




រីករាយនឹងដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវនិទាឃដែលពោរពេញដោយផ្កាសាគុរ៉ារីកស្រស់ស្អាត។ ទស្សនាទីក្រុងតូក្យូ ដែលបញ្ចូលគ្នារវាងភាពទំនើប វប្បធម៌បុរាណ និងបរិយាកាសរ៉ូមែនទិកនៃផ្ការីកតាមដងផ្លូវ។ទស្សនាភ្នំហ្វូជិដ៏ល្បីល្បាញ ក្នុងទេសភាពស្រស់ស្អាតនៃនិទាឃរដូវ ហើយបន្តការសប្បាយនៅសួនកម្សាន្តឌីស្នីលែន ដែលពោរពេញដោយភាពអស្ចារ្យ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។
ទីក្រុងភ្នំពេញ - ទីក្រុងតូក្យូ
ធ្វើការជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ០៩:៣០នាទីយប់ ដើម្បីធ្វើការហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃ ទីក្រុងតូក្យូ ដោយមានការប្ដូរជើងហោះហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។
អាហាររួមបញ្ចូល



ទីក្រុងតូក្យូ - តំបន់ភ្នំហ៊្វូជី
ធ្វើដំណើរមកដល់អាកាសយានអន្តជាតិនៃ ទីក្រុងតូក្យួ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរ៉ាក់ រួចធ្វើដំណើរទៅកាន់តំបន់ ភ្នំហ្វ៊ូជីដ៏ល្បីល្បាញដែលមានទឹកកកលើកំពូលភ្នំទល់ពពកជូនទៅសណ្ឋាគារដោយមានការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងពិសាអាហារពេលល្ងាច និងសម្រាកយកកម្លាំងជាមួយការត្រាំទឹកក្ដៅអនស៊ែនបែបជប៉ុនផងដែរ។
អាហាររួមបញ្ចូល



តំបន់ភ្នំហ៊្វូជី - ទីក្រុងតូក្យូ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចជូនទៅទស្សនាភូមិបុរាណ អូស៊ីណូហាក់កៃ ដែលមានទឺករ៉ែធម្មជាតិដែលរលាយពីភ្នំហ្វូជី ជាមួយនឹងទេសភាពភ្នំហ្វូជីដ៏ស្រស់ស្អាត។ ទទួលទានអាហារថ្ងៃត្រង់បន្ត រួចធ្វើដំណើរទៅកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូនិងវិថីលក់ដូរ ណាកាមីសិ ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប ថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី (Tokyo Skytree)រួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល

.jpeg)

ណារីតា
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារនៅ រួចលោកអ្នកអាចមានពេលវេលាផ្ទាល់ខ្លួន សម្រាប់ដើរលេងដោយខ្លួនឯងនៅប្រទេសជប៉ុនបាន។
អាហាររួមបញ្ចូល



ណារីតា - ភ្នំពេញ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តព្រលានយន្តហោះ ដើម្បីត្រៀមខ្លួនហោះហើរមកកាន់ទីក្រុងភ្នំពេញវិញយ៉ាងសប្បាយរីករាយជាមួយក្រុមទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល



