Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1216

ប្រទេសជប៉ុន (ទីក្រុតូក្យូ ហ្វូជិ សួនកម្សាន្តឌីសនីលែន)

រីករាយនឹងដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវនិទាឃដែលពោរពេញដោយផ្កាសាគុរ៉ារីកស្រស់ស្អាត។ ទស្សនាទីក្រុងតូក្យូ ដែលបញ្ចូលគ្នារវាងភាពទំនើប វប្បធម៌បុរាណ និងបរិយាកាសរ៉ូមែនទិកនៃផ្ការីកតាមដងផ្លូវ។ទស្សនាភ្នំហ្វូជិដ៏ល្បីល្បាញ ក្នុងទេសភាពស្រស់ស្អាតនៃនិទាឃរដូវ ហើយបន្តការសប្បាយនៅសួនកម្សាន្តឌីស្នីលែន ដែលពោរពេញដោយភាពអស្ចារ្យ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។

រួមបញ្ចូលទិដ្ឋាការ

$1,788

រយៈពេល

5ថ្ងៃ | 4យប់

ថ្ងៃចេញដំណើរ

28 Mar 2026

កៅអីនៅសល់

10

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ ទីក្រុងតូក្យូ

ធ្វើការជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ០៩:៣០នាទីយប់ ដើម្បីធ្វើការហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃ ទីក្រុងតូក្យូ ដោយមានការប្ដូរជើងហោះហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-24-29
009-31mar23-japan-tokyo-narita-international-airport-nrt-terminal-3-t3-budget-airline-lcc-terminal-departures-check-in-hall
image_2025-11-19_15-48-50
ថ្ងៃទី2

ថ្ងៃទី 2 ៖ ទីក្រុងតូក្យូ - ប៉មតូក្យូ

ធ្វើដំណើរមកដល់អាកាសយានអន្តជាតិនៃ ទីក្រុងតូក្យួ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរ៉ាក់ទាក់ ហើយពិសាអាហារសម្រន់នៅពេលរសៀល រួចធ្វើដំណើរទៅកលេងកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូនិងវិថីលក់ដូរ ណាកាមីសិ ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប។ បន្ទាប់មក ជូនទៅថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី (Tokyo Skytree)។ រួចជូនពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
caption
image_2025-04-22_09-46-58
4
ថ្ងៃទី3

ថ្ងៃទី 3 ៖ តំបន់ភ្នំហ៊្វូជី - បឹងកាវ៉ាគូឈី

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដំណើរួទៅកាន់ ស្នូរីស៊ត ដើម្បីជិះស្គីទឹកកកលេងកម្សាន្ត (មានរួមបញ្ចូលជាមួយក្តាជិះនៅលើទឹកកក)។ ទទួលទានអាហារថ្ងៃត្រង់ បន្តដំណើរទៅកម្សាន្តនៅចម្ការផ្លែឈើតាមរដូវ​ ភ្លក្សនូវរស់ជាតិផ្លែឈើសរីរាង្គ​ មានរសជាតិឆ្ងាញនៅចំការផ្ទាល់តែម្តង។ ជូនទៅទស្សនាភូមិបុរាណ អូស៊ីណូហាក់កៃ​ ដែលមានទឺករ៉ែធម្មជាតិដែលរលាយពីភ្នំហ្វូជី ជាមួយនឹងទេសភាពភ្នំហ្វូជី​ដ៏ស្រស់ស្អាត។ ជូនទៅសណ្ឋាគារដោយមានការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងពិសាអាហារពេលល្ងាចជាមួយក្ដាមជើងវែងល្បីប្រចាំតំបន់ និងសម្រាកយកកម្លាំងជាមួយការត្រាំទឹកក្ដៅអនស៊ែនបែបជប៉ុនផងដែរ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
9
Artboard 2
oMAAsciIEBgyjDxfR3iQKHCpSU63beESBCW2Az~tplv-sdweummd6v-text-logo-v1_QGFvbXJhbXJhZGE=_q75
ថ្ងៃទី4

ថ្ងៃទី 4 ៖ ទីក្រុងតូក្យូ - សួនកម្សាន្តឌីសនីលែន

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារសណ្ឋាគារ រួចធ្វើដំណើរទៅកាន់ អូដៃបាកដើម្បីទៅទស្សនា​ និងថតរូវលេងជាមួយនឹងរូបសំណាក់ អនុស្សាវរីយ៍ញូវយក។ រួចធ្វើដំណើរទៅកាន់ សួនកម្សាន្តឌីសនីលែន ដែលរួមបញ្ចូលសំបុត្រចូលទស្សនា និង សកម្មភាពកម្សាន្តជាច្រើនដូចជា រទេះភ្លើងក្រឡាប់ចាក់ ឡានបុកគ្នា​ ជិះទូកផ្សងព្រេង ពិភពវេទមន្ត និង មានការសម្ដែងជាច្រើនទៀត (អាហារថ្ងៃត្រង់ចំណាយផ្ទាល់ខ្លួន)។ ជូនទៅពិសាអាហារពេលល្ងាច រួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
27
2
30
ថ្ងៃទី5

ថ្ងៃទី 5 ៖ ទីក្រុងតូក្យូ-ទីក្រុងភ្នំពេញ

ពិសាអាហារពេលព្រឹកនៅ រួចបន្តព្រលានយន្តហោះ ដើម្បីត្រៀមខ្លួនហោះហើរមកកាន់ទីក្រុងភ្នំពេញវិញយ៉ាងសប្បាយរីករាយជាមួយក្រុមទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-23-47
image_2025-08-22_14-23-58
image_2025-08-22_14-20-25