ប្រទេសឡាវ - ប៉ាក់សេ - ចំប៉ាសាក់ - ស្ទឹងត្រែង
ដំណើរកម្សាន្តស្វែងយល់ពីភាពស្រស់ស្អាតនៃភាគខាងត្បូងប្រទេសឡាវ ជាមួយការទស្សនា ទីក្រុងប៉ាក់សេ, ខេត្តចំប៉ាសាក់ និង វត្តភូ (Wat Phou) ដែលជាបេតិកភណ្ឌពិភពលោក UNESCO។ រីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃ ទន្លេមេគង្គ និងបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់ ។
តម្លៃក្នុងម្នាក់
$288
- ថ្ងៃចេញដំណើរ
- 30 ធ្នូ 2026
- ថ្ងៃត្រឡប់មកវិញ
- 02 មករា 2027
- រយៈពេល
- 4 ថ្ងៃ 3 យប់
- កៅអីនៅសល់
- 40
កម្មវិធីធ្វើដំណើរ
4 ថ្ងៃ- 1
ទីក្រុងភ្នំពេញ - ទឹកជ្រោះខុងផាកផែង - ប៉ាក់សេ
ជួបជុំគ្នានៅចំណុចកំណត់ ហើយធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង។ ទទួលទានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន។ ពិសាអាហារថ្ងៃត្រង់ ជាមួយមុខម្ហូបមានឱជារសឈ្ងុយឆ្ងាញ់នៅខេត្តស្ទឹងត្រែង។ បន្តដំណើរទៅច្រកអន្តរជាតិព្រំដែនត្រពាំងក្រៀលដើម្បីឆ្លងទៅប្រទេសឡាវ រួចចាប់ផ្តើមបំពេញនីតិវិធីបោះត្រាលិខិតឆ្លងដែន និងចូលប្រទេសឡាវ។ បន្តដំណើរ និងទស្សនា ទឹកជ្រោះខូនផាផេង (Khon Phapheng Waterfall)។ បន្តដំណើរទៅកាន់ទីក្រុងប៉ាក់សេ។ ពិសាអាហារ ពេលល្ងាចឆ្ងាញ់នៅភោជនីយដ្ឋាន រួចជូនទៅសម្រាកនៅសណ្ឋាគារ លំហែពេលវេលាផ្ទាល់ខ្លួននាពេលរាត្រី។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 2
ប៉ាក់សេ - ប៉ាក់សុង - វត្តភូសាឡៅ - ទឹកជ្រោះតាតយឿង
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅ Paksong Highland Coffee ទស្សនាចំការកាហ្វេ ស្វែងយល់ពីដំណើរការកែច្នៃ និងភ្លក់កាហ្វេរំលីងថ្មីៗ។ បន្តទៅ ទឹកជ្រោះ Tad Yuang ពិសាអាហារថ្ងៃត្រង់ និងកម្សាន្តនៅតំបន់ទឹកជ្រោះ រួចទស្សនា និងថតរូបនៅទឹកជ្រោះ Tad Fane។ ត្រឡប់ទៅប៉ាក់សេ ទស្សនា Wat Phu Salao និង ផ្សារ Daoheuang ដើរទិញទំនិញ និងទស្សនាទីក្រុង នាពេលរាត្រីតាមដងទន្លេមេគង្គ។ បញ្ចប់កម្មវិធីជាមួយ Gala Dinner និងស្នាក់នៅសណ្ឋាគារ ពេញមួយរាត្រី។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 3
ប្រាសាទវត្តភូ - ស្ទឹងត្រែង
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ និង Check-out។ ចាប់ផ្តើមធ្វើដំណើរទៅទស្សនា Wat Phu។ ទស្សនា ប្រាសាទវត្តភូ ជាប្រាសាទបុរាណដែលមានរចនាបទស្រដៀងនិង ប្រាសាទព្រះវិហារដែល UNESCO ចាត់ទុកជា Cultural landscape ទូលំទូលាយ។ ពិសាអាហារថ្ងៃត្រង់ រួចបន្តដំណើរទៅច្រកព្រំដែនត្រពាំងក្រៀល។ បន្តដំណើរទៅខេត្តស្ទឹងត្រែង។ បន្ទាប់មកជូនទៅពិសារអាហារល្ងាចនៅភោជនីយដ្ឋាន រួចជូនទៅសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 4
ស្ទឹងត្រែង - ភ្នំពេញ
ពិសាអាហារពេលព្រឹក និង Check-out។ ចាប់ផ្តើមទៅថតរូបអនុស្សាវរីយ៍នៅ ស្ពានសេកុង ដែលមានប្រវែងជាង 1KM តភ្ជាប់កម្ពុជាទៅឡាវ។ រួចបន្តដំណើរទៅពិសាអាហារថ្ងៃត្រង់នៅក្រចេះ និងបន្តដំណើរមកដល់ភ្នំពេញវិញដោយភាពរីករាយជាមួយអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
- ពេលព្រឹក
- ថ្ងៃត្រង់
