PL-1867GEN-Zរួមបញ្ចូលទិដ្ឋាការ

ប្រទេសកូរ៉េ (កោះណាមិ-ព្រះរាជវំាងយ៉ុងបុក-អេវើលែន)

5 ថ្ងៃ 4 យប់ 26-30 មករា 2027 នៅសល់ 11 កៅអី

ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េ ដែលរួមបញ្ចូលគ្នារវាងធម្មជាតិ វប្បធម៌ និងភាពសប្បាយរីករាយ។ ទស្សនាកោះណាមិដ៏ល្បីល្បាញ ដែលមានទេសភាពរ៉ូមែនទិក និងបរិយាកាសស្ងប់ស្ងាត់ ពោរពេញដោយសោភ័ណភាពធម្មជាតិ។ស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កូរ៉េ នៅព្រះរាជវាំងគ្យុងបុក ដ៏អស្ចារ្យ និងបន្តការកម្សាន្តនៅអេវើលែន សួនកម្សាន្តធំបំផុតនៅកូរ៉េ ដែលពោរពេញដោយភាពរំភើប ស្នាមញញឹម និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

តម្លៃក្នុងម្នាក់

$877

ថ្ងៃចេញដំណើរ
26 មករា 2027
ថ្ងៃត្រឡប់មកវិញ
30 មករា 2027
រយៈពេល
5 ថ្ងៃ 4 យប់
កៅអីនៅសល់
11
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

5 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងសេអ៊ូល

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីហោះហើរត្រង់ទៅកាន់ ទីក្រុងសេអ៊ូល ដែលជាទីក្រុងធំជាងគេរបស់ ប្រទេសកូរ៉េ។

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងសេអ៊ូល - កោះណាមិ

    ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈុន និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍ទេសចរជនជាតិកូរ៉េដ៏មានប្រជាប្រិយភាព និងរួសរាយរ៉ាក់ទាក់។ ជូនទៅទស្សនាកម្សាន្តនិងថតរូបអនុស្សាវរីយ៍នៅ កោះណាមិ (កន្លែងថតរឿង សូណាតាស្នេហានិទាឃរដូវ) ដោយជិះកប៉ាល់ដ៍ធំគយគន់ទេសភាពដ៏ស្រស់ស្អាតនារដូវរងា។ ពិសាអាហារថ្ងៃត្រង់ បន្ទាប់មកបន្តជូនទៅលេងកម្សាន្ត នៅចំការស្ត្រូបឺរី ដោយមានការបេះផ្លែស្ត្រូបឺរីស្រស់ៗផ្អែមស្រួយឆ្ងាញ់ បន្តធ្វើដំណើរទៅកាន់កន្លែងលេងស្គីទឹកកកដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េជាមួយនឹងព្រិល (សម្ភារ:និងឧបករណ៍លេងស្គីទទួលខុសត្រូវចំណាយផ្ទាល់ខ្លួន) ពិសាអាហារពេលល្ងាច ជូនទៅសម្រាកនៅសណ្ឋាគារវិញ។

    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងសេអ៊ូល - សួនកម្សាន្តអេវើលែន

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ ជូនទៅកន្លែងលក់ ផលិតផលគ្រឿងសំអាងរបស់ប្រទេសកូរ៉េ រួចបន្តដំណើរទៅទស្សនាសាលតាំងលក់ យិនស៊ិន បុរាណដែលជួយថែសុខភាពឱ្យល្អអាយុវែង និងសម្រស់ស្អាតជាងវ័យ។ បន្ទាប់មកធ្វើដំណើរទៅកាន់ សួនកម្សាន្តអេវើលែន (ចំណាយអាហារថ្ងៃត្រង់ផ្ទាល់ខ្លួន) ដែលជាសួនកម្សាន្តវេទមន្តធំជាងគេក្នុងប្រទេសកូរ៉េ មានល្បែងកម្សាន្តជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ សួនផ្កាចម្រុះពណ៌(តាមរដូវកាល) និងកន្លែងថតរូបស្អាតៗទេសភាពប្លែកៗដ៏ស្រស់ត្រកាលអាចថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍។ ពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារវិញ។

    • ពេលព្រឹក
    • ពេលល្ងាច
  4. 4

    ទីក្រុងសេអ៊ូល - ព្រះរាជវាំងយ៉ុងបុក - ប៉មអិនសេអ៊ូល

    ពិសាអាហារពេលព្រឹក រួចបន្តទៅកាន់បណ្ណាល័យយក្សធំជាងគេនៅសេអ៊ូល និងរូបសំណាក់ហ្កាំងណាំស្តាយ។ ជូនទៅទទួលបទពិសោធន៍ធ្វើគីមបាប់ និងស្លៀកពាក់ឈុតបុរាណ។ បន្ទាប់មកធ្វើដំណើរកាត់តាម វិមានប្រធានាធិបតី ឆ្ពោះទៅកាន់ ព្រះរាជវាំងយ៉ុងបុក ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ សារមន្ទីរសិល្បៈដែលបង្ហាញពី "ប្រវត្តិសាស្រ្តនៃប្រជាជនកូរ៉េ" ។ ពិសាអាហារថ្ងៃត្រង់រួចជូនទៅ ប៉មអិនសេអ៊ូល និងកន្លែងចាក់សោគូរស្នេហ៍អមតៈអាចជួយឱ្យគូរស្នេហ៍ស្រឡាញ់គ្នាយូរអង្វែង។ រួចជូនទៅពិសាអាហារពេលល្ងាចបន្តជូនដើរផ្សាររាត្រីម៉្យុងដុងជាផ្សាររាត្រីទេសចរណ៍ល្បីជាងគេនៅប្រទេសកូរ៉េជូនសម្រាកនៅសណ្ឋាគារវិញ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងសេអ៊ូល - ទីក្រុងភ្នំពេញ

    ពិសាអាហារពេលព្រឹក រួចរៀបចំត្រៀមខ្លួនទៅព្រលានយន្តហោះធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាពជាមួយក្រុមហ៊ុនស្កាយឃីងជាមួយអនុស្សាវរីយ៍សប្បាយរីករាយ។

    • ពេលព្រឹក

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ជើងហោះហើរត្រង់

26 មករា 2027

00:35

Techo International - KTI

5h 5m

Sky Angkor 215

07:40

Incheon Int'l - ICN

ជើងហោះហើរត្រឡប់

ជើងហោះហើរត្រង់

30 មករា 2027

11:35

Incheon Int'l - ICN

6h 30m

Sky Angkor 216

15:05

Techo International - KTI

ព័ត៌មានបន្ថែម