




ញូវហ្សេលែន ឬ នូវែលសេឡង់ គឺជាប្រទេសកោះនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វាមានផ្ទៃដីធំពីរគឺកោះខាងជើង( Te Ika-a-Māui ) និងកោះខាងត្បូង( Te Waiponamu ) — និងកោះតូចៗជាង 600។ វាជាប្រទេសកោះធំជាងគេទីប្រាំមួយតាមតំបន់ ហើយស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលីឆ្លងកាត់សមុទ្រ Tasmanខាងត្បូងនៃកោះNew Caledoniaហ្វីជីនិងតុងហ្គា។ភូមិសាស្ត្រចម្រុះរបស់ប្រទេសនិងកំពូលភ្នំមុតស្រួច រួមទាំងភ្នំអាល់ភាគខាងត្បូង( Kā Tiritiri o te Moana ) ជំពាក់ប្រាក់ច្រើនចំពោះការលើកបម្រែបម្រួលអាកាសធាតុនិងការផ្ទុះភ្នំភ្លើង។រដ្ឋធានីរបស់ប្រទេសនូវែលសេឡង់គឺWellingtonហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺAuckland។
ទីក្រុងភ្នំពេញ-ទីក្រុងអុកលែន
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសញូវហ្សេលែន។
អាហាររួមបញ្ចូល



ទីក្រុងអុកលែន
ពេលទៅដល់ទីក្រុងអុកលែន នៃប្រទេសញូវហ្សេលែន នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចបន្តជូនទៅសំរាកនៅសណ្ឋាគារនៅក្នុងទីក្រុងអុកលែន។
អាហាររួមបញ្ចូល



ទីក្រុងអុកលែន-ទីក្រុងឃ្វីនថោន
ពិសាអាហារពេលព្រឹករួច ជូនទៅទស្សនា ស្កាយថោវ័រ - Sky Tower ដែលលោកអ្នកអាចមើលឃើញទិដ្ឋភាព360ដឺក្រេនៃទីក្រុងអុកលែន ជូនពិសាអាហារថ្ងៃត្រង់រួចបន្តធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាននៅទីក្រុងអុកលែនដើម្បីហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងឃ្វីនថោន កោះខាងត្បូងនៃប្រទេសញូវហ្សេលែន ពេលទៅដល់ជូនពិសាអាហារពេលល្ងាចនៅនិងសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឃ្វីនថោន
ពិសាអាហារពេលព្រឹករួចបន្តធ្វើដំណើរឆ្ពោះទៅកាន់ បឹងវ៉ាកាទីពុ ដ៏ល្បីល្បាញបំផុតមួយប្រចាំប្រទេសញូវហ្សេលែន ពេលទៅដល់ជូនជិះទូកកម្សាន្តនិងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតហុំព័ទ្ធទៅដោយជួរភ្នំ ខ្ពស់ៗ រួចបន្តជូនថតរូបលេងកម្សាន្តរហូតដល់ម៉ោងជូនទៅ ជិះកន្ត្រកខ្សែកាប ទៅកាន់កំពូលប៉បដើម្បីរីករាយទស្សនាទិដ្ឋភាពទំាំងមូលនៃទីក្រុងឃ្វីនថោន ពិសាអាហារល្ងាចនិងជូនសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឃ្វីនថោន-ទីក្រុងអុកលែន - ទីក្រុងរ៉ូតូរួ
ពិសាអាហារពេលព្រឹករួចបន្តធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានដើម្បីត្រៀមហោះហើរទៅកាន់ទីក្រុងអុកលែន ពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់ រួចបន្តជូនទៅកម្សាន្តនៅទីតាំងដែលត្រូវបានប្រើសម្រាប់ខ្សែភាពយន្ដហូលីវូដ Lord of the Ring គឺ ហបប៊ីតុន ជូនថតរូបកម្សាន្តជាមួយផ្ទះមនុស្សតឿដ៏ល្បីល្បាញ បន្ទាប់មកជូនពិសាអាហារពេលល្ងាចនិងបន្តជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងរ៉ូតូរួ - ទីក្រុងអុកលែន
ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ កសិដ្ឋានចឹញ្ចឹមចៀម ដែលនៅទីនោះលោកអ្នកអាចថតរូបកម្សាន្ត និងរីករាយទស្សនាការសំដែងរបស់សត្វចឹញ្ចឹមនៅក្នុងកសិដ្ឋានប្រទេសញូវហ្សេលែន រួចបន្តធ្វើដំណើរទៅកាន់ទីក្រុងអុកលែន ពេលទៅដល់ជូនទស្សនាទិដ្ឋភាពទីក្រុងអុកលែនដូចជា ជូនទស្សនាស្ពានហាប័រនៃទីក្រុងអុកលែន, ឧទ្យានអុកលែន, និងឃ្វីនស្ត្រីតលីតថលសេនហ្វ្រេនស៊ីស្កូ បន្ទាប់មកធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមក្នុងការហោះហើរត្រឡប់មកកាន់ភ្នំពេញវិញ ។
អាហាររួមបញ្ចូល



ទីក្រុងអុកលែន-រាជធានីភ្នំពេញ
អាហារនិងសំរាកលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

សួនរុក្ខសាស្ត្ររាជ (Royal Botanic Garden)

បឹងតេកាប៉ូ (Lake Tekapo)

ព្រះវិហារកូតសេហ្វើត (Cotswold Church)

ជិះទូកកម្សាន្ត (Cruise)

កសិដ្ឋានកំពូល Walter (Walter Peak Farm)

ភ្នំcook (Mt. Cook)

បឹងPukaki (Lake Pukaki)

ជិះទូកកម្សាន្តនៅMilford (Milford sound day Cruise)

ភ្នំអុីដេន (Mt. Eden)

ស្ពានហាប័ (Harbour Bridge)

ភូមិផាណែល (Panel Village )

