




ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ ប្រទេសកូរ៉េ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - កោះណាមិ
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ ជូនទៅទស្សនាកម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅ កោះណាមិ (កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ពិសាអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់។ ធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ហើយបន្តជូនទៅ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ ជូនទៅកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ រួចបន្តដំណើរទៅទស្សនាសាលតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ បន្ទាប់មកធ្វើដំណើរទៅកាន់ សួនកម្សាន្តអេវើលែន (ចំណាយអាហារថ្ងៃត្រង់ផ្ទាល់ខ្លួន) ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែងកម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល) និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារវិញ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ប៉មអិនសេអ៊ូល
ពិសាអាហារពេលព្រឹក រួចបន្តទៅកាន់បណ្ណាល័យយក្សធំជាងគេនៅសេអ៊ូល និងរូបសំណាក់ហ្កាំងណាំស្តាយ។ ជូនទៅទទួលបទពិសោធន៍ធ្វើគីមបាប់ និងស្លៀកពាក់ឈុតបុរាណ។ បន្ទាប់មកធ្វើដំណើរកាត់តាម វិមានប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ សារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្រ្តនៃប្រជាជនកូរ៉េ" ។ ពិសាអាហារថ្ងៃត្រង់រួចជូនទៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយឱ្យគូរស្នេហ៍ស្រឡាញ់គ្នាយូរអង្វែង។ រួចជូនទៅពិសាអាហារពេលល្ងាចបន្តជូនដើរផ្សាររាត្រីម៉្យុងដុងជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េជូនសម្រាកនៅសណ្ឋាគារវិញ។
អាហាររួមបញ្ចូល


ទីក្រុងសេអ៊ូល - ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹក រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

កោះណាមី (Nami Island)

ព្រះរាជវាំងក្យ៉ុងបុក (Gyoeungbokgung Palace)

ភូមិបុរាណបុកឈុន (Hanok Bokcheoun Village)

ផ្សាទំនើបដុងដេម៉ុន (Dongdaemun Design Plaza)

ប៉មអិនសេអ៊ូល (N Seoul Tower)

ផ្សារាត្រីម៉្យុងដុង (Myeoungdong Street)

សួនកម្សាន្តអេវើលែន (Everland Theme Park)

រូបចម្លាក់ដៃហ្គាងណាម (Gangnam Style Statue)
.jpeg)
