Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1322Super Premium Package

សហរដ្ឋអាមេរិក (រួមបញ្ចូលសំបុត្រឧទ្ធម្ភាគចក្រ)

សហរដ្ឋអាមេរិក អាចហៅខ្លីបានថា អាមេរិកសហរដ្ឋ គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង។ ​ប្រទេសនេះ​មាន​រដ្ឋចំនួន ៥០ ​និងមណ្ឌល​សហព័ន្ធមួយ។ រដ្ឋ​ចំនួន ៤៨ និង​មណ្ឌល​សហព័ន្ធ​ជាប់គ្នា​ជា​ដី​តែ​មួយ​ផ្ទាំង ស្ថិតនៅ​ផ្នែក​កណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងជើង ចន្លោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក ប៉ែកខាងជើង​ជាប់​ជាមួយ​ប្រទេស​កាណាដា និង​ខាងត្បូង​ជាប់​ជាមួយ​ប្រទេស​មិកស៊ិក​។ អាឡាស្កា ជា​រដ្ឋ​មួយ​ស្ថិត​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីប​អាមេរិក​ខាងជើង ខាងកើត​ជាប់​នឹង​ប្រទេស​កាណាដា និង​ខណ្ឌ​ពី​ប្រទេស​រុស្ស៊ី​ដោយ​ច្រក​សមុទ្រ​ប៊េរីង​។

រួមបញ្ចូលទិដ្ឋាការ

$4,888

រយៈពេល

8 ថ្ងៃ 7 យប់

ថ្ងៃចេញដំណើរ

09 តុលា 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ក្រុងតាខ្មៅ-ទីក្រុងឡូសអេនជឺឡេ

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ​​​​​​ដើម្បីរង់ចាំការហោះហើរឆ្ពោះទៅកាន់ ទីក្រុងឡូសអេនជឺឡេស នៃទឹកដីសហរដ្ឋអាមេរិច ពេលទៅដល់ជូនពិសាអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-23-58
image_2025-08-22_14-24-45
11000001 (1)
ថ្ងៃទី2

ទីក្រុងឡូសអេនជឺឡេស - ទីក្រុងឡាសវេហ្គាស

ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឡាសវេហ្គាស ដែលជាទីក្រុងកាស៊ីណូល្បីឈ្មោះប្រចាំពិភពលោកនិងជាកន្លែងកំសាន្តផ្នែកអារម្មណ៌នៃអភិជនទំនើប រួចបន្តដំណើរឆ្ពោះទៅទីក្រុងចច នៃរដ្ឋយូថាហ៍ ពេលទៅដល់ជូនពិសាអាហារពេលល្ងាចនិងបន្តជូនទៅសម្រាកនៅសណ្ឋាគារ​។

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
las vegas sing 2
Las Vegas
las vegas sign 1
ថ្ងៃទី3

អែនតេឡបខេយន - ទីក្រុងឡាសវេហ្គាស

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅទស្សនាអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញនៃពិភពលោកគឺ ជ្រលងអន្លង់ Antelope Canyon ដែលមានទីតាំងស្ថិតនៅរដ្ឋអារីហ្សូណា បន្តគយគន់ទិដ្ឋភាពដ៏អស្ចារ្យដោយសុទ្ធសឹងជាផ្ទាំងថ្មភក់ពណ៌ក្រហមឆ្អាលមើលទៅដូចផ្ទាំងគំនូរដែលមានអាយុកាលរាប់លានឆ្នាំ​ និងស្វែងយល់អំពី​វប្បធម៌​របស់​ប្រជាជនណាវ៉ាចូនៅទីនោះផងដែរ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Antelope Canyon
323458600_498140042476424_655784070247901783_n
AntelopeCanyon9
ថ្ងៃទី4

ទីក្រុងឡាសវេហ្គាស - ហ្គ្រេនខេយន

ពិសាអាហារពេលព្រឹករួចជូនទៅ ជិះឧទ្ធម្ភាគចក្រ (Helicopter) ទស្សនាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យនៃឧទ្យានជាតិ - ហ្គ្រេនខេនយ៉នល្បីល្បាញពេញពិភពលោក ដោយសុទ្ធសឹងជាផ្ទាំងថ្មដុះដោយធម្មជាតិមានអាយុកាលរាប់លានឆ្នាំ លោកអ្នកក៏អាចទស្សនាទេសភាពដ៏អស្ចារ្យនៃ Grand Canyon និងថតរូបលេងកម្សាន្តនៅលើ ស្ពានកញ្ចក់ ដែលមានកម្ពស់ជាង 1,200 ម៉ែត្រពីផ្ទៃដីខាងក្រោម បន្ទាប់មកធ្វើដំណើរត្រលប់ទៅទីក្រុងឡាសវេហ្គាសវិញ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
01-Canyon_Heli_Smaller-1
vertical_520_780
grand-canyon-west-landing
ថ្ងៃទី5

ទីក្រុងឡុងប៊ិច - ទីក្រុងឡូសអេនជឺឡេស

ពិសាអាហារពេលព្រឹករួចបន្ទាប់មកបន្តដំណើរកម្សាន្តឆ្ពោះទៅកាន់ ទីក្រុងឡុងប៊ិច ​ ពិសាអាហារពេលថ្ងៃត្រង់នៅ ប៉ាស្តូអោតឡែត រួចបន្តដំណើរទៅដល់ ទីក្រុងឡុងប៊ិច ដែលជាទីក្រុងសំបូរជនជាតិអាស៊ីប្រកបអាជីវកម្មនៅទីនោះរួមមានជនជាតិខ្មែរផងដែរ ពិសាអាហារពេលល្ងាចរួចធ្វើដំណើរឆ្ពោះទីកាន់ ​​ទីក្រុងឡូសអេនជឺ ឡេស ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មភាពយន្តហូលីវូដដែលធំជាងគេលើពិភពលោក។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
los angels 2
las vegas 4
los angels 1
ថ្ងៃទី6

ទីក្រុងឡូសអេនជឺឡេស - Universal Studio Hollywood

ពិសាអាហារពេលព្រឹករួចជូនទៅទស្សនា វិថីតារាហូលីហ្វូត ដែលមានឆ្លាក់ឈ្មោះតារាល្បីៗ លោកអ្នកអាចដើរថតរូបជាមួយ អាយដលតារាហូលីវូតដោយសេរី (តែត្រូវចាយធីបដោយខ្លួនឯង) រួចបន្តជូនទៅទស្សនារោងមហោស្រពចិន និងសាលប្រគល់ពានរង្វាន់អូស្កា (អាហារថ្ងៃត្រង់ដោយចំណាយផ្ទាល់ខ្លួន) បន្តជូនទៅកន្លែងកម្សាន្តដ៏ល្បីឈ្មោះប្រចាំទីក្រុងអិលអេគឺ យូនីវើសសល ស្ទីឌីយ៉ោ ហូលីវូត ដោយមានការសំដែងអំពីបច្ចេកទេសថតខ្សែរភាពយន្តរបស់ក្រុមហ៊ុនហូលីវូត ស្តែងៗ   ក្រៅពីនោះអាចដើរ​ទស្សនារូបតារាភាពយន្តល្បីៗ  រួមទាំងគំនូរជីវចល  និងនិមិត្តរូបតួអង្គក្នុងរឿងសំខាន់ៗជាច្រើន ​​​ ពិសាអាហារពេលល្ងាចរួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមហោះត្រលប់មកទីក្រុងភ្នំពេញវិញដោយសុខសុវត្ថិភាព។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
fndKdanvUkYuYBCAqqfx69
177995_UniversalOrlandoResortGlobe_2024_94dfefbf-5f68-4507-8ce8-c04ae202ff86
simpsons-land3
ថ្ងៃទី7

ក្រុងតាខ្មៅ

ពិសាអាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុខសុវត្តិភាព។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
Economy_lunch_onboard_a_Philippine_Airlines_flight
images (4)
image_2025-08-22_14-24-45
ថ្ងៃទី8

ក្រុងតាខ្មៅ

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅព្រលានយន្តហោះតេជោវិញ។ស្នាមញញឹមរបស់លោកអ្នក ជាកំលាំងចិត្តដ៏មុតស្រួចរបស់គ្រួសារ ស្កាយឃីង ទេសចរណ៌ ! សូមអរគុណ!

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
11000001 (1)
images
image_2025-08-22_14-21-42

តំបន់ទេសចរណ៍

ឡុងប៊ិច (Long Beach)

ឡុងប៊ិច (Long Beach)

Long Beach គឺជាទីក្រុងឆ្នេរសមុទ្រដ៏សំខាន់មួយនៅភាគខាងត្បូងរដ្ឋ California ដែលល្បីល្បាញសម្រាប់កំពង់ផែដ៏ធំទូលាយរបស់ខ្លួន កប៉ាល់ប្រវត្តិសាស្ត្រ Queen Mary និងតំបន់មាត់ទឹកទីក្រុងដ៏រស់រវើកដែលផ្តល់ជូននូវកន្លែងទាក់ទាញវប្បធម៌ ភោជនីយដ្ឋាន និងការកម្សាន្តយ៉ាងសម្បូរបែប។ Long Beach is a major coastal city in Southern California, famous for its extensive port, the historic Queen Mary ocean liner, and a vibrant urban waterfront offering diverse cultural attractions, dining, and entertainment.
ជ្រលងអន្លង់ (Antelope Canyon)

ជ្រលងអន្លង់ (Antelope Canyon)

Antelope Canyon គឺជាជ្រលងភ្នំដ៏ស្រស់ស្អាតគួរឱ្យគយគន់មួយនៅរដ្ឋ Arizona សហរដ្ឋអាមេរិក ដែលល្បីល្បាញដោយសារការកកើតថ្មភក់រាងរលកដ៏អស្ចារ្យ ពណ៌ទឹកក្រូច និងស្វាយដ៏រស់រវើក និងធ្នឹមពន្លឺដ៏អស្ចារ្យដែលចាំងឆ្លងកាត់ចន្លោះតូចចង្អៀតរបស់វា ដែលធ្វើឱ្យវាក្លាយជាឋានសួគ៌របស់អ្នកថតរូប។ Antelope Canyon is a breathtaking slot canyon in Arizona, USA, renowned for its stunning, wave-like sandstone formations, vibrant orange and purple hues, and the dramatic light beams that filter through its narrow openings, making it a photographer's paradise.
ប៉ាស្តូអោតឡែត (Barstow Outlet)

ប៉ាស្តូអោតឡែត (Barstow Outlet)

Barstow Outlet គឺជាមជ្ឈមណ្ឌលទិញទំនិញដ៏ពេញនិយមមួយនៅ Barstow រដ្ឋ California ដែលមានហាងម៉ាកល្បីៗជាច្រើនបញ្ចុះតម្លៃលើសម្លៀកបំពាក់ គ្រឿងបន្លាស់ និងរបស់របរផ្សេងៗទៀត។ The Barstow Outlet is a popular shopping destination in Barstow, California, offering a variety of brand-name stores with discounted prices on clothing, accessories, and more.
 អាយដលតារាហូលីវូត (Holywood Street)

អាយដលតារាហូលីវូត (Holywood Street)

ផ្លូវហូលីវូដ (Hollywood Street) គឺជាផ្លូវដ៏រស់រវើក និងទំនើបមួយនៅភ្នំពេញ ដែលល្បីល្បាញដោយសារជីវិតពេលរាត្រីដ៏អ៊ូអរ ហាងកាហ្វេទាន់សម័យ និងហាងលក់សម្លៀកបំពាក់ស្រស់ស្អាត ទាក់ទាញមនុស្សទាន់សម័យ។ Hollywood Street is a lively and modern street in Phnom Penh, known for its vibrant nightlife, trendy cafes, and stylish boutiques, attracting a fashionable crowd.
យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

Universal Studios គឺជាឧទ្យានកម្សាន្តដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្ត តាមរយៈការជិះកម្សាន្តដ៏រំភើប ការសម្តែងផ្ទាល់ និងតំបន់កម្សាន្តដែលមានប្រធានបទដ៏អស្ចារ្យ។ Universal Studios is a famous theme park where visitors can experience their favorite movies and TV shows through exciting rides, live shows, and immersive themed zones.