



តៃវ៉ាន់ជាផ្លូវការនៃសាធារណរដ្ឋចិន គឺជាប្រទេសមួយនៅអាស៊ីបូព៌ា។ កោះសំខាន់របស់តៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថា Formosa ស្ថិតនៅចន្លោះសមុទ្រចិនខាងកើត និងខាងត្បូងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយព្យ ជាមួយសាធារណរដ្ឋប្រជាមានិតចិននៅភាគពាយព្យ ជប៉ុននៅភាគឦសាន និងហ្វីលីពីននៅភាគខាងត្បូង។
ទីក្រុងភ្នំពេញ - តៃប៉ិ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីហោះហើរទៅកាន់ទីក្រុងតៃប៉ិ ។ មកដល់ទីក្រុងតៃប៉ិ និងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ប្រចាំនៅតៃវ៉ាន់ ហើយបន្តជូនទៅពិសាអាហារតៃវ៉ាន់ដ៏ឈ្ងុយឆ្ងាញ់ ពិសារអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារក្នុងទីក្រុងតៃប៉ិ។
អាហាររួមបញ្ចូល



ទីក្រុងតៃចុង - ណានថូ
ពិសាអាហារពេលព្រឹក រួចជូនទៅទស្សនា បឹងសុរិយាចន្រ្ទា ជិះទូកគយគន់ទេសភាពនៃមាត់បឹងដ៏ស្រស់ត្រកាល ដូចក្នុងរូបគំនូរ និងបន្តជូនទៅ កសិដ្ឋានចិញ្ចឹមចៀមដែលលោកអ្នកថតរូបលេងជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាលប្រៀបដូចប្រទេសស្វីស។ បន្ទាប់មកជូនទៅទស្សនា ព្រះវិហារវិនអ៊ូ ដែលជាព្រះវិហារសាសនាតាវដ៏ល្បីប្រចាំនៅកោះតៃវ៉ាន់ ហើយលោកអ្នកអាចធ្វើការបន់ស្រន់នៅទីនោះផងដែរ។ ពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងតៃចុង - តៃបុិ
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរត្រឡប់ទៅទីក្រុងតៃបុិ ទស្សនាវិមានអនុស្សាវរីយ៍លោកចាងខៃជៀក ដែលជាអអីតប្រធានាធិបតីនៃកោះតៃវ៉ាន់ដ៏ល្បីល្បាញ។ ថតរូបនៅមុខ អគាតៃបុិ101 ជាន់ ដែលជាអគារសង់ខ្ពស់ដំបូងគេបង្អស់លើពិភពលោកនិងល្បីល្បាញព្រមទាំងជាអគារនិមិត្តរូបប្រចាំកោះតៃវ៉ាន់ (រួមបញ្ចូលសំបុត្រឡើងអគារ)។ ពិសារអាហារពេលល្ងាចរួច ជូនទៅផ្សាររាត្រីដែលល្បី និងធំជាងគេប្រចាំកោះតៃវ៉ាន់ ហើយបន្តជូនសម្រាកនៅសណ្ឋាគារនៃទីក្រុងតៃបុិ។
អាហាររួមបញ្ចូល
.jpeg)


ទីក្រុងតៃចុង - ទីក្រុងតៃបុិ
ពិសាអាហារពេលព្រឹក ជូនទៅទស្សនាផ្លូវថភ្លើងបុរាណសឺហ្វិន លោកអ្នកអាចសរសេរបំណងប្រាថ្នារបស់អស់លោកនៅលើគោម រួចធ្វើការបង្ហោះគោមទាំងអស់គ្នា។ រួចបន្តទៅទស្សនា ឧទ្យានថ្មដុះដែលមានទេសភាពដ៏ស្រស់ស្អាតនៅជាប់នឹងមាត់សមុទ្រ មានខ្យល់អាកាសស្រស់ស្រាយ។បន្តជូនទៅ ហាងលក់នំម្នាស់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ និងបន្តជូនទៅ តំបន់ទេសចរណ៍ជៀវហ្វិន ដែលជាកន្លែងទេសចរដ៍ល្បីនៅកោះតៃវ៉ាន់សម្បូរទៅដោយហាងលក់ទំនិញប្រចាំតំបន់ជាច្រើន ពិសារអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


តៃវ៉ាន់ - ភ្នំពេញ
ពិសាអាហារពេលព្រឹក រួចជូនទៅ ព្រលានយន្តហោះ ដោយសុវត្ថិភាព ភាពរីករាយ និងអនុស្សាវរិយ៍បំភ្លេចមិនបាន។
អាហាររួមបញ្ចូល



