Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1564GEN-Z

ប្រទេសកូរ៉េ (កោះណាមិ-ព្រះរាជវាំងយ៉ុងបុក - អេវើលែន)

ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

រួមបញ្ចូលទិដ្ឋាការ

$877

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

25 សីហា 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ ប្រទេសកូរ៉េ។​

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
8213a9ef-79be-4442-a83d-2c612e4228fb
11000001
image_2025-08-22_14-23-47
ថ្ងៃទី2

ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់

ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិអ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ បន្ទាប់មកជូនទៅទស្សនា កម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅកោះណាមិ(​កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅ ស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ ជូនទៅទទួលបទពិសោធន៍ធ្វើគីមបាប់ និងស្លៀកពាក់ឈុតបុរាណហើយបន្តជូនទៅ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
nami.jpg
photo_2026-07-23_13-40-47.jpg
Travel-Guide_KTO-image2_ChuncheonGangneung
ថ្ងៃទី3

ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ផ្សារទំនើបឌីឌីភី

ពិសាអាហារពេលព្រឹក រួចជូនទៅកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ​ ជូនទៅទទួលបទពិសោធន៍ធ្វើគីមបាប់ និងស្លៀកពាក់ឈុតបុរាណ។​ បន្ទាប់មកធ្វើដំណើរកាត់តាម វិមានប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ  សារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្រ្តនៃប្រជាជនកូរ៉េ" និងភូមិបុរាណណាមសានហ្កូល។ ពិសាអាហារថ្ងៃត្រង់រួចជូនទៅប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយឱ្យគូរស្នេហ៍ស្រឡាញ់គ្នាយូរអង្វែងរួចទៅលេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
istockphoto-509661920-612x612
to
3befd204-33d8-42df-b96f-40fa2475c9be
ថ្ងៃទី4

ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន - ផ្សារម្យុងដុង

ពិសាអាហារពេលព្រឹក រួចបន្តដំណើរទៅទស្សនាសាលតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ រួចបន្តទៅកាន់បណ្ណាល័យយក្សធំជាងគេនៅសេអ៊ូល និងរូបសំណាក់ហ្កាំងណាំស្តាយ។ជូនទៅ សួនកម្សាន្តអេវើលែន(ចំណាយអាហារថ្ងៃត្រង់ផ្ទាល់ខ្លួន) ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែងកម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល)​ និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ រួចជូនទៅពិសាអាហារពេលល្ងាច បន្តជូនដើរ ផ្សាររាត្រីម៉្យុងដុង​ ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េ ជូនសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
a00520f9-cd85-4521-b4bf-c31a5001f026
3713769f-1ca3-4968-9dfd-e9e42f33693d
da8e1047-10ca-4d85-89f6-e4df0018b23f
ថ្ងៃទី5

ទីក្រុងសេអ៊ូល - ទីក្រុងភ្នំពេញ

ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅព្រលានយន្តហោះ ជូនចូល ផ្សាទំនើបមិនគិតពន្ធ ហើយធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
photo_2025-06-03_18-24-49
pexels-photo-11935033
image_2025-08-22_14-20-25