PL-1757Premium Packageរួមបញ្ចូលទិដ្ឋាការ

ទីក្រុងតូក្យូ សួនកម្សាន្តឌីសនីលែន ភ្នំហ្វូជិ ទីក្រុងអូសាកា

6 ថ្ងៃ 5 យប់ 30 ធ្នូ 2026 - 04 មករា 2027 នៅសល់ 10 កៅអី

រីករាយនឹងដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវនិទាឃដែលពោរពេញដោយផ្កាសាគុរ៉ារីកស្រស់ស្អាត។ ទស្សនាទីក្រុងតូក្យូ ដែលបញ្ចូលគ្នារវាងភាពទំនើប វប្បធម៌បុរាណ និងបរិយាកាសរ៉ូមែនទិកនៃផ្ការីកតាមដងផ្លូវ។ទស្សនាភ្នំហ្វូជិដ៏ល្បីល្បាញ ក្នុងទេសភាពស្រស់ស្អាតនៃនិទាឃរដូវ ហើយបន្តការសប្បាយនៅសួនកម្សាន្តឌីស្នីលែន ដែលពោរពេញដោយភាពអស្ចារ្យ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។

តម្លៃក្នុងម្នាក់

$2,222

ថ្ងៃចេញដំណើរ
30 ធ្នូ 2026
ថ្ងៃត្រឡប់មកវិញ
04 មករា 2027
រយៈពេល
6 ថ្ងៃ 5 យប់
កៅអីនៅសល់
10
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

6 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងតូក្យូ

    ធ្វើការជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង ០៨:០០នាទីព្រឹក ដើម្បីធ្វើការ ហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃទីក្រុងតូក្យូ ដោយមានការប្តូរជើងហោះ ហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងតូក្យូ

    ធ្វើដំណើរមកដល់អាកាសយានអន្តជាតិនៃ ទីក្រុងតូក្យួ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរ៉ាក់ទាក់ រួចធ្វើដំណើរទៅកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូ។ បន្ទាប់មក ជូនទៅថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី (Tokyo Skytree)។ ទទួលទានអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅកាន់តំបន់ ផ្លូវប្រសព្វស៊ីបូយ៉ា (Shibuya Crossing) ជាផ្លូវប្រសព្វដ៏ល្បីល្បាញ ដែលមានអ្នកថ្មើរជើងឆ្លងកាត់យ៉ាងច្រើនពីគ្រប់ទិសទី។ បន្តទៅទស្សនា រូបសំណាកសត្វឆ្កែ Hachiko ដែលជានិមិត្តរូបនៃភាពស្មោះត្រង់របស់ប្រទេសជប៉ុន រួចចំណាយពេល ដើរទិញទំនិញនៅ តំបន់ស៊ីបូយ៉ា ដែលមានហាងទំនិញទាន់សម័យ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ទៅលេងកម្សាន្តនៅតំបន់ពាណិជ្ជកម្ម Shinjuku ដែលជាតំបន់កម្សាន្តដ៏ល្បី និងមមាញឹកនៅកណ្ដាលទីក្រុងតូក្យូ រួចជូនពិសាអាហារពេលល្ងាចនិងសម្រាកនៅក្នុងសណ្ធាគារ។

    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងតូក្យូ - តំបន់ភ្នំហ៊្វូជី

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគារនៅរួចធ្វើដំណើរទៅកាន់ អូដៃបាក ដើម្បីទៅទស្សនា​ និងថតរូបលេងជាមួយនឹង រូបសំណាក់អនុស្សាវរីយ៍ញូវយក។​ រួចបន្តដំណើរទៅកាន់ សួនកម្សាន្តឌីសនីលែន ដែលរួមបញ្ចូលសំបុត្រចូលទស្សនា និងសកម្មភាពកម្សាន្តជាច្រើនដូចជា រទេះភ្លើងក្រឡាប់ចាក់ ឡានបុកគ្នា​ ជិះទូកផ្សងព្រេង ពិភពវេទមន្ត និងមានការសម្ដែងជាច្រើនទៀត (អាហារថ្ងៃត្រង់ចំណាយផ្ទាល់ខ្លួន)។ រួចធ្វើដំណើរទៅកាន់តំបន់ ភ្នំហ្វូជិដែលមានកំពូលខ្ពស់ទល់ពពក ។ ពិសាអាហារពេលល្ងាច និងសម្រាកនៅក្នុងសណ្ធាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    តំបន់ភ្នំហ៊្វូជី - ទីក្រុងណាកូយ៉ា

    ពិសាអាហារពេលព្រឹករួច រួចធ្វើដំណើរទៅកាន់តំបន់ ភ្នំហ្វូជីដ៏ល្បីល្បាញដែលមានទឹកកកលើកំពូលភ្នំ ទល់ពពកនៅស្នានីយ៍ទី៥ ។ទទួលទានអាហារថ្ងៃត្រង់រួចជូនទៅទស្សនាភូមិបុរាណ អូសុីណូហាក់កៃ ដែលមានទឹករ៉ែធម្មជាតិដែលរលាយពីភ្នំហ្វូជី អមជាមួយនឹងទេសភាពភ្នំហ្វូជីដ៏ស្រស់ស្អាត។​ រួចបន្តរដំណើរទៅកាន់ទីក្រុងណាកូយ៉ា រួចពិសាអាហារពេលល្ងាចនិងសម្រាកនៅក្នុង សណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងណាកូយ៉ា - ទីក្រុងក្យូតូក - ទីក្រុងអូសាកា

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងក្យូតូក ជូនទស្សនាប្រាសាទហ្វូស៊ីមីអ៊ុន ណាវិ ដែលជាប្រាសាទសាសនាស៊ីនតូដែលធំជាងគេនៅប្រទេសជប៉ុន និងជាវិហាដ៏ចំណាស់ផងដែរ។ ទទួលទានអាហារថ្ងៃត្រង់ រួចជូនទៅទស្សនាមហាវិថី ស៊ីនសៃបាស៊ី ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍ គ្រឿងសម្អាងល្បីៗ និង អាហារដ៏សម្បូរបែប។ជូនទៅពិសាអាហារពេលល្ងាច រួចសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  6. 6

    ទីក្រុងអូសាកា - ទីក្រុងភ្នំពេញ

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដំណើរទៅព្រលានយន្តហោះ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយស្នាមញញឹម និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ឆ្លងកាត់ជើងហោះហើរ

30 ធ្នូ 2026

11:45

Techo International Airport

3h 40m

Cathay Pacific 608

15:25

Hong Kong International Airport

ឈប់នៅ Hong Kong International Airport 1h 5m

16:30

Hong Kong International Airport

3h 45m

Cathay Pacific 542

21:15

Tokyo Haneda Airport

ជើងហោះហើរត្រឡប់

ឆ្លងកាត់ជើងហោះហើរ

04 មករា 2027

09:00

Narita International Airport

5h 25m

Cathay Pacific 509

13:25

Hong Kong International Airport

ឈប់នៅ Hong Kong International Airport 14h 35m

04:00

Hong Kong International Airport

2h 45m

Cathay Pacific 605

17:45

Techo International Airport

ព័ត៌មានបន្ថែម