




នូវែលសេ ឡង់ គឺជាប្រទេសកោះមួយនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វាមានដីគោកសំខាន់ពីរគឺកោះខាងជើង និងកោះខាងត្បូង និងកោះតូចៗជាង ៧០០។
ទីក្រុងភ្នំពេញ - ទីក្រុងអុកលែន
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសញូវហ្សេលែន។
អាហាររួមបញ្ចូល



ទីក្រុងអុកលែន
ពេលទៅដល់ទីក្រុងអុកលែន នៃប្រទេសញូវហ្សេលែន នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចបន្តជូនទៅសំរាកនៅសណ្ឋាគារក្នុងទីក្រុងអុកលែន។
អាហាររួមបញ្ចូល



ទីក្រុងអុកលែន - ទីក្រុងរ៉ូតូរួ
ថ្ងៃនេះពិសាអាហារពេលព្រឹករួចជូនទស្សនាទិដ្ឋភាពទីក្រុងអុកលែនដូចជា ជូនទស្សនាភ្នំអុីដែន , ស្ពានហាប័រនៃទីក្រុងអុកលែន, ភូមិផាណែល, ឧទ្យានអុកលែន, និងឃ្វីនស្រ្តីតលីតថលសេនហ្វ្រេនស៊ីស្កូ ពិសាអាហារថ្ងៃត្រង់រួចបន្តជូនទៅកម្សាន្តនៅនិងថតរូបអនុស្សាវរីយ៍ជាមួយទេសភាពដ៏អស្ចារ្យនៃទឹកធ្លាក់ហ៊ូកា បន្ទាប់មកបន្តដំណើរទៅកាន់ទីក្រុងរ៉ូតូរ៉ូ អាហារល្ងាចរួចជូនសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងអុកលែន - ទីក្រុងក្រៃឈើត
ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅទីតាំងដែលត្រូវបានប្រើសម្រាប់ខ្សែភាពយន្តហូលីវូដ Lord of the Ring គឺ ហបប៊ីតុន ជូនថតរូបកម្សាន្តជាមួយផ្ទះមនុស្សតឿដ៏ល្បីល្បាញ រួចជូនទៅពិសាអាហារថ្ងៃត្រង់ និងបន្តធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាននៅទីក្រុងអុកលែនវិញដើម្បីហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងក្រៃឈើត កោះខាងត្បូងនៃប្រទេសញូវហ្សេលែន ពេលទៅដល់ជូនពិសាអាហារពេលល្ងាចនៅនិងសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងក្រៃឈើត
អាហារពេលព្រឹករួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងក្រៃឈើតដូចជា ជូនទស្សនាសួនច្បាររ៉ូយាល់បូតានិក និងសម្រាកលំហែកាយនៅទន្លេអ៉ាវុន រួចបន្តដំណើរកម្សាន្តទៅកាន់ បឹងតេកាប៉ូ និងថតរូបអនុស្សាវរីយ៍ាជាមួយព្រះវិហារកូតសេហ្វើត ដែលនៅជាប់មាត់បឹង បន្ទាប់មកធ្វើដំណើរកាត់តាមបឹងពូកាគី គយគន់ទេសភាពនៃភ្នំម៉ោនឃុកដ៏ស្រស់ស្អាតពីចម្ងាយ រួចបន្តដំណើរកម្សាន្តនៅទីក្រុងឃ្វីនថោន ។
អាហាររួមបញ្ចូល



ទីក្រុងក្រៃឈើត - ទីក្រុងឃ្វីនថោន
អាហារពេលព្រឹករួចធ្វើដំណើរកម្សាន្តទៅកាន់ បឹងវ៉ាកាទីពុ ដ៏ល្បីល្បាញបំផុតមួយប្រចាំប្រទេសញូវហ្សេលែន ពេលទៅដល់ជូនជិះទូកកម្សាន្ត និងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតហ៊ុំព័ទ្ធទៅដោយជួរភ្នំខ្ពស់ៗ រួចបន្តថតរូបកម្សាន្តរហូតដល់ម៉ោងជូនទៅ ជិះកន្ត្រកខ្សែកាប ទៅកាន់កំពូលប៉មដើម្បីរីករាយទស្សនាទិដ្ឋភាពទាំងមូលនៃទីក្រុងឃ្វីនថោន ពិសាអាហារល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឃ្វីនថោន - ទីក្រុងអុកលែន
ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានដើម្បីហោះត្រលប់ទៅកាន់ទីក្រុងអុកលែនវិញ ពេលទៅដល់ជូនពិសាអាហារថ្ងៃត្រង់រួចជូនដើរលេងកម្សាន្ត និងទិញទំនិញរហូតដល់ម៉ោងធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីត្រៀមហោះត្រឡប់មកភ្នំពេញវិញ ។
អាហាររួមបញ្ចូល



ប្រទេសញ៉ូហ្សេលែន - ទីក្រុងភ្នំពេញ
អាហារនិងសំរាកលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៏ស្កាយឃីង។
អាហាររួមបញ្ចូល



