Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1633Premium Package

ទីក្រុងឌូបៃ

ស្វែងយល់ពីភាពស្រស់ស្អាត និងប្រណិតរបស់ទីក្រុងឌូបៃ អគារ​Burj Khalifa ដែលជាអគារខ្ពស់ជាងគេលើពិភពលោក, ដើរលេងក្នុង Dubai Miracle Garden ដែលពោរពេញដោយផ្កាចម្រុះពណ៌តុបតែងដោយផ្ការាប់លានដើមនិងសំណង់ដ៏គួរឱ្យចាប់អារម្មណ៍ ដែលស័ក្តិសមសម្រាប់ការថតរូប និងការរីករាយជាមួយបរិយាកាសរ៉ូម៉ែនទិក, រីករាយជាមួយការជិះ Yacht នៅ Dubai Marina និងទស្សនា សណ្ឋាគារលំដាប់ប្រណិត ៧ ផ្កាយ ដែលនឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែពិសេស និងគួរឱ្យចងចាំ។

$1,488

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

09 តុលា 2026

កៅអីនៅសល់

15

ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងឌូបៃ

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ទីព្រលានអន្តរជាតិឌូបៃធំជាងគេប្រចាំសហពន្ធ័អារ៉ាប់រួម។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
11000001 (1)
Dissert Safari3
Dubai building
ថ្ងៃទី2

ទីក្រុងឌូបៃចាស់ - សួនផ្កាអច្ឆរិយៈ

មកដល់ព្រលានអន្តរជាតិឌូបៃទទួលស្វាគមន៍រួសរាយរ៉ាក់ទាក់ពីមគ្គុទេសក៍ក្នុងស្រុក បន្តជូនទៅពិសាអាហារប៊ូហ្វេពេលព្រឹក​នៅ សណ្ឋាគារលំដាប់ផ្កាយ៤បន្តជូនទៅថតរូបលេងនៅ សារមន្ទីរពេលអនាគត - Museum of the Future , អគារស៊ុមរូបថតយក្ស - Dubai Frame ​រួចធ្វើដំណើរទៅទស្សនាទីក្រុងឌូបៃចាស់ដែលជាទីប្រជុំជនធ្វើពាណិជ្ជកម្ម រួចជូនទៅ ជិះទូកប្រពៃណីបែបបុរាណ គយគន់ទេសភាពទីក្រុងនិងឆ្លងទៅត្រើយម្ខាង បន្ទាប់មកជូនទៅទស្សនា ផ្សារលក់មាសដុំ មាសគីឡូ គ្រប់ប្រភេទ កន្លែងលក់គ្រឿងទេស ​ ដើរលេងតំបន់មាត់សមុទ្រ អាលស៊ីប និងជូនទៅ តំបន់ប្រវត្តិសាស្ត្រ Al Fahidi (Bastakiya) ជាតំបន់ចាស់ជាងគេមួយរបស់ទីក្រុងឌូបៃ ដែលបង្ហាញពីរបៀបរស់នៅ និងស្ថាបត្យកម្មប្រពៃណីរបស់ឌូបៃ។ ជូនពិសាអាហារថ្ងៃត្រង់ បន្តកម្មវិធីទៅលេងនៅ សួនផ្កាអច្ឆរិយៈមីរ៉ាខលហ្កាដិន ដែលមានផ្ការាប់លានប្រភេទមកពីជុំវិញពិភពលោកជាមួយនឹងគំនិតឆ្នៃប្រឌិតខ្ពស់គួរឱ្យចាប់អារម្មណ៍ រួចបន្តទៅទទួលយកបទពិសោធន៍ ជិះទូក (1 ម៉ោង 30 នាទី) ។ ពិសាអាហារពេលល្ងាច រួចជូនជូនទៅសម្រាកនៅសណ្ខាគារ។ 

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
១.png
២.png
៣.png
ថ្ងៃទី3

ទីក្រុងឌូបៃ - វាលខ្សាច់សាហ្វារី

ពិសាអាហារប៊ូហ្វេពេលព្រឹក​នៅសណ្ឋាគារ ចាប់ផ្តើមធ្វើដំណើរទៅកាន់ ឆ្នេរ Jumeirah រូចជូនទៅថតរូបពីមុខ សណ្ឋាគារផ្កាយ៧  Burj Al Arab ដែលជាសណ្ឋាគារដ៏ប្រណីតដែលមានរាងដូចទូកក្តោង និងល្បីល្បាញ។ បន្តជិះរថភ្លើងលើអាកាសដើម្បីទៅទស្សនា សណ្ឋាគារអាត្លង់ទិច លើកោះដើមត្នោតសិប្បនិម្មិត និងជូនថតរូបនៅក្រៅ កន្រ្តក់វិល ខ្ពស់ជាងគេ និងធំជាងគេលើពិភពលោក រីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រ Dubai Marina។ ពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅកាន់សណ្ឌារ ដើម្បីធ្វើការត្រៀមខ្លួន និងសម្រាកមុនទៅកម្សាន្តជិះរថយន្តទំនើបម៉ាក Land Cruiser លេងលើវាលខ្សាច់សាហ្វារី ដែលមានពណ៌លឿងឆ្អិនឆ្អៅដាច់កន្ទុយភ្នែក រីករាយជាមួយបទពិសោធ ការជិះសត្វអូដ្ឋ លើវាលខ្សាច់ សិល្បៈគូររូបលើដៃ , ជក់ Shisha បែបប្រពៃណីអារ៉ាប់ គយគន់ទេសភាពថ្ងៃលិច និងថតរូបទុកជាអនុស្សាវរីយ៍។ ជូនទៅទទូលទានអាហារពេលល្ងាចបែបសាច់អាំងBBQ ទស្សនាការសម្តែង របាំគ្រវីក្បាលពោះ - Tanoora Show Fire show តាមបែបប្រពៃណីជនជាតិអារ៉ាប់ និង​សម្រាកនៅសណ្ឋារគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
៤.png
៥.png
៦.png
ថ្ងៃទី4

ទីក្រុងឌូបៃ - អគារ Burj Khalifa - Global Village

ពិសាអាហារពេលព្រឹក​នៅសណ្ឋាគាររួច Chek-out ពីសណ្ឋាគារ បន្តរដំណើរទៅថតរូបនៅរូប សំណាក់ស្លាប - Mexico Wing ហើយបន្តជូនឡើងទៅលើអគារខ្ពស់ជាងគេលើពិភពលោកគឺ អគារប៊ូជកាលីហ្វា - Burj Khalifa (ជាន់ទី១២៤ និង១២៥) និងបន្តទៅទទួលទានអាហារថ្ងៃត្រង់ជូនទៅដើរទិញឥវ៉ាន់នៅផ្សារទំនើប ឌូបៃម៉ - Dubai Mall ជាម៉លធំជាងគេនៅសហពន្ធ័អារ៉ាប់រួមដែលមានទំនិញម៉ាកប្រេនៗល្បីៗជាច្រើនប្រភេទ។ បន្ទាប់មក ធ្វើដំណើរទៅទស្សនា ភូមិវប្បធម៍ - Global Village ពោរពេញទៅដោយវិថីអាហារ មានវប្បធម៍ចម្រុះជាច្រើនប្រទេសមានអាស៊ីនិងអ៊ឺរ៉ុប ​ និងកន្លែងថតរូបស្អាតៗជាច្រើន។ ទទួលទានអាហារពេលល្ងាច និងបន្តជូនទៅព្រលានយន្តហោះអន្តរជាតិឌូបៃ ដើម្បីធ្វើដំណើរមកកាន់ភ្នំពេញវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
៧.png
៨.png
៩.png
ថ្ងៃទី5

ទីក្រុងឌូបៃ - ទីក្រុងភ្នំពេញ

មកដល់ព្រលានយន្តហោះអន្តរជាតិតេជោរ ដោយបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបានជាមួយនឹងក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
cak
atlatis
10.png