




រីករាយនឹងដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវនិទាឃដែលពោរពេញដោយផ្កាសាគុរ៉ារីកស្រស់ស្អាត។ ទស្សនាទីក្រុងតូក្យូ ដែលបញ្ចូលគ្នារវាងភាពទំនើប វប្បធម៌បុរាណ និងបរិយាកាសរ៉ូមែនទិកនៃផ្ការីកតាមដងផ្លូវ។ទស្សនាភ្នំហ្វូជិដ៏ល្បីល្បាញ ក្នុងទេសភាពស្រស់ស្អាតនៃនិទាឃរដូវ ហើយបន្តការសប្បាយនៅសួនកម្សាន្តឌីស្នីលែន ដែលពោរពេញដោយភាពអស្ចារ្យ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។
ទីក្រុងភ្នំពេញ - ទីក្រុងតូក្យូ
ធ្វើការជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ នៅវេលាម៉ោង ០៩:៣០នាទីយប់ ដើម្បីធ្វើការហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃ ទីក្រុងតូក្យូ ដោយមានការប្ដូរជើងហោះហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។
អាហាររួមបញ្ចូល



ទីក្រុងតូក្យូ - ប៉មតូក្យូ
ធ្វើដំណើរមកដល់អាកាសយានអន្តរជាតិនៃ ទីក្រុងតូក្យូ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរាក់ទាក់ រួចធ្វើដំណើរទៅកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូ និងវិថីលក់ដូរ ណាកាមីសិ ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប។ បន្ទាប់មក ជូនទៅថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី(Tokyo Skytree)។ ជូនទៅពិសាអាហារពេលល្ងាច រួចជូនទៅសណ្ឋាគារ។
អាហាររួមបញ្ចូល


.jpeg)
តំបន់ភ្នំហ៊្វូជី - បឹងកាវ៉ាគូឈី
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅកាន់តំបន់ ភ្នំហ្វ៊ូជីដ៏ល្បីល្បាញដែលមានទឹកកកលើកំពូលភ្នំទល់ពពកនៅស្ថានីយ៍ទី៥ (បើសិនអាកាសធាតុអំណោយផល)។ ទទួលទានអាហារថ្ងៃត្រង់បន្តដំណើរទៅកម្សាន្តនៅ ចម្ការផ្លែឈើតាមរដូវ ភ្លក្សនូវរស់ជាតិផ្លែឈើសរីរាង្គ មានរសជាតិឆ្ងាញ់នៅចំការផ្ទាល់តែម្តង។ បន្តដំណើរទៅថតរូបលេងកម្សាន្តនៅសួន អូអ៊ីសិ និងបឹងកាវ៉ាគូឈី ដែលមានទេសភាពអមជាមួយនឹងភ្នំហ្វូជីដល់ស្រស់ស្អាត។ ជូនទៅទស្សនាភូមិបុរាណ អូស៊ីណូហាក់កៃ ដែលមានទឺករ៉ែធម្មជាតិដែលរលាយពីភ្នំហ្វូជី ជាមួយនឹងទេសភាពភ្នំហ្វូជីដ៏ស្រស់ស្អាត។ ជូនទៅសណ្ឋាគារដោយមានការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងពិសាអាហារពេលល្ងាចជាមួយក្ដាមជើងវែងល្បីប្រចាំតំបន់ និងសម្រាកយកកម្លាំងជាមួយការត្រាំទឹកក្ដៅអនស៊ែនបែបជប៉ុនផងដែរ។
អាហាររួមបញ្ចូល



ទីក្រុងតូក្យូ - សួនកម្សាន្តឌីសនីលែន
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារនៅរួចធ្វើដំណើរទៅកាន់ អូដៃបាក ដើម្បីទៅទស្សនា និងថតរូបលេងជាមួយនឹង រូបសំណាក់អនុស្សាវរីយ៍ញូវយក។ រួចបន្តដំណើរទៅកាន់ សួនកម្សាន្តឌីសនីលែន ដែលរួមបញ្ចូលសំបុត្រចូលទស្សនា និងសកម្មភាពកម្សាន្តជាច្រើនដូចជា រទេះភ្លើងក្រឡាប់ចាក់ ឡានបុកគ្នា ជិះទូកផ្សងព្រេង ពិភពវេទមន្ត និងមានការសម្ដែងជាច្រើនទៀត (អាហារថ្ងៃត្រង់ចំណាយផ្ទាល់ខ្លួន)។ជូនទៅពិសាអាហារពេលល្ងាច រួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងតូក្យូ - ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដំណើរទៅព្រលានយន្តហោះ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយស្នាមញញឹម និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល



