Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1572Premium Package

ប្រទេសកូរ៉េ (កោះណាមិ-ព្រះរាជវំាងយ៉ុងបុក-អេវើលែន)

ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

រួមបញ្ចូលទិដ្ឋាការ

$1,288

រយៈពេល

6 ថ្ងៃ 5 យប់

ថ្ងៃចេញដំណើរ

09 តុលា 2026

កៅអីនៅសល់

11

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
ថ្ងៃទី2

ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់

ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ ជូនទៅទស្សនាកម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅ កោះណាមិ (កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅ ស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
368c18de-d1ed-448f-936a-99fd857543d8
Travel-Guide_KTO-image2_ChuncheonGangneung
232c3676-7a48-40cb-a07d-080841efb8db
ថ្ងៃទី3

ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ប៉មអិនសេអ៊ូល

ពិសាអាហារពេលព្រឹក រួចធ្វើដំណើរកាត់តាម វិមាណប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ និងសារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្ត្រនៃប្រជាជនកូរ៉េ" និងភូមិបុរាណណាមសានហ្កូល។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងកម្សាន្តនៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយអោយគូរស្នេហ៍ស្រឡាញ់យូរអង្វែង បន្ទាប់មកជូនទៅ លេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ធាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
70f374cd-e836-40bc-aba1-59dd07e2e02e
h
3befd204-33d8-42df-b96f-40fa2475c9be
ថ្ងៃទី4

ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន

ពិសាអាហារពេលព្រឹករួច បន្តដំណើរទៅទស្សនាកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ ការរលក់ផលិតផលថែរក្សាសម្ផស្ស ដែលពេញនិយមបំផុតនៅទីក្រុងសេអ៊ូលេ។ ជូនពិសាអាហារថ្ងៃត្រង់ រួចបន្តដំណើរទៅលេង សួនកម្សាន្តអេវើលែន ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែង កម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល) និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2025-12-02_10-58-50
image_2025-12-02_10-59-08
image_2025-12-02_11-02-07
ថ្ងៃទី5

ទីក្រុងសេអ៊ូល - ផ្សាររាត្រីម៉្យុងដុង

ពិសាអាហារពេលព្រឹក រួចបន្តដំណើរទៅទស្សនាសាលតាំងតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ បន្ទាប់មកជូនទៅ សំណង់ចំណាស់ បែបប្រពៃណីកូរ៉េ អ៊ីកស៊ុនដុង ដ៏ពេញនិយមទៅដោយហាងកាហ្វេ ក្នុងចំណោមផ្លូវតូចៗ។ ជូនពិសាអាហារថ្ងៃត្រង់ រួចជូនទៅ ហាយឃើហ្គ្រោន (HIKER Ground) ដែលជាកន្លែងសម្រាប់ទេសចរណ៍អាចធ្វើការថតរូបលេងកំសាន្តជាមួយនឹងការរៀបចំនូវបណ្តុំនៃវប្បធម៌រសនិយមនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូល។ រួចជូនពិសាអាហារពេលល្ងាច បន្តជូន ដើរផ្សាររាត្រីម៉្យុងដុង ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េយ។ រួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
2. Bukcheon KOR-010
16966068-e8c6-4071-a258-cb93264f8cf9
ថ្ងៃទី6

ទីក្រុងសេអ៊ូល - ភ្នំពេញ

ពិសាអាហារពេលព្រឹក រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។

អាហាររួមបញ្ចូល

ពេលព្រឹក