




ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
$1,138
រយៈពេល
5 ថ្ងៃ 4 យប់
ថ្ងៃចេញដំណើរ
23 វិច្ឆិកា 2026
កៅអីនៅសល់
12
ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)
ជួបជុំគ្នានៅ ព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិអ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ បន្ទាប់មកជូនទៅទស្សនា កម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅកោះណាមិ (កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ពិសាអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅ ស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ បន្តជូនទៅ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ផ្សារទំនើបឌីឌីភី
ពិសាអាហារពេលព្រឹក ធ្វើដំណើរកាត់តាម វិមាណប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ សារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្ត្រនៃប្រជាជនកូរ៉េ" និងភូមិបុរាណណាមសានហ្កូល។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងកម្សាន្តនៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយអោយគូរស្នេហ៍ស្រឡាញ់យូរអង្វែង បន្ទាប់មកជូនទៅ លេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ធាគារវិញ។
អាហាររួមបញ្ចូល

.jpeg)

ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន - ផ្សារម្យុងដុង
ពិសាអាហារពេលព្រឹក រួចបន្តដំណើរទៅទស្សនាសាលតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ បន្ទាប់មកជូនទៅកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ។ រួចបន្តទៅកាន់បណ្ណាល័យយក្សធំជាងគេនៅសេអ៊ូល និងរូបសំណាក់ហ្កាំងណាំស្តាយ។ ជូនពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេង សួនកម្សាន្តអេវើលែន ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែង កម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល) និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ រួចជូនទៅពិសាអាហារពេលល្ងាច បន្តជូនដើរ ផ្សាររាត្រីម៉្យុងដុង ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េ ជូនសម្រាកនៅសណ្ឋាគារវិញ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹក រួចជូនទៅលេងកម្សាន្តនៅ ហាយឃើហ្គ្រោន (HIKER Ground) ដែលជាកន្លែងសម្រាប់ទេសចរណ៍អាចធ្វើការថតរូបលេងកំសាន្តជាមួយនឹងការរៀបចំនូវបណ្តុំនៃវប្បធម៌រសនិយមនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូល រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

កោះណាមី (Nami Island)

ស្ពានកញ្ចក់សូយ៉ាងកាំង (Soyanggang Skywalk)

ព្រះរាជវាំងក្យ៉ុងបុក (Gyoeungbokgung Palace)

ភូមិបុរាណបុកឈុន (Hanok Bokcheoun Village)

ផ្សាទំនើបដុងដេម៉ុន (Dongdaemun Design Plaza)

ប៉មអិនសេអ៊ូល (N Seoul Tower)

ផ្សារាត្រីម៉្យុងដុង (Myeoungdong Street)

សួនកម្សាន្តអេវើលែន (Everland Theme Park)

រូបចម្លាក់ដៃហ្គាងណាម (Gangnam Style Statue)

វិថីខេផប់ អាប់គូចុង (Apgujeong Rodeo Street)
.jpeg)
