Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1121

ប្រទេសកូរ៉េ (កោះណាមិ-ព្រះរាជវាំងយ៉ុងបុក - អេវើលែន)

ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

រួមបញ្ចូលទិដ្ឋាការ

$1,198

រយៈពេល

5ថ្ងៃ 4យប់

ថ្ងៃចេញដំណើរ

17 Feb 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ-ទីក្រុងសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីហោះហើរត្រង់ទៅកាន់ទីក្រុងសេអ៊ូលដែលជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េ។​

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-20-25
11000001
동대문-DDP-3-황선영-e1523425805606
ថ្ងៃទី2

ថ្ងៃទី 2 ៖ ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់

ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិអ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់ ។បន្ទាប់មកជូនទៅទស្សនាកម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅកោះណាមិ (​កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ បន្តជូនទៅ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
row-yellow-ginkgo-tree-autumn-autumn-park-tokyo-japan
Travel-Guide_KTO-image2_ChuncheonGangneung
walk
ថ្ងៃទី3

ថ្ងៃទី 3 ៖ ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ផ្សារទំនើបឌីឌីភី

ពិសាអាហារពេលព្រឹក រួចជូនទៅកន្លែងលក់ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ​។​ បន្ទាប់មកធ្វើដំណើរកាត់តាម វិមានប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ  សារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្រ្តនៃប្រជាជនកូរ៉េ" និងភូមិបុរាណណាមសានហ្កូល។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅ លេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
istockphoto-509661920-612x612
h
National
ថ្ងៃទី4

ថ្ងៃទី 4 ៖ ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន - ផ្សារម្យុងដុង

ពិសាអាហារពេលព្រឹក រួចបន្តដំណើរទៅទស្សនាសាលតាំងលក់យិនស៊ិនបុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ ​ រួចបន្តទៅកាន់បណ្ណាល័យយក្សធំជាងគេនៅសេអ៊ូល និងរូបសំណាក់ហ្កាំងណាំស្តាយ។​ ជូនពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងសួនកម្សាន្តអេវើលែន ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែង កម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល)​ និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ រួចជូនទៅពិសាអាហារពេលល្ងាច បន្តជូនដើរផ្សាររាត្រីម៉្យុងដុង​ ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េ ជូនសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
2507817_image2_1
seoulland-theme-park-seoul-grand-park-zoo-discount-ticketec849cec9ab8eb9e9ceb939ceb8f99ebacbcec9b90-ed8ca8ed82a4eca780
istockphoto-526855215-612x612
ថ្ងៃទី5

ថ្ងៃទី 5 ៖ ទីក្រុងសេអ៊ូល-ភ្នំពេញ

សាអាហារពេលព្រឹក រួចជូនទៅលេងកម្សាន្តនៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយឱ្យគូរស្នេហ៍ស្រឡាញ់គ្នាយូរអង្វែង រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
love-locks-n-seoul-tower-namsan-park-lot-colorful-hill-mountain-south-korea-83394174
11000001
image_2025-08-22_14-20-25