PL-1839Premium Package

ប្រទេសឡាវ - វៀងច័ន្ទន៍ - មឿងហ្វឿង - ហ្លួងព្រះបាង

6 ថ្ងៃ 5 យប់ 04-09 មករា 2027 នៅសល់ 10 កៅអី

ដំណើរកម្សាន្តទៅកាន់ប្រទេសឡាវ មិនត្រឹមតែជាការទស្សនាទីកន្លែងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ និងសម្រស់ធម្មជាតិដ៏មានតម្លៃ។ ទស្សនាទីក្រុងបុរាណដែលពោរពេញដោយរឿងរ៉ាវប្រវត្តិសាស្ត្រ ទឹកធ្លាក់ដ៏អស្ចារ្យ និងការសម្រាកក្នុងរីសតក្បែរមាត់ទន្លេ គ្រប់ទីកន្លែងសុទ្ធតែជាទីកន្លែងបង្កើតបានជាអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។

តម្លៃក្នុងម្នាក់

$678

ថ្ងៃចេញដំណើរ
04 មករា 2027
ថ្ងៃត្រឡប់មកវិញ
09 មករា 2027
រយៈពេល
6 ថ្ងៃ 5 យប់
កៅអីនៅសល់
10

កម្មវិធីធ្វើដំណើរ

5 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងវៀងច័ន្ទន៍

    ជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើដំណើរទៅកាន់ អាកាសយានដ្ឋាន វៀងច័ន្ទន៍។ បន្តទៅបំពេញបែបបទអន្តោប្រវេសន៍ចូលប្រទេស រួចជូនទៅទទួលទានអាហារពេលព្រឹក។ ធ្វើដំណើរទស្សនកិច្ចទីក្រុង និង បន្តទៅថតរូបនៅ វិមានប្រជាធិបតេយ្យ (Patuxai Victory monument)។ ជូនទៅទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងតំបន់ (បើនៅមានពេលវេលា)​​ និងជូនមកដើរមើលទំនិញនៅផ្សារKOK mega mall ជាផ្សាកូរ៉េដែលធំជាងគេនៅទីក្រុងវៀងចន្ទ។ ទទួលទានអាហារពេលល្ងាចនៅភោជនីយ៍ដ្ឋាន។ Check-In និង សំរាកលំហែរពេលរាត្រីនៅសណ្ឋាគារ។

    • ពេលល្ងាច
  2. 2

    វិមានជ័យជំនះ - វត្តព្រះធាតុហ្លួង - សារមន្ទីឡាវ

    ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ។ ទស្សនា ប្រាសាទព្រះធាតុហ្លួង (Pha That Luang) ដែលជាស្តូបពុទ្ធសាសនាដ៏សំខាន់ និងគ្របដណ្តប់ដោយពណ៌មាស ក៏ជាទីសក្ការះដ៏សំខាន់របស់ប្រទេសឡាវ។ បន្ទាប់មកជូនទៅទស្សនា សារមន្ទីរឡាវ (LAOs Art Museum) ដែលតាំងបង្ហាញសម្បត្តិវប្បធម៌សំខាន់ៗនៅឡាវ រួចក៏បន្តទៅទទួលអាហារថ្ងៃត្រង់ នៅ ភោជនីយ៍ដ្ឋានក្នុងតំបន់។ ធ្វើដំណើរទៅកាន់ Muang Fuang ជាតំបន់ល្បីមានទេសភាពធម្មជាតិ និង បរិយាកាសស្ងប់ស្ងាត់។ Check-in នៅ រីស៊តលើទឹក សម្រាក និង រីករាយជាមួយទេសភាពនៅរមណីយដ្ឋាន។ ជិះទូកកម្សាន្តតាមដង ទន្លេណាសង Nam Song River ដើម្បីគយគន់ទេសភាពថ្ងៃលិច។ ទទួលទានអាហារពេលល្ងាចជា សាច់អាំងម៉ូយ៉ាង និងសំរាកលំហែរពេលរាត្រី។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    រាប់បាតលើផ្ទៃទឹក - ទឹកធ្លាក់គួងស៊ី - ផ្សារាត្រី

    ចូលរួមទស្សនា និងទទួលបទពិសោធន៍ រាប់បាត្រព្រះសង្ឃ ពេលព្រឹកលើផ្ទៃទឹក (ចំណាយផ្ទាល់ខ្លួន)។ រួចជូនទៅទទួលទានអាហារពេលព្រឹកនៅរីស៊ត រួច Check-out។ចាប់ផ្តើមចេញទៅ Pha Leung Mountain ដើម្បីសាកល្បងរសជាតិកាហ្វេនិងគយគន់ទេសភាពក្នុងតំបន់។ បន្តទៅស្ថានីយរថភ្លើង ដើម្បីធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ទៅទីក្រុងហ្លួងព្រះបាង។ ទទួលទានអាហារថ្ងៃត្រង់នៅ ភោជនីយ៍ដ្ឋានក្នុងតំបន់ហ្លួងព្រះបាង។ ទស្សនា ទឹកធ្លាក់គួងស៊ី (Kuang Si waterfall) ជាត្បូងពេជ្រប្រចាំប្រទេសឡាវ ដែលមានទឹកពណ៌ខៀវ បៃតង ហើយមានច្រៀនថ្នាក់ និង មានទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ ជិះទូកទស្សនាថ្ងៃលិចតាម ទន្លេមេគង្គ គយគន់ទេសភាពជុំវិញទីក្រុងហ្លួងព្រះបាង និងបរិយាកាសដ៏ស្រស់ស្រាយពេលល្ងាច។ ទទួលទានអាហារពេលល្ងាចមើលថ្ងៃលិចនៅភោជនីយ៍ដ្ឋាន។ដើរលេង ផ្សាររាត្រីហ្លួងព្រះបាង (Night Market) ទស្សនាវត្ថុអនុស្សាវរីយ៍និងផលិតផលក្នុងស្រុក។ ត្រឡប់ទៅសណ្ឋាគារវិញដើម្បីសម្រាកលំហែរពេលរាត្រី។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    វត្តសៀងថង - រូងភ្នំជាំង - ព្រះបរមរាជវាំង

    ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ។ រួចជូនទៅទស្សនា Wat Xieng Thong (វត្តសៀងថុង) ជាវត្តបុរាណដ៏ល្បីដែលមានក្បាច់លម្អពណ៌មាសនិងផ្ទាំង កញ្ចក់ Tree of life ដ៏ស្រស់ស្អាត។ បន្តទៅទស្សនា ព្រះបរមរាជវាំង (Royal palace) និង សារមន្ទីរជាតិ (National Museum) ដើម្បីស្វែងយល់ ពី ប្រវត្តិសាស្ត្រ និងវប្បធម៌ប្រទេសឡាវ។ ចេញដំណើរទៅកាន់ទីក្រុង វ៉ាងវៀង (Vang Vieng) ទៅដល់វ៉ាងវៀងបន្តចូលទៅទស្សនា រូងភ្នំជាំង (Tham Chang Cave) ទស្សនា វាលប៉េងប៉ោង (Balloon field) និងថតរូបទេសភាពព្រៃភ្នំ។ ពិសារអាហារពេលល្ងាចនៅភោជនីយ៍ដ្ឋានក្នុងតំបន់ និងដើរផ្សាររាត្រី។ ចូល Check- in សណ្ឋាគាររួចសំរាកលំហែរពេលរាត្រី។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    វ៉ាងវៀង - ទីក្រុងវៀងច័ន្ទន៍ - ទីក្រុងភ្នំពេញ

    អាហារពេលព្រឹកនៅសណ្ឋាគារ និងធ្វើការ Check-out។ ទស្សនា រ៉ូងភ្នំអេនដែល (Angel cave) និងស្ពានខៀវ (Blue Bridge)។ រួចធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិវៀងចន្ទន៍។ ទៅដល់អាកាសយានដ្ឋាន និង Check-in។ ហោះហើរត្រឡប់មកកាន់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រឡប់មកដល់ភ្នំពេញដោយសុវត្តិភាពនិងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

    • ពេលព្រឹក
    • ថ្ងៃត្រង់

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម