



ញូវហ្សេលែន ឬ នូវែលសេឡង់ គឺជាប្រទេសកោះនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វាមានផ្ទៃដីធំពីរគឺកោះខាងជើង( Te Ika-a-Māui ) និងកោះខាងត្បូង( Te Waiponamu ) — និងកោះតូចៗជាង 600។ វាជាប្រទេសកោះធំជាងគេទីប្រាំមួយតាមតំបន់ ហើយស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលីឆ្លងកាត់សមុទ្រ Tasmanខាងត្បូងនៃកោះNew Caledoniaហ្វីជីនិងតុងហ្គា។ភូមិសាស្ត្រចម្រុះរបស់ប្រទេសនិងកំពូលភ្នំមុតស្រួច រួមទាំងភ្នំអាល់ភាគខាងត្បូង( Kā Tiritiri o te Moana ) ជំពាក់ប្រាក់ច្រើនចំពោះការលើកបម្រែបម្រួលអាកាសធាតុនិងការផ្ទុះភ្នំភ្លើង។រដ្ឋធានីរបស់ប្រទេសនូវែលសេឡង់គឺWellingtonហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺAuckland។
ក្រុងតាខ្មៅ - ទីក្រុងក្រៃឈើត
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងក្រៃឈើត។
អាហាររួមបញ្ចូល



ទីក្រុងក្រៃឈើត
ពេលទៅដល់ ទីក្រុងក្រៃឈើត កោះខាងត្បូងនៃប្រទេសញូវហ្សេលែន នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរបន្តជូនទៅសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងក្រៃឈើត
អាហារពេលព្រឹករួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងក្រៃឈើតដូចជា ជូនទស្សនាសួនច្បាររ៉ូយាល់បូតានិក និងសម្រាកលំហែកាយនៅទន្លេអ៉ាវុន រួចបន្តដំណើរកម្សាន្តទៅកាន់ បឹងតេកាប៉ូ និង ថតរូបអនុស្សាវរិ៍ជាមួយព្រះវិហារកូតសេហ្វើត ដែលនៅជាប់មាត់បឹង បន្ទាប់មកធ្វើដំណើរកាត់តាមបឹងពូកាគីគយគន់ទេសភាពនៃភ្នំម៉ោនឃុកដ៏ស្រស់ស្អាតពីចម្ងាយ រួចបន្តដំណើរកម្សាន្តនៅទីក្រុងឃ្វីនថោន។
អាហាររួមបញ្ចូល



ទីក្រុងឃ្វីនថោន
ពិសាអាហារពេលព្រឹករួចធ្វើដំណើរកម្សាន្តទៅកាន់ បឹងវ៉ាកាទីពុ ដ៏ល្បីល្បាញបំផុតមួយប្រចាំប្រទេសញូវហ្សេលែន ពេលទៅដល់ជូនជិះទូកកម្សាន្ត និងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតហ៊ុំព័ទ្ធទៅដោយជួរភ្នំខ្ពស់ៗ រួចបន្តថតរូបកម្សាន្តរហូតដល់ម៉ោងជូនទៅ ជិះកន្ត្រកខ្សែកាប ទៅកាន់កំពូលប៉បដើម្បីរីករាយទស្សនាទិដ្ឋភាពទាំងមូលនៃទីក្រុងហ៊្វុនថោន ពិសាអាហារល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឃ្វីនថោន - ទីក្រុងអុកលែន
ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានដើម្បីហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងអុកលែន ពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់បន្ទាប់មកធ្វើដំណើរជូនទៅគយគន់ ទេសភាពក្នុងទីក្រុងអុកលែនដូចជា ជូនទស្សនាភ្នំអ៊ីដេន, ស្ពានហាប័រនៃទីក្រុងអុកលែន, ភូមិផាណែល, និងឃ្វីនស្រ្តីតលីតថលសេនហ្វ្រេនសុីស្កូ បន្តជូនទៅ ស្តាយថោវ័រ ដែលលោកអ្នកអាចមើលឃើញទិដ្ឋភាព360ដឺក្រេនៃទីក្រុងអុកលែន ពិសាអាហារល្ងាចរួចជូនសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


ទីក្រុងរ៉ូតូរ៉ូ
ពិសាអាហារពេលព្រឹករួចបន្តឆ្ពោះទៅកាន់ប៉ែកខាងត្បូងនៃ ទីក្រុងម៉ាតាម៉ាតា នៃប្រទេសញូវហ្សេលែន ពេលទៅដល់ជូនទៅទីតាំងដ៏ទាក់ទាញដែលត្រូវបានប្រើសម្រាប់ខ្សែភាពយន្តហូលីវូដ Lord of the Ring គឺ ហបប៊ីតុន ជូនថតរូបកម្សាន្តជាមួយផ្ទះមនុស្សតឿដែលប្រៀបដូចចូលទៅក្នុងរឿងវេទមន្ត ពិសាអាហារថ្ងៃត្រង់រួចបន្តធ្វើដំណើរទៅទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយទេសភាពដ៏អស្ចារ្យនៃ ទឹកធ្លាក់ហ៊ូកា ពិសាអាហារល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


ទីក្រុងរ៉ូតូរ៉ូ - ទីក្រុងអុកលែន
ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ កសិដ្ឋានចិញ្ចឹមចៀម ដែលនៅទីនោះលោកអ្នកអាច រីករាយទស្សនាការសំដែងរបស់សត្វចិញ្ចឹមក្នុងកសិដ្ឋានប្រទេសញូវហ្សេលែន ពិសាអាហារថ្ងៃត្រង់រួច បន្តធ្វើដំណើរទៅកាន់ទីក្រុងអុកលែនវិញ ពិសាអាហារពេលល្ងាចរួចធ្វើដំណើរឆ្ពោះទៅព្រលានយន្តហោះ ដើម្បីត្រៀមហោះត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាព។
អាហាររួមបញ្ចូល


រាជធានីភ្នំពេញ
អាហារ និងសំរាកលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញវិញប្រកបដោយ ភាពសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្តាយយើង។
អាហាររួមបញ្ចូល


តំបន់ទេសចរណ៍

សួនរុក្ខសាស្ត្ររាជ (Royal Botanic Garden)

បឹងតេកាប៉ូ (Lake Tekapo)

ព្រះវិហារកូតសេហ្វើត (Cotswold Church)

ជិះទូកកម្សាន្ត (Cruise)

កសិដ្ឋានកំពូល Walter (Walter Peak Farm)

បឹងPukaki (Lake Pukaki)

ជិះទូកកម្សាន្តនៅMilford (Milford sound day Cruise)

ភ្នំអុីដេន (Mt. Eden)

ស្ពានហាប័ (Harbour Bridge)

ភូមិផាណែល (Panel Village )

ទឹកធ្លាក់ហ៊ូកា (Huka Waterfall)

