Skyking Tour Logo
PL-987

ប្រទេសកូរ៉េ - ទិក្រុងសេអ៊ូល

No Description Available

Tour description will be displayed here once it becomes available.

Visa Included

$1,158

រយៈពេល

5 days 4 nights

ថ្ងៃចេញដំណើរ

01 Nov 2025

កៅអីនៅសល់

15

Contact Us
Day1

៖ ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីហោះហើរត្រង់ទៅកាន់ទីក្រុងសេអ៊ូលដែលជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េ។​

Meals Included

On Board Meals
Day2

ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់

ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិអ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់ ។បន្ទាប់មកជូនទៅទស្សនាកម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅកោះណាមិ (​កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាតនារដូវស្លឹកឈើប្ដូរពណ៌ ហើយជ្រុះ។ ពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ បន្តជូនទៅ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

Meals Included

Lunch
Dinner
9. Nami KOR-010-3
9. Nami KOR-007
photo_2025-04-16_11-03-07
Day3

ទីក្រុងសេអ៊ូល -ព្រះរាជវាំងយ៉ុងបុក - ប៊មអិនសេអ៊ូល

ពិសាអាហារពេលព្រឹក ធ្វើដំណើរកាត់តាមវិមានប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ  សារមន្ទីរសិល្បៈ   ភូមិបុរាណបុកឈុន រួចបន្តទៅកាន់សាលតាំងពីព័រណ៍ពីសិល្បៈល្បីៗរបស់ប្រទេសកូរ៉េមានខេត្រាម៉ា(K-drama) ខេផប់(K-pop)ជាដើម ពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងកម្សាន្តនៅប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយឱ្យគូរស្នេហ៍ស្រឡាញ់គ្នាយូរអង្វែង បន្ទាប់មកជូនទៅលេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារវិញ។

Meals Included

Breakfast
Lunch
Dinner
photo_2025-04-18_15-30-53
Picture1
2. Bukcheon KOR-010
Day4

ទីក្រុងសេអ៊ូល - បណ្ណាល័យយក្ស - សួនកម្សាន្តអេវើលែន

ពិសាអាហារពេលព្រឹក រួចធ្វើដំណើរកទៅទស្សនាសាលតាំងលក់យិនស៊ិនបុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។បន្តជូនទៅកន្លែងលក់ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ​ បន្ទាប់មកជូនទៅបណ្ណាល័យសៀវភៅយក្សដ៏ធំមួយដែលស្ថិតនៅចំកណ្ដាលនៃផ្សារទំនើបល្បីមួយ រួចជូនទៅថតរូបកម្សាន្តនៅរូបសំណាក់ហ្កាងណាមស្ទាយ។​ ជូនពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងសួនកម្សាន្តអេវើលែន ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែង កម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល) និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។រួចជូនទៅពិសារអាហារពេលល្ងាចបែប​កូរ៉េឆ្ងាញ់ពិសា ជូនដើរផ្សាររាត្រីម៉្យុងដុង​ ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េស្ថិតក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូនេស្កូទៀតផង(បើសិននៅមានពេល)ជូនសម្រាកនៅសណ្ឋាគារវិញ។

Meals Included

Breakfast
Lunch
Dinner
2507817_image2_1
photo_2025-03-10_19-05-23
경기도 콘텐츠 템플릿(썸네일) 8
Day5

ទីក្រុងសេអ៊ូល - ទីក្រុងភ្នំពេញ

ពិសាអាហារពេលព្រឹក រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។

Meals Included

Breakfast