទៅទស្សនា វិថីតារាហូលីហ្វូត ដែលមានឆ្លាក់ឈ្មោះតារាល្បីៗ លោកអ្នកអាចដើរថតរូបជាមួយ អាយដលតារាហូលីវូតដោយសេរី (តែត្រូវចាយធីបដោយខ្លួនឯង) រួចបន្តជូនទៅកន្លែងកម្សាន្តដ៏ល្បីឈ្មោះប្រចាំទីក្រុងអិលអេគឺ យូនីវើសសល ស្ទូឌីយ៉ោ ហូលីវូដ ដោយមានការសម្ដែងអំពីបច្ចេកទេសថតខ្សែរភាពយន្តរបស់ក្រុមហ៊ុន ហូលីវូត ស្តែងៗ ក្រៅពីនោះអាចដើរទស្សនារូបតារាភាពយន្តល្បីៗរួមទាំងគំនូរជីវចល និងនិមិត្តរូបតួអង្គក្នុងរឿងសំខាន់ៗជាច្រើន រហូតដល់ម៉ោងជូនទៅពិសារអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារ។
Meals Included



ទីក្រុងឡូសអេនជឺឡេស - ក្រុងតាខ្មៅ
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះនៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីត្រៀមត្រលប់មកកាន់ទីក្រុងភ្នំពេញវិញដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ អាហារនិងសម្រាកនៅលើយន្តហោះ។
Meals Included



ក្រុងតាខ្មៅ
អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិ តេជោ វិញ។ ស្នាមញញឹមរបស់លោកអ្នក ជាកម្លាំងចិត្តដ៏មុតស្រួចរបស់គ្រួសារ ស្កាយឃីងទេសចរណ៍ ! សូមអរគុណ !
Meals Included


