ជើងហោះហើរទៅ
ជើងហោះហើរត្រង់22 វិច្ឆិកា 2026
12:35
Techo International Airport
4h 35m
EVA Air BR 266
17:10
Taoyuan Intl. Airport
តៃវ៉ាន់ជាផ្លូវការនៃសាធារណរដ្ឋចិន គឺជាប្រទេសមួយនៅអាស៊ីបូព៌ា។ កោះសំខាន់របស់តៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថា Formosa ស្ថិតនៅចន្លោះសមុទ្រចិនខាងកើត និងខាងត្បូងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយព្យ ជាមួយសាធារណរដ្ឋប្រជាមានិតចិននៅភាគពាយព្យ ជប៉ុននៅភាគឦសាន និងហ្វីលីពីននៅភាគខាងត្បូង។
តម្លៃក្នុងម្នាក់
$1,238
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីហោះហើរទៅកាន់ទីក្រុងតៃប៉ិ។ មកដល់ទីក្រុងតៃប៉ិ និងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ប្រចាំនៅតៃវ៉ាន់ ហើយបន្តជូនទៅពិសាអាហារតៃវ៉ាន់ដ៏ឈ្ងុយឆ្ងាញ់ ពិសារអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
ពិសាអាហារពេលព្រឹក រួចជូនទៅទស្សនា បឹងសុរិយាចន្រ្ទា ជិះទូកគយគន់ទេសភាពនៃមាត់បឹងដ៏ស្រស់ត្រកាល ដូចក្នុងរូបគំនូរ និងបន្តជូនទៅ កសិដ្ឋានចិញ្ចឹមចៀម ថតរូបលេងជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាលប្រៀបដូចប្រទេសស្វីស។ បន្ទាប់មកជូនទៅទស្សនា ព្រះវិហារវិនអ៊ូ ដែលជាព្រះវិហារសាសនាតាវដ៏ល្បីប្រចាំនៅកោះតៃវ៉ាន់ ហើយលោកអ្នកអាចធ្វើការបន់ស្រន់នៅទីនោះផងដែរ។ ពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរត្រឡប់ទៅទីក្រុងតៃបុិ ទស្សនា វិមានអនុស្សាវរីយ៍លោកចាងខៃជៀក ដែលជាអអីតប្រធានាធិបតីនៃកោះតៃវ៉ាន់ដ៏ល្បីល្បាញ។ ថតរូបនៅមុខ អគាតៃបុិ101 ជាន់ ដែលជាអគារសង់ខ្ពស់ដំបូងគេបង្អស់លើពិភពលោកនិងល្បីល្បាញព្រមទាំងជាអគារនិមិត្តរូបប្រចាំកោះតៃវ៉ាន់ (រួមបញ្ចូលសំបុត្រឡើងអគារ)។ ពិសារអាហារពេលល្ងាចរួច ជូនទៅ ផ្សាររាត្រី ដែលល្បី និងធំជាងគេប្រចាំកោះតៃវ៉ាន់ ហើយបន្តជូនសម្រាកនៅសណ្ឋាគារនៃទីក្រុងតៃបុិ។
ពិសាអាហារពេលព្រឹក ជូនទៅទស្សនា ផ្លូវថភ្លើងបុរាណសឺហ្វិន លោកអ្នកអាចសរសេរបំណងប្រាថ្នារបស់អស់លោកនៅលើគោម រួចធ្វើការបង្ហោះគោមទាំងអស់គ្នា។ រួចបន្តទៅទស្សនា ឧទ្យានថ្មដុះ ដែលមានទេសភាពដ៏ស្រស់ស្អាតនៅជាប់នឹងមាត់សមុទ្រ មានខ្យល់អាកាសស្រស់ស្រាយ។ បន្តជូនទៅ ហាងលក់នំម្នាស់ ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ និងបន្តជូនទៅ តំបន់ទេសចរណ៍ជៀវហ្វិន ដែលជាកន្លែងទេសចរដ៍ល្បីនៅកោះតៃវ៉ាន់សម្បូរទៅដោយហាងលក់ទំនិញប្រចាំតំបន់ជាច្រើន ពិសារអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
ពិសាអាហារពេលព្រឹក រួចជូនទៅ ព្រលានយន្តហោះ ដោយសុវត្ថិភាព ភាពរីករាយ និងអនុស្សាវរិយ៍បំភ្លេចមិនបាន។
22 វិច្ឆិកា 2026
12:35
Techo International Airport
4h 35m
EVA Air BR 266
17:10
Taoyuan Intl. Airport
26 វិច្ឆិកា 2026
08:45
Taoyuan Intl. Airport
2h 30m
EVA Air BR 265
11:15
Techo International Airport