PL-1876Premium Package

កញ្ចប់ធួរកោះតៃវ៉ាន់

5 ថ្ងៃ 4 យប់ 24-28 មករា 2027 នៅសល់ 20 កៅអី

តៃវ៉ាន់​ជា​ផ្លូវការ​នៃ​សាធារណរដ្ឋ​ចិន គឺជា​ប្រទេស​មួយ​នៅ​អាស៊ី​បូព៌ា។ កោះសំខាន់របស់តៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថា Formosa ស្ថិតនៅចន្លោះសមុទ្រចិនខាងកើត និងខាងត្បូងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយព្យ ជាមួយសាធារណរដ្ឋប្រជាមានិតចិននៅភាគពាយព្យ ជប៉ុននៅភាគឦសាន និងហ្វីលីពីននៅភាគខាងត្បូង។

តម្លៃក្នុងម្នាក់

$1,138

ថ្ងៃចេញដំណើរ
24 មករា 2027
ថ្ងៃត្រឡប់មកវិញ
28 មករា 2027
រយៈពេល
5 ថ្ងៃ 4 យប់
កៅអីនៅសល់
20
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

5 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - តៃប៉ិ - តៃចុង

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីហោះហើរទៅកាន់ ទីក្រុងតៃប៉ិ។​ មកដល់ ទីក្រុងតៃប៉ិ និងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ប្រចាំនៅតៃវ៉ាន់ បន្តទៅកាន់ទីក្រុងតៃចុង ទទួលទានអាហារពេលល្ងាច រួចចូលសណ្ឋាគារ

    • ពេលល្ងាច
  2. 2

    ទីក្រុងតៃចុង - ទីក្រុងណានថូ

    ពិសាអាហារពេលព្រឹក រួចជូនទៅទស្សនា កសិដ្ឋានចិញ្ចឹមចៀម ថតរូបលេងជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាលប្រៀបដូចប្រទេសស្វីស និងបន្តជូនទៅ បឹងសុរិយាចន្រ្ទា ជិះទូកគយគន់ទេសភាពនៃមាត់បឹងដ៏ស្រស់ត្រកាល ដូចក្នុងរូបគំនូរ។ បន្ទាប់មកជូនទៅហាងលក់នំម្នាស់ ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ រួចហើយជូនទៅពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងតៃចុង - ទីក្រុងតៃបុិ

    ពិសាអាហារពេលព្រឹក រូចជូនទៅទស្សនា ភូមិឥន្ទធនូ (Rainbow Village) ជាភូមិទេសចរណ៍ដ៏ល្បីល្បាញ ដែលមានផ្ទះ និងជញ្ជាំងតុបតែងដោយគំនូរចម្រុះពណ៌យ៉ាងស្រស់ស្អាត បង្ហាញពីសិល្បៈច្នៃប្រឌិត និងភាពរស់រវើក។ បន្ទាប់មកជូនទៅទស្សនា វិមានអនុស្សាវរីយ៍លោកចាងខៃជៀក ដែលជាអអីតប្រធានាធិបតីនៃកោះតៃវ៉ាន់ដ៏ល្បីល្បាញ។ រួចបន្តជូនទៅទស្សនា និងថតរូបនៅមុខអគារតៃបុិ101 ជាន់ ដែលជាអគារសង់ខ្ពស់ដំបូងគេបង្អស់លើពិភពលោកនិងល្បីល្បាញព្រមទាំងជាអគារនិមិត្តរូបប្រចាំកោះតៃវ៉ាន់ (រួមបញ្ចូលសំបុត្រឡើងអគារ)។ពិសារអាហារពេលល្ងាចរួច ជូនទៅ ផ្សាររាត្រី ដែលល្បី និងធំជាងគេប្រចាំកោះតៃវ៉ាន់ ហើយជូនសម្រាកនៅសណ្ឋាគារវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងតៃបុិ

    ពិសាអាហារពេលព្រឹក ជូនទៅទស្សនា ឧទ្យានថ្មដុះ (Yehliu Geopark) ជាតំបន់ដែលមានទេសភាពថ្មធម្មជាតិប្លែកៗ ជាពិសេសថ្ម Queen’s Head មានរាងដូចទៅនឹងក្បាលមនុស្សស្រី ដែលជានិមិត្តរូបដ៏ល្បីល្បាញរបស់តៃវ៉ាន់។ ផ្លូវថភ្លើងបុរាណស៊ីហ្វិន លោកអ្នកអាចសរសេរបំណងប្រាថ្នារបស់អស់លោកនៅលើគោម រួចធ្វើការបង្ហោះគោមទាំងអស់គ្នា។ បន្តជូនទៅ តំបន់ទេសចរណ៍ជៀវហ្វិន ដែលជាកន្លែងទេសចរដ៍ល្បីនៅកោះតៃវ៉ាន់សម្បូរទៅដោយហាងលក់ទំនិញប្រចាំតំបន់ជាច្រើន ពិសារអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    តៃវ៉ាន់ - ភ្នំពេញ

    ពិសាអាហារពេលព្រឹក រួចជូនទៅ ព្រលានយន្តហោះ ដោយសុវត្ថិភាព ភាពរីករាយ និងអនុស្សាវរិយ៍បំភ្លេចមិនបាន។

    • ពេលព្រឹក

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ជើងហោះហើរត្រង់

24 មករា 2027

12:35

Techo International Airport

4h 35m

EVA Air BR 266

17:10

Taoyuan Intl. Airport

ជើងហោះហើរត្រឡប់

ជើងហោះហើរត្រង់

28 មករា 2027

08:45

Taoyuan Intl. Airport

2h 30m

EVA Air BR 265

11:15

Techo International Airport

ព័ត៌មានបន្ថែម