PL-1796Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសញូវហ្សេលែន ឫ នូវែលសេឡង់

7 ថ្ងៃ 6 យប់ 21-27 មីនា 2027 នៅសល់ 15 កៅអី

ញូវហ្សេលែន ឬ នូវែលសេឡង់ គឺជាប្រទេសកោះនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វា​មាន​ផ្ទៃដី​ធំ​ពីរ​គឺ​កោះ​ខាង​ជើង( Te Ika-a-Māui ) និង​កោះ​ខាង​ត្បូង( Te Waiponamu ) — និង​កោះ​តូចៗ​ជាង 600។ វាជាប្រទេសកោះធំជាងគេទីប្រាំមួយតាមតំបន់ ហើយស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលីឆ្លងកាត់សមុទ្រ Tasmanខាងត្បូងនៃកោះNew Caledoniaហ្វីជីនិងតុងហ្គា។ភូមិសាស្ត្រចម្រុះរបស់ប្រទេសនិងកំពូលភ្នំមុតស្រួច រួមទាំងភ្នំអាល់ភាគខាងត្បូង( Kā Tiritiri o te Moana ) ជំពាក់ប្រាក់ច្រើនចំពោះការលើកបម្រែបម្រួលអាកាសធាតុនិងការផ្ទុះភ្នំភ្លើង។រដ្ឋធានីរបស់ប្រទេសនូវែលសេឡង់គឺWellingtonហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺAuckland។

តម្លៃក្នុងម្នាក់

$4,388

ថ្ងៃចេញដំណើរ
21 មីនា 2027
ថ្ងៃត្រឡប់មកវិញ
27 មីនា 2027
រយៈពេល
7 ថ្ងៃ 6 យប់
កៅអីនៅសល់
15
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

7 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងអុកលែន

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ​​​​​​ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសញូវហ្សេលែន។

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងអុកលែន

    ពេលទៅដល់ទីក្រុងអុកលែន នៃ ប្រទេសញូវហ្សេលែន នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចបន្តជូនទៅសំរាកនៅ សណ្ឋាគារនៅក្នុងទីក្រុងអុកលែន។  

    • ពេលល្ងាច
  3. 3

    ទីក្រុងអុកលែន - ទីក្រុងឃ្វីនថោន

    ពិសាអាហារពេលព្រឹករួច ជូនទៅទស្សនា ស្កាយថោវ័រ - Sky Tower ដែលលោកអ្នកអាចមើលឃើញទិដ្ឋភាព360ដឺក្រេនៃទីក្រុងអុកលែន ជូនពិសាអាហារថ្ងៃត្រង់រួចបន្តធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាននៅទីក្រុងអុកលែនដើម្បីហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងឃ្វីនថោន កោះខាងត្បូងនៃប្រទេសញូវហ្សេលែន ពេលទៅដល់ជូនពិសាអាហារពេលល្ងាចនៅនិងសំរាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងឃ្វីនថោន

    ពិសាអាហារពេលព្រឹករួចបន្តធ្វើដំណើរឆ្ពោះទៅកាន់ បឹងវ៉ាកាទីពុ ដ៏ល្បីល្បាញបំផុតមួយ​ប្រចាំប្រទេសញូវហ្សេលែន ពេលទៅដល់ជូនជិះទូកកម្សាន្តនិងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតហុំព័ទ្ធទៅដោយជួរភ្នំ  ខ្ពស់ៗ រួចបន្តជូនថតរូបលេងកម្សាន្តរហូតដល់ម៉ោងជូនទៅ ជិះកន្ត្រកខ្សែកាប ទៅកាន់កំពូលប៉បដើម្បីរីករាយទស្សនាទិដ្ឋភាពទំាំងមូលនៃទីក្រុងឃ្វីនថោន ពិសាអាហារល្ងាចនិងជូនសំរាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងឃ្វីនថោន - ទីក្រុងអុកលែន - ទីក្រុងរ៉ូតូរូ

    ពិសាអាហារពេលព្រឹករួចបន្តធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានដើម្បីត្រៀមហោះហើរទៅកាន់ ទីក្រុងអុកលែន ពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់ រួចបន្តជូនទៅកម្សាន្តនៅទីតាំងដែលត្រូវបានប្រើសម្រាប់ខ្សែភាពយន្ដហូលីវូដ Lord of the Ring គឺ​ ហបប៊ីតុន ជូន​ថតរូបកម្សាន្តជាមួយផ្ទះមនុស្សតឿដ៏ល្បីល្បាញ បន្ទាប់មកជូនពិសាអាហារពេលល្ងាចនិងបន្តជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  6. 6

    ទីក្រុងរ៉ូតូរួ - ទីក្រុងអុកលែន

    ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ កសិដ្ឋានចឹញ្ចឹមចៀម ដែលនៅទីនោះលោកអ្នកអាចថតរូបកម្សាន្ត និងរីករាយទស្សនាការសំដែងរបស់សត្វចឹញ្ចឹមនៅក្នុងកសិដ្ឋានប្រទេសញូវហ្សេលែន រួចបន្តធ្វើដំណើរទៅកាន់ទីក្រុងអុកលែន ពេលទៅដល់ជូនទស្សនាទិដ្ឋភាពទីក្រុងអុកលែនដូចជា ជូនទស្សនាស្ពានហាប័រនៃទីក្រុងអុកលែន, ឧទ្យានអុកលែន, និងឃ្វីនស្ត្រីតលីតថលសេនហ្វ្រេនស៊ីស្កូ បន្ទាប់មកធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមក្នុងការហោះហើរត្រឡប់មកកាន់ភ្នំពេញវិញ ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  7. 7

    ទីក្រុងអុកលែន - រាជធានីភ្នំពេញ

    អាហារនិងសំរាកលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅ ទីក្រុងភ្នំពេញ វិញប្រកបដោយភាពសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបានជាមួយ ក្រុមហ៊ុនទេសចរណ៌ស្កាយឃីង។

    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម