Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1570Premium Package

ប្រទេសជប៉ុន (ទីក្រុងតូក្យូ ហ្វូជិ សួនកម្សាន្តឌីសនីលែន)

រីករាយនឹងដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវនិទាឃដែលពោរពេញដោយផ្កាសាគុរ៉ារីកស្រស់ស្អាត។ ទស្សនាទីក្រុងតូក្យូ ដែលបញ្ចូលគ្នារវាងភាពទំនើប វប្បធម៌បុរាណ និងបរិយាកាសរ៉ូមែនទិកនៃផ្ការីកតាមដងផ្លូវ។ទស្សនាភ្នំហ្វូជិដ៏ល្បីល្បាញ ក្នុងទេសភាពស្រស់ស្អាតនៃនិទាឃរដូវ ហើយបន្តការសប្បាយនៅសួនកម្សាន្តឌីស្នីលែន ដែលពោរពេញដោយភាពអស្ចារ្យ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។

រួមបញ្ចូលទិដ្ឋាការ

$1,665

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

10 កញ្ញា 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងតូក្យូ

ធ្វើការជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើការហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃ ទីក្រុងតូក្យូ ដោយមានការប្ដូរជើងហោះហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
12.jpg
d50515-346855P1.
13.jpg
ថ្ងៃទី2

ទីក្រុងតូក្យូ - ប៉មតូក្យូ - តំបន់ភ្នំហ៊្វូជី

ធ្វើដំណើរមកដល់អាកាសយានអន្តជាតិនៃ ទីក្រុងតូក្យួ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរ៉ាក់ទាក់ រួចធ្វើដំណើរទៅកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូនិងវិថីលក់ដូរ ណាកាមីសិ ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប ថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី (Tokyo Skytree) ទទួលទានអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅកាន់តំបន់ ភ្នំហ្វ៊ូជីដ៏ល្បីល្បាញដែលមានទឹកកកលើកំពូលភ្នំទល់ពពក ជូនទៅទស្សនាភូមិបុរាណ អូស៊ីណូហាក់កៃ ដែលមានទឺករ៉ែធម្មជាតិដែលរលាយពីភ្នំហ្វូជី ជាមួយនឹងទេសភាពភ្នំហ្វូជីដ៏ស្រស់ស្អាត។ ជូនទៅសណ្ឋាគារដោយមានការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងពិសាអាហារពេលល្ងាចជាមួយក្ដាមជើងវែងល្បីប្រចាំតំបន់ និងសម្រាកយកកម្លាំងជាមួយការត្រាំទឹកក្ដៅអនស៊ែនបែបជប៉ុនផងដែរ។

អាហាររួមបញ្ចូល

ពេលល្ងាច
df252682-3727-4ac8-baf8-ddc31d1927d2
e65e5259-d599-4e26-9142-f4cf05201e6f
images (7)
ថ្ងៃទី3

តំបន់ភ្នំហ៊្វូជី - ទីក្រុងតូក្យូ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដំណើរទៅកម្សាន្តនៅចម្ការផ្លែឈើតាមរដូវ ភ្លក្សនូវរស់ជាតិផ្លែឈើសរីរាង្គ មានរស់ជាតិឆ្ងាញនៅចំការផ្ទាល់តែម្តង។ ទទួលទានអាហារថ្ងៃត្រង់ រួចត្រលប់មកទីក្រុងតូក្យូវិញ ។ជូនទៅកម្សាន្ត នៅតំបន់ ស៊ីនជូគូ ដែលជាមហាវិថីលក់ទំនិ ទំនិញម៉ាកល្បីៗនិងលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប។រួចជូនពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
4b5244ee-daad-43d0-b308-17aab543c913
shinjukugyoen.jpg
c56fd01c-7967-49f5-90e9-6043a5cad841
ថ្ងៃទី4

ទីក្រុងតូក្យូ - សួនកម្សាន្តឌីសនីលែន

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារនៅរួចធ្វើដំណើរទៅកាន់ អូដៃបាកដើម្បីទៅទស្សនា និងថតរូវលេងជាមួយនឹងរូបសំណាក់អនុស្សាវរីយ៍ញូវយក។រួចបន្តដំណើរទៅកាន់ សួនកម្សាន្តឌីសនីលែន ដែលរួមបញ្ចូលសំបុត្រចូលទស្សនា និងសកម្មភាពកម្សាន្តជាច្រើនដូចជា រទេះភ្លើងក្រឡាប់ចាក់ ឡានបុកគ្នា ជិះទូកផ្សងព្រេង ពិភពវេទមន្ត និងមានការសម្ដែងជាច្រើនទៀត (អាហារថ្ងៃត្រង់ចំណាយផ្ទាល់ខ្លួន)។ជូនទៅពិសាអាហារពេលល្ងាច រួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
9a38bc85-c54e-4310-8793-71bf9795b558
14.jpg
15.jpg
ថ្ងៃទី5

ទីក្រុងតូក្យូ - ទីក្រុងភ្នំពេញ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ ។រួចបន្តព្រលានយន្តហោះ ដើម្បីត្រៀមខ្លួនហោះហើរមកកាន់ទីក្រុងភ្នំពេញវិញយ៉ាងសប្បាយរីករាយជាមួយក្រុមទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
ce56f2c6-2f3e-4945-8ffb-34433e497450
13
9v-YqwJbZvyqTC13_VzRZ6sJcsZZF77n4lErQ6mzbTAEUeCtKTnKN-jfCKmFDU9nYxf2i0Pa7QFLCmqA3MC8GxlvbOPV_RJ0TyBzghOcfzMsO-JMJ8nFhZ8bCVH9nqYZnzyZIIAZ3dn9THmtYwfFh_A8gFgPvVD1QVYVKnnr_iuD_925a0PzrC0iGefsD3