PL-1553Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសកូរ៉េ (កោះណាមិ-ព្រះរាជវាំងយ៉ុងបុក - អេវើលែន)

5 ថ្ងៃ 4 យប់ 09-13 ធ្នូ 2026 នៅសល់ 2 កៅអី

ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

តម្លៃក្នុងម្នាក់

$1,088

ថ្ងៃចេញដំណើរ
09 ធ្នូ 2026
ថ្ងៃត្រឡប់មកវិញ
13 ធ្នូ 2026
រយៈពេល
5 ថ្ងៃ 4 យប់
កៅអីនៅសល់
2
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

5 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ-ទីក្រុងសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)

    ជួបជុំគ្នានៅ ព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េ។​

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់

    ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិអ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ បន្ទាប់មកជូនទៅទស្សនា កម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅកោះណាមិ (​កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ​ពិសាអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅ ស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ បន្តជូនទៅ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ផ្សារទំនើបឌីឌីភី

    ពិសាអាហារពេលព្រឹក ធ្វើដំណើរកាត់តាម វិមាណប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ សារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្ត្រនៃប្រជាជនកូរ៉េ" និងភូមិបុរាណណាមសានហ្កូល។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងកម្សាន្តនៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយអោយគូរស្នេហ៍ស្រឡាញ់យូរអង្វែង បន្ទាប់មកជូនទៅ លេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ធាគារវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន - ផ្សារម្យុងដុង

    ពិសាអាហារពេលព្រឹក រួចបន្តដំណើរទៅទស្សនាសាលតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ ​ បន្ទាប់មកជូនទៅកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ។ រួចបន្តទៅកាន់បណ្ណាល័យយក្សធំជាងគេនៅសេអ៊ូល និងរូបសំណាក់ហ្កាំងណាំស្តាយ។​ ជូនពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេង សួនកម្សាន្តអេវើលែន ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែង កម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល)​ និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ ​ រួចជូនទៅពិសាអាហារពេលល្ងាច បន្តជូនដើរ ផ្សាររាត្រីម៉្យុងដុង​ ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េ ជូនសម្រាកនៅសណ្ឋាគារវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងសេអ៊ូល-ភ្នំពេញ

    ពិសាអាហារពេលព្រឹក រួចជូនទៅលេងកម្សាន្តនៅ ហាយឃើហ្គ្រោន (HIKER Ground) ដែលជាកន្លែងសម្រាប់ទេសចរណ៍អាចធ្វើការថតរូបលេងកំសាន្តជាមួយនឹងការរៀបចំនូវបណ្តុំនៃវប្បធម៌រសនិយមនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូល រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។

    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ជើងហោះហើរត្រង់

21 កក្កដា 2026

23:35

Techo International Airport

7h 25m

Korean Air KE 690

07:00

Techo International Airport

ជើងហោះហើរត្រឡប់

ជើងហោះហើរត្រង់

25 កក្កដា 2026

18:50

Incheon International Airport

3h

Korean Air

22:15

Techo International Airport

ព័ត៌មានបន្ថែម