PL-1661Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសកូរ៉េ (កោះណាមិ-ព្រះរាជវំាងយ៉ុងបុក-អេវើលែន)

6 ថ្ងៃ 5 យប់ 22-27 វិច្ឆិកា 2026 នៅសល់ 2 កៅអី

ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

តម្លៃក្នុងម្នាក់

$1,288

ថ្ងៃចេញដំណើរ
22 វិច្ឆិកា 2026
ថ្ងៃត្រឡប់មកវិញ
27 វិច្ឆិកា 2026
រយៈពេល
6 ថ្ងៃ 5 យប់
កៅអីនៅសល់
2
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

6 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េ។

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់

    ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ ជូនទៅទស្សនាកម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅ កោះណាមិ (កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅ ស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ប៉មអិនសេអ៊ូល

    ពិសាអាហារពេលព្រឹក រួចធ្វើដំណើរកាត់តាម វិមាណប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ និងសារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្ត្រនៃប្រជាជនកូរ៉េ" និងភូមិបុរាណណាមសានហ្កូល។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងកម្សាន្តនៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយអោយគូរស្នេហ៍ស្រឡាញ់យូរអង្វែង បន្ទាប់មកជូនទៅ លេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ធាគារវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន

    ពិសាអាហារពេលព្រឹករួច បន្តដំណើរទៅទស្សនាកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ ការរលក់ផលិតផលថែរក្សាសម្ផស្ស ដែលពេញនិយមបំផុតនៅទីក្រុងសេអ៊ូលេ។ ជូនពិសាអាហារថ្ងៃត្រង់ រួចបន្តដំណើរទៅលេង សួនកម្សាន្តអេវើលែន ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែង កម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល) និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងសេអ៊ូល - ផ្សាររាត្រីម៉្យុងដុង

    ពិសាអាហារពេលព្រឹក រួចបន្តទៅកាន់បណ្ណាល័យយក្សធំជាងគេនៅសេអ៊ូល ហើយធ្វើដំណើរទៅទស្សនាសាលតាំងតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ បន្ទាប់មកជូនទៅ សំណង់ចំណាស់ បែបប្រពៃណីកូរ៉េ អ៊ីកស៊ុនដុង ដ៏ពេញនិយមទៅដោយហាងកាហ្វេ ក្នុងចំណោមផ្លូវតូចៗ។ ជូនពិសាអាហារថ្ងៃត្រង់ រួចជូនទៅ ហាយឃើហ្គ្រោន (HIKER Ground) ដែលជាកន្លែងសម្រាប់ទេសចរណ៍អាចធ្វើការថតរូបលេងកំសាន្តជាមួយនឹងការរៀបចំនូវបណ្តុំនៃវប្បធម៌រសនិយមនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូល។ រួចជូនពិសាអាហារពេលល្ងាច បន្តជូន ដើរផ្សាររាត្រីម៉្យុងដុង ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េយ។ រួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  6. 6

    ទីក្រុងសេអ៊ូល - ភ្នំពេញ

    ពិសាអាហារពេលព្រឹក រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។

    • ពេលព្រឹក

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ជើងហោះហើរត្រង់

22 វិច្ឆិកា 2026

23:40

Techo International - KTI

7h 35m

Sky Angkor 215

07:15

Incheon Int'l - ICN

ជើងហោះហើរត្រឡប់

ជើងហោះហើរត្រង់

27 វិច្ឆិកា 2026

11:35

Incheon Int'l - ICN

3h 30m

Sky Angkor 216

15:05

Techo International - KTI

ព័ត៌មានបន្ថែម