PL-1818Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសជប៉ុន (ទីក្រុងតូក្យូ ហ្វូជិ សួនកម្សាន្តឌីសនីលែន)

5 ថ្ងៃ 4 យប់ 05-09 កុម្ភៈ 2027 នៅសល់ 20 កៅអី

រីករាយនឹងដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ក្នុងរដូវនិទាឃដែលពោរពេញដោយផ្កាសាគុរ៉ារីកស្រស់ស្អាត។ ទស្សនាទីក្រុងតូក្យូ ដែលបញ្ចូលគ្នារវាងភាពទំនើប វប្បធម៌បុរាណ និងបរិយាកាសរ៉ូមែនទិកនៃផ្ការីកតាមដងផ្លូវ។ទស្សនាភ្នំហ្វូជិដ៏ល្បីល្បាញ ក្នុងទេសភាពស្រស់ស្អាតនៃនិទាឃរដូវ ហើយបន្តការសប្បាយនៅសួនកម្សាន្តឌីស្នីលែន ដែលពោរពេញដោយភាពអស្ចារ្យ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាន។

តម្លៃក្នុងម្នាក់

$1,735

ថ្ងៃចេញដំណើរ
05 កុម្ភៈ 2027
ថ្ងៃត្រឡប់មកវិញ
09 កុម្ភៈ 2027
រយៈពេល
5 ថ្ងៃ 4 យប់
កៅអីនៅសល់
20
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

5 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងតូក្យូ

    ធ្វើការជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ នៅវេលាម៉ោង ០៩:៣០នាទីយប់ ដើម្បីធ្វើការហោះហើរចេញដំណើរទៅកាន់ អាកាសយានដ្ឋានអន្តជាតិ នៃ ទីក្រុងតូក្យូ ដោយមានការប្ដូរជើងហោះហើរនៅប្រទេសទី២ (អាហារនិងសម្រាកលើយន្តហោះ)។

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងតូក្យូ - ប៉មតូក្យូ

    ធ្វើដំណើរមកដល់អាកាសយានអន្តរជាតិនៃ ទីក្រុងតូក្យូ ដោយមានការទទួលស្វាគមន៍ពីសំណាក់មគ្គុទ្ទេសក៍ដ៏រួសរាយរាក់ទាក់ រួចធ្វើដំណើរទៅកម្សាន្តនៅ ប្រាសាទសេនសូជីអាសាគូសា ដែលជាព្រះវិហារពុទ្ធសាសនាមានវ័យចំណាស់មួយនៅក្នុងទីក្រុងតូក្យូ និងវិថីលក់ដូរ ណាកាមីសិ ដែលមានការលក់ដូរវត្ថុអនុស្សាវរីយ៍និងអាហារដ៏សម្បូរបែប។ បន្ទាប់មក ជូនទៅថតរូបលេងកម្សាន្តអនុស្សាវរីយ៍នៅប៉មតំណាងទីក្រុងតូក្យូគឺ ប៉មតូក្យូស្កាយទ្រី(Tokyo Skytree)។ ជូនទៅ​ពិសាអាហារពេល​ល្ងាច រួចជូនទៅសណ្ឋាគារ។

    • ពេលល្ងាច
  3. 3

    តំបន់ភ្នំហ៊្វូជី - បឹងកាវ៉ាគូឈី

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដំណើរទៅកាន់ ស្នូរីស៊ត​ ដើម្បីជិៈស្គីទឹកកកលេងកម្សាន្ត​ (មានរួមបញ្ចូលជាមួយក្តាជិៈនៅលើទឹកកក)។ ទទួលទានអាហារថ្ងៃត្រង់ បន្តដំណើរទៅកម្សាន្តនៅ ចម្ការផ្លែឈើតាមរដូវ​ ភ្លក្សនូវរស់ជាតិផ្លែឈើសរីរាង្គ មានរសជាតិឆ្ងាញ់នៅចំការផ្ទាល់តែម្តង។រួចបន្តដំណើរទៅថតរូបលេង កម្សាន្តនៅសួន អូអុីសិ និងបឺងកាវ៉ាគូឈី ដែលមានទេសភាពអមជាមួយ នឹងភ្នំហ្វូជី​ដ៏ស្រស់ស្អាត។ ជូនទៅសណ្ឋាគារដោយមានការស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងពិសាអាហារពេលល្ងាចជាមួយក្ដាមជើងវែងល្បីប្រចាំតំបន់ និងសម្រាកយកកម្លាំងជាមួយការត្រាំទឹកក្ដៅអនស៊ែនបែបជប៉ុនផងដែរ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងតូក្យូ - សួនកម្សាន្តឌីសនីលែន

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគារនៅរួចធ្វើដំណើរទៅកាន់ អូដៃបាក ដើម្បីទៅទស្សនា​ និងថតរូបលេងជាមួយនឹង រូបសំណាក់អនុស្សាវរីយ៍ញូវយក។​ រួចបន្តដំណើរទៅកាន់ សួនកម្សាន្តឌីសនីលែន ដែលរួមបញ្ចូលសំបុត្រចូលទស្សនា និងសកម្មភាពកម្សាន្តជាច្រើនដូចជា រទេះភ្លើងក្រឡាប់ចាក់ ឡានបុកគ្នា​ ជិះទូកផ្សងព្រេង ពិភពវេទមន្ត និងមានការសម្ដែងជាច្រើនទៀត (អាហារថ្ងៃត្រង់ចំណាយផ្ទាល់ខ្លួន)។ជូនទៅពិសាអាហារពេលល្ងាច រួចសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ពេលល្ងាច
  5. 5

    ទីក្រុងតូក្យូ - ទីក្រុងភ្នំពេញ

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដំណើរទៅព្រលានយន្តហោះ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយស្នាមញញឹម និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។

    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម