PL-1464Super Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសញូវហ្សេលែន ឫ នូវែលសេឡង់

8 ថ្ងៃ 7 យប់ 19-26 វិច្ឆិកា 2026 នៅសល់ 14 កៅអី

ញូវហ្សេលែន ឬ នូវែលសេឡង់ គឺជាប្រទេសកោះនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វា​មាន​ផ្ទៃដី​ធំ​ពីរ​គឺ​កោះ​ខាង​ជើង( Te Ika-a-Māui ) និង​កោះ​ខាង​ត្បូង( Te Waiponamu ) — និង​កោះ​តូចៗ​ជាង 600។ វាជាប្រទេសកោះធំជាងគេទីប្រាំមួយតាមតំបន់ ហើយស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលីឆ្លងកាត់សមុទ្រ Tasmanខាងត្បូងនៃកោះNew Caledoniaហ្វីជីនិងតុងហ្គា។ភូមិសាស្ត្រចម្រុះរបស់ប្រទេសនិងកំពូលភ្នំមុតស្រួច រួមទាំងភ្នំអាល់ភាគខាងត្បូង( Kā Tiritiri o te Moana ) ជំពាក់ប្រាក់ច្រើនចំពោះការលើកបម្រែបម្រួលអាកាសធាតុនិងការផ្ទុះភ្នំភ្លើង។រដ្ឋធានីរបស់ប្រទេសនូវែលសេឡង់គឺWellingtonហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺAuckland។

តម្លៃក្នុងម្នាក់

$4,888

ថ្ងៃចេញដំណើរ
19 វិច្ឆិកា 2026
ថ្ងៃត្រឡប់មកវិញ
26 វិច្ឆិកា 2026
រយៈពេល
8 ថ្ងៃ 7 យប់
កៅអីនៅសល់
14
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

10 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងអុកលែន

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ​​​​​​ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសញូវហ្សេលែន។   

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងអុកលែន

    ពេលទៅដល់ទីក្រុងអុកលែន នៃប្រទេសញូវហ្សេលែន នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរបន្តជូនទៅសំរាកនៅសណ្ឋាគារក្នុងទីក្រុងអុកលែន។  

    • ពេលល្ងាច
  3. 3

    ទីក្រុងក្រៃឈើត

    អាហារពេលព្រឹករួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងក្រៃឈើតដូចជា​ ជូនទស្សនា​សួនច្បាររ៉ូយាល់បូតានិក​ ​ និង​សម្រាកលំហែកាយនៅទន្លេអ៉ាវុនរួចបន្តដំណើរកម្សាន្តទៅកាន់ បឹងតេកាប៉ូ និង ​ព្រះវិហារកូតសេហ្វើតដែលនៅជាប់មាត់បឹង​ ។ បន្ទាប់មកធ្វើដំណើរកាត់តាមបឹងពូកាគីគយគន់ទេសភាពនៃភ្នំ​​​ម៉ោនឃុកដ៏ស្រស់ស្អាតពីចម្ងាយ ​រួចបន្តដំណើរកម្សាន្តនៅទីក្រុងឃ្វីនថោន

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងឃ្វីនថោន

    ធ្វើដំណើរកម្សាន្តទៅកាន់ បឹងវ៉ាកាទីពុ ដ៏ល្បីល្បាញបំផុតមួយប្រចាំប្រទេសញូវហ្សេលែនពេលទៅដល់ជូនជិះទូកកម្សាន្តនិងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតហុំព័ទ្ធទៅដោយជួរភ្នំខ្ពស់ៗបន្តជូនទៅ Walter Peak Farm ដែលនៅទីនោះលោកអ្នកអាចរីករាយទស្សនានិងថតរូបកម្សាន្តជាមួយសត្វចិញ្ចឹមចៀមក្នុងកសិដ្ឋានឯកជនបន្តជូនជិះកន្រ្តកខ្សែកាបទៅកាន់កំពូលប៉ប រីករាយទស្សនាទិដ្ឋភាពទាំងមូលនៃទីក្រុងឃ្វីនថោនពិសាអាហារល្ងាចបែបបូហ្វេនៅលើ Skyline Queenstown

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងមីលហ្វដសោន

    • ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ Fiord Valley

    • រីករាយកម្សាន្តនិងពិសាអាហារថ្ងៃត្រង់លើកប៉ាល់ជាមួយនិងទិដ្ឋភាពដ៏ស្រស់ស្អាត

    • បន្ទាប់មកបន្តដំណើរទៅកាន់ Te Anua

    • ពិសាអាហារពេលល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  6. 6

    ទីក្រុងឃ្វីនថោន - ទីក្រុងអុកលែន

    • ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីហោះទៅកាន់ទីក្រុងអុកលែន

    • ជូនទស្សនាទិដ្ឋភាពទីក្រុងអុកលែនដូចជា ភ្នំអ៊ីដេន, ស្ពានហាប័រនៃទីក្រុងអុកលែន, ភូមិផាណែល និង ឃ្វីនស្ត្រីតលីតថលសេនហ្វ្រេនស៊ីស្កូ 

    • ពិសាអាហារពេលល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  7. 7

    ទីក្រុងអុកលែន - ទីក្រុងរ៉ូតូរ៉ួ

    • ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ

    • រួចធ្វើដំណើរជូនទៅថតរូបអនុស្សាវរីយ៍ជាមួយទេសភាពដ៏អស្ចារ្យនៃ ទឹកធ្លាក់ហ៊ូកា

    • ពិសាអាហារពេលល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  8. 8

    ទីក្រុងរ៉ូតូរ៉ួ - ទីក្រុងអុកលែន

    • ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ កសិដ្ឋានអាក្រូដ្រូម ដែលនៅទីនោះលោកអ្នកអាចរីករាយទស្សនាការសំដែងរបស់សត្វចិញ្ចឹមក្នុងកសិដ្ឋានប្រទេសញូវហ្សេលែន

    • បន្តជូនទៅកម្សាន្តនៅទីតាំងដែលត្រូវបានប្រើសម្រាប់ខ្សែភាពយន្ដហូលីវូដ Lord of the Ring គឺ ហបប៊ីតុន ជូនថតរូបកម្សាន្តជាមួយផ្ទះមនុស្សតឿ

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  9. 9

    ទីក្រុងរ៉ូតូរ៉ួ - ទីក្រុងអុកលែន

    ពិសាអាហារពេលព្រឹករួចធ្វើដំណើរត្រលប់ទៅកាន់ទីក្រុងអុកលែនវិញពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់រួចជូនដើរលេងកម្សាន្តនិងទិញទំនិញដោយសេរីរហូតដល់ម៉ោងធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមហោះត្រឡប់មកភ្នំពេញវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  10. 10

    ទីក្រុងអុកលែន - រាជធានីភ្នំពេញ

    អាហារនិងសំរាកលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង។

    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍