




ប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលរួមបញ្ចូលវប្បធម៌បុរាណ និងភាពទំនើបយ៉ាងល្អឥតខ្ចោះ។ Busan មានឆ្នេរសមុទ្រស្អាត និងទេសភាពធម្មជាតិគួរឱ្យទាក់ទាញ។ នៅទីនោះក៏មាន Lotte World Tower Busan ដែលល្បីមានទេសភាពស្អាត និងកន្លែងកម្សាន្តសប្បាយៗ។ បន្តទៅកាន់ Seoul ដែលជាបេះដូងសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេស កន្លែងដែលអ្នកអាចឃើញអគារខ្ពស់ៗ ផ្សារទំនើប និងបរិយាកាសរស់រវើកជាមួយបេតិកភណ្ឌបុរាណដូចជាវិមាន និងវត្តអារាមជាច្រើន។
ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ-ទីក្រុងប៊ូសាន (ប្រទេសកូរ៉េខាងត្បូង)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីហោះទៅ ទីក្រុងប៉េកាំង រួចប្តូរជើងហោះហើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិហ្គីមហេនៃទីក្រុងប៊ូសាន ប្រទេសកូរ៉េ។
អាហាររួមបញ្ចូល



ថ្ងៃទី 3 ៖ សួនឡតតេវើល-រថភ្លើងហេអ៊ុនជេ-ប្រាសាទវាំងនាគកូរ៉េ
ពិសាអាហារពេលព្រឹក រួចជូនទៅលេងប្រាសាទហេដុងយ៉ុងគង់សាឬវាំងនាគកូរ៉េ ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទបែបព្រះពុទ្ធសាសនាទាំងបីនៅប្រទេសកូរ៉េ ហើយត្រូវបានគេសាងសង់នៅមាត់សមុទ្រតែមួយគត់រួចធ្វើដំណើរទៅជិះរថភ្លើងនៅសួនរថភ្លើងចម្រុះពណ៌ហេអ៊ុនដេ និងឆ្នេរខ្សាច់ដ៏វែងនៅនៅប៊ូសានគឺ ឆ្នេរហេអ៊ុនដេ។ជូនពិសាអាហារថ្ងៃត្រង់ បន្តដំណើរទៅសួនកម្សន្តឡតតេវើលប៊ូសាន ជាសួនដ៏ធំបំផុតនៅប៊ូសានមានល្បែងកម្សាន្តប្លែកៗ សម្រាប់មនុស្សគ្រប់វ័យ ពិសាអាហារពេលល្ងាច និងជូនទៅសម្រាក។
អាហាររួមបញ្ចូល


ថ្ងៃទី2 ៖ ទីក្រុងប៊ូសាន-សេនតូរីនីប្រទេសកូរ៉េ
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិហ្គីមប៉ូ និងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាពនិងរួសរាយរាក់ទាក់។បន្ទាប់មកបន្តដំណើរទៅកាន់ភូមិទេសចរណ៍ដ៏ស្រស់ស្អាតមួយមានការរចនាសំណង់ចម្រុះពណ៌ដ៏ឆើតឆាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមបែបទីក្រុងរ៉ូមែនទិចសេនតូរីនីដ៏ល្បីល្បាញលើលោករបស់ប្រទេសក្រិច ហើយត្រូវបានគេហៅវាថាជាក្រុងសេនតូរីនីនៅកូរ៉េ ផ្សារលក់គ្រឿងសមុទ្រល្បីល្បាញចាហ្កាលជី អាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 4 ៖ ទីក្រុងប៊ូសន-ទីក្រុងសេអ៊ូល
ពិសាអាហារពេលព្រឹក រួចត្រៀមខ្លួនធ្វើដំណើរមកទីក្រុងសេអ៊ូវិញតាមរយះរថភ្លើងល្បឿនលឿន(KTX)រួមបញ្ចូលសំបុត្រ ពិសាអាហារពេលថ្ងៃត្រង់ រួចបន្តដំណើរទស្សនាសាលលក់យិនសុិនបុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតក្មេងជាងវ័យ បណ្ណាល័យសៀវភៅយក្សដ៏ធំមួយដែលស្ថិតនៅចំកណ្តាលនៃផ្សារទំនើបល្បីមួយ រួចជូនទៅថតរូបកម្សាន្តនៅរូបសំណាក់ ហ្កាំងណាំស្តាយ។ពិសាអាហារពេល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។
អាហាររួមបញ្ចូល



