



ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
$1,288
រយៈពេល
6 ថ្ងៃ 5 យប់
ថ្ងៃចេញដំណើរ
22 វិច្ឆិកា 2026
កៅអីនៅសល់
24
ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល(ប្រទេសកូរ៉េខាងត្បូង)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - កោះណាមិ - ស្ពានកញ្ចក់
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ ជូនទៅទស្សនាកម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅ កោះណាមិ (កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពចម្រុះពណ៌ដ៏ស្រស់ស្អាត។ ពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់ បន្ទាប់មកបន្តទៅលេងនៅ ស្ពានកញ្ចក់ដ៏វែងដែលមានប្រវែង១៧៤ម៉ែត្រ។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ប៉មអិនសេអ៊ូល
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរកាត់តាម វិមាណប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ និងសារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្ត្រនៃប្រជាជនកូរ៉េ" និងភូមិបុរាណណាមសានហ្កូល។ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅលេងកម្សាន្តនៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយអោយគូរស្នេហ៍ស្រឡាញ់យូរអង្វែង បន្ទាប់មកជូនទៅ លេងកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មកម្សាន្តនៅផ្សារទំនើបឌីឌីភី ជាផ្សារទំនើបនៅតំបន់ដុងដេម៉ុនដែលមានក្បាច់រចនាឆ្នៃម៉ូតស្ថាបត្យកម្មសម័យទំនើបអស្ចារ្យមួយ និងជាកន្លែងតាំងពិព័រណ៍ផ្សេងៗផងដែរ។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ធាគារវិញ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន
ពិសាអាហារពេលព្រឹករួច បន្តដំណើរទៅទស្សនាកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ ការរលក់ផលិតផលថែរក្សាសម្ផស្ស ដែលពេញនិយមបំផុតនៅទីក្រុងសេអ៊ូលេ។ ជូនពិសាអាហារថ្ងៃត្រង់ រួចបន្តដំណើរទៅលេង សួនកម្សាន្តអេវើលែន ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែង កម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល) និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - ផ្សាររាត្រីម៉្យុងដុង
ពិសាអាហារពេលព្រឹក រួចបន្តដំណើរទៅទស្សនាសាលតាំងតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ បន្ទាប់មកជូនទៅ សំណង់ចំណាស់ បែបប្រពៃណីកូរ៉េ អ៊ីកស៊ុនដុង ដ៏ពេញនិយមទៅដោយហាងកាហ្វេ ក្នុងចំណោមផ្លូវតូចៗ។ ជូនពិសាអាហារថ្ងៃត្រង់ រួចជូនទៅ ហាយឃើហ្គ្រោន (HIKER Ground) ដែលជាកន្លែងសម្រាប់ទេសចរណ៍អាចធ្វើការថតរូបលេងកំសាន្តជាមួយនឹងការរៀបចំនូវបណ្តុំនៃវប្បធម៌រសនិយមនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូល។ រួចជូនពិសាអាហារពេលល្ងាច បន្តជូន ដើរផ្សាររាត្រីម៉្យុងដុង ជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េយ។ រួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។
អាហាររួមបញ្ចូល



ទីក្រុងសេអ៊ូល - ភ្នំពេញ
ពិសាអាហារពេលព្រឹក រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

កោះណាមី (Nami Island)

ស្ពានកញ្ចក់សូយ៉ាងកាំង (Soyanggang Skywalk)

ព្រះរាជវាំងក្យ៉ុងបុក (Gyoeungbokgung Palace)

ភូមិបុរាណបុកឈុន (Hanok Bokcheoun Village)

ផ្សាទំនើបដុងដេម៉ុន (Dongdaemun Design Plaza)

ប៉មអិនសេអ៊ូល (N Seoul Tower)

ផ្សារាត្រីម៉្យុងដុង (Myeoungdong Street)

សួនកម្សាន្តអេវើលែន (Everland Theme Park)

រូបចម្លាក់ដៃហ្គាងណាម (Gangnam Style Statue)

វិថីខេផប់ អាប់គូចុង (Apgujeong Rodeo Street)
.jpeg)
