Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1340

ប្រទេសជប៉ុន (ទីក្រុតូក្យូ ហ្វូជិ ឌីសនីលែន)

រីករាយនឹងដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវនិទាឃដែលពោរពេញដោយផ្កាសាគុរ៉ារីកស្រស់ស្អាត។ ទស្សនាទីក្រុងតូក្យូ ដែលបញ្ចូលគ្នារវាងភាពទំនើប វប្បធម៌បុរាណ និងបរិយាកាសរ៉ូមែនទិកនៃផ្ការីកតាមដងផ្លូវ។ទស្សនាភ្នំហ្វូជិដ៏ល្បីល្បាញ ក្នុងទេសភាពស្រស់ស្អាតនៃនិទាឃរដូវ ហើយបន្តការសប្បាយនៅសួនកម្សាន្តឌីស្នីលែន ដែលពោរពេញដោយភាពអស្ចារ្យ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។

រួមបញ្ចូលទិដ្ឋាការ

$1,168

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

14 Jul 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងតូក្យូ

ធ្វើការជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ០៩:៣០នាទីយប់ ដើម្បីធ្វើការហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃ ទីក្រុងតូក្យូ ដោយមានការប្ដូរជើងហោះហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-24-29
009-31mar23-japan-tokyo-narita-international-airport-nrt-terminal-3-t3-budget-airline-lcc-terminal-departures-check-in-hall
image_2025-11-19_15-48-50
ថ្ងៃទី2

ទីក្រុងតូក្យូ - តំបន់ភ្នំហ៊្វូជី

ធ្វើដំណើរមកដល់អាកាសយានអន្តជាតិនៃ ទីក្រុងតូក្យួ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរ៉ាក់ រួចធ្វើដំណើរទៅកាន់តំបន់ ភ្នំហ្វ៊ូជីដ៏ល្បីល្បាញដែលមានទឹកកកលើកំពូលភ្នំទល់ពពកជូនទៅសណ្ឋាគារដោយមានការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងពិសាអាហារពេលល្ងាច និងសម្រាកយកកម្លាំងជាមួយការត្រាំទឹកក្ដៅអនស៊ែនបែបជប៉ុនផងដែរ។

អាហាររួមបញ្ចូល

ពេលល្ងាច
8
d3166e8ba81c4ee6bad79f19409e5972
photo_2025-06-03_10-58-30
ថ្ងៃទី3

តំបន់ភ្នំហ៊្វូជី - ទីក្រុងតូក្យូ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចជូនទៅទស្សនាភូមិបុរាណ អូស៊ីណូហាក់កៃ​ ដែលមានទឺករ៉ែធម្មជាតិដែលរលាយពីភ្នំហ្វូជី ជាមួយនឹងទេសភាពភ្នំហ្វូជី​ដ៏ស្រស់ស្អាត។ ទទួលទានអាហារថ្ងៃត្រង់បន្ត រួចធ្វើដំណើរទៅកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូនិងវិថីលក់ដូរ ណាកាមីសិ ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប ថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី (Tokyo Skytree)រួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
images (5)
Sensoji temple
what-can-you-buy-at-nakamise-shopping-street
ថ្ងៃទី4

ណារីតា

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារនៅ រួចលោកអ្នកអាចមានពេលវេលាផ្ទាល់ខ្លួន សម្រាប់ដើរលេងដោយខ្លួនឯងនៅប្រទេសជប៉ុនបាន។

អាហាររួមបញ្ចូល

ពេលព្រឹក
sensoji-temple-iStock-1083328636-770x514
main_g10027
tokyo-disneyland-rides-13
ថ្ងៃទី5

ណារីតា - ភ្នំពេញ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តព្រលានយន្តហោះ ដើម្បីត្រៀមខ្លួនហោះហើរមកកាន់ទីក្រុងភ្នំពេញវិញយ៉ាងសប្បាយរីករាយជាមួយក្រុមទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-23-47
image_2025-08-22_14-23-58
image_2025-08-22_14-20-25