




ប្រទេសជប៉ុន ជាប្រទេសកោះដ៏អភិវឌ្ឍន៍ខ្ពស់នៅអាស៊ី ដែលល្បីល្បាញដោយវប្បធម៌បុរាណបញ្ចូលជាមួយបច្ចេកវិទ្យាទំនើប។ ការធ្វើដំណើរទៅកាន់ទីក្រុងធំៗ និងតំបន់ទេសចរណ៍សំខាន់ៗដូចជា តូក្យូ ភ្នំហ្វូជិ និងឌីស្នីលែន គឺជាបទពិសោធន៍មិនអាចភ្លេចបាន។Tokyo គឺជារដ្ឋធានីនៃប្រទេសជប៉ុន ដែលពោរពេញទៅដោយអគារខ្ពស់ៗ ផ្សារទំនើប និងវប្បធម៌រស់រវើក។ អ្នកអាចទៅទស្សនាកន្លែងល្បីៗដូចជា Shibuya Crossing, Tokyo Tower និង Senso-ji ដែលបង្ហាញពីភាពចម្រុះរវាងបុរាណ និងសម័យថ្មី។Mount Fuji គឺជាភ្នំភ្លើងដែលល្បីបំផុតនៅជប៉ុន និងជាសញ្ញាតំណាងជាតិ។ វាមានទេសភាពស្រស់ស្អាតជាពិសេសនៅរដូវផ្កាសាគូរ៉ា និងរដូវរងា។ អ្នកទេសចរអាចទៅថតរូប ឡើងភ្នំ ឬសម្រាកនៅតំបន់ជិតខាងដូចជា Lake Kawaguchi។Tokyo Disneyland គឺជាសួនកម្សាន្តដ៏ល្បីល្បាញ សម្រាប់គ្រួសារ និងមិត្តភក្តិ។ នៅទីនេះមានល្បែងកម្សាន្តជាច្រើន ក្បួនដង្ហែតួអង្គ Disney និងការបង្ហាញភ្លើងភ្លឺពេលយប់ ដែលធ្វើអោយការធ្វើដំណើររបស់អ្នកកាន់តែមានភាពសប្បាយរីករាយ។
ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ ទីក្រុងតូក្យូ
ធ្វើការជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ០៩:៣០នាទីយប់ ដើម្បីធ្វើការហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃ ទីក្រុងតូក្យូ ដោយមានការប្ដូរជើងហោះហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។
អាហាររួមបញ្ចូល



ថ្ងៃទី 2 ៖ ទីក្រុងតូក្យូ - ប៉មតូក្យូ
ធ្វើដំណើរមកដល់អាកាសយានអន្តជាតិនៃ ទីក្រុងតូក្យួ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរ៉ាក់ទាក់ ហើយពិសាអាហារសម្រន់នៅពេលរសៀល រួចធ្វើដំណើរទៅកលេងកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូនិងវិថីលក់ដូរ ណាកាមីសិ ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប។ បន្ទាប់មក ជូនទៅថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី (Tokyo Skytree)។ រួចជូនពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 3 ៖ តំបន់ភ្នំហ៊្វូជី - បឹងកាវ៉ាគូឈី
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដំណើរួទៅកាន់ ស្នូរីស៊ត ដើម្បីជិះស្គីទឹកកកលេងកម្សាន្ត (មានរួមបញ្ចូលជាមួយក្តាជិះនៅលើទឹកកក)។ ទទួលទានអាហារថ្ងៃត្រង់ បន្តដំណើរទៅកម្សាន្តនៅចម្ការផ្លែឈើតាមរដូវ ភ្លក្សនូវរស់ជាតិផ្លែឈើសរីរាង្គ មានរសជាតិឆ្ងាញនៅចំការផ្ទាល់តែម្តង។ ជូនទៅទស្សនាភូមិបុរាណ អូស៊ីណូហាក់កៃ ដែលមានទឺករ៉ែធម្មជាតិដែលរលាយពីភ្នំហ្វូជី ជាមួយនឹងទេសភាពភ្នំហ្វូជីដ៏ស្រស់ស្អាត។ ជូនទៅសណ្ឋាគារដោយមានការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងពិសាអាហារពេលល្ងាចជាមួយក្ដាមជើងវែងល្បីប្រចាំតំបន់ និងសម្រាកយកកម្លាំងជាមួយការត្រាំទឹកក្ដៅអនស៊ែនបែបជប៉ុនផងដែរ។
អាហាររួមបញ្ចូល


ថ្ងៃទី 4 ៖ ទីក្រុងតូក្យូ - សួនកម្សាន្តឌីសនីលែន
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារសណ្ឋាគារ រួចធ្វើដំណើរទៅកាន់ អូដៃបាកដើម្បីទៅទស្សនា និងថតរូវលេងជាមួយនឹងរូបសំណាក់ អនុស្សាវរីយ៍ញូវយក។ រួចធ្វើដំណើរទៅកាន់ សួនកម្សាន្តឌីសនីលែន ដែលរួមបញ្ចូលសំបុត្រចូលទស្សនា និង សកម្មភាពកម្សាន្តជាច្រើនដូចជា រទេះភ្លើងក្រឡាប់ចាក់ ឡានបុកគ្នា ជិះទូកផ្សងព្រេង ពិភពវេទមន្ត និង មានការសម្ដែងជាច្រើនទៀត (អាហារថ្ងៃត្រង់ចំណាយផ្ទាល់ខ្លួន)។ ជូនទៅពិសាអាហារពេលល្ងាច រួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 5 ៖ ទីក្រុងតូក្យូ-ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹកនៅ រួចបន្តព្រលានយន្តហោះ ដើម្បីត្រៀមខ្លួនហោះហើរមកកាន់ទីក្រុងភ្នំពេញវិញយ៉ាងសប្បាយរីករាយជាមួយក្រុមទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល



