ជើងហោះហើរទៅ
ឆ្លងកាត់ជើងហោះហើរ11 មករា 2027
00:10
Techo International Airport
7h 10m
Korean Air KE 690
07:20
Incheon Intl. Airport
ឈប់នៅ Incheon Intl. Airport 2h 45m
10:05
Incheon Intl. Airport
2h 45m
Korean Air KE 765
12:50
New Chitose Airport
ហុកកៃដូ គឺជាកោះធំទីពីរ និងខាងជើងបំផុតរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ដោយសារធម្មជាតិដ៏ធំទូលាយ និងទេសភាពភ្នំភ្លើង វប្បធម៌អៃនុដ៏ពិសេស និងអាហារឆ្ងាញ់ពិសារ (អាហារសមុទ្រ ផលិតផលទឹកដោះគោ រ៉ាមេន)។ វាជាគោលដៅដ៏សំខាន់សម្រាប់កីឡារដូវរងា (ជិះស្គីនៅនីសេកូ) និងសកម្មភាពក្រៅផ្ទះនៅរដូវក្តៅ (ឡើងភ្នំ វាលផ្កាឡាវេនឌឺនៅហ្វូរ៉ាណូ) ដោយរដ្ឋធានីសាប៉ូរ៉ូរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យព្រិលដ៏ល្បីល្បាញ ដែលផ្តល់នូវសម្រស់តាមរដូវកាលដ៏ប្លែកពីគេចាប់ពីព្រិលម្សៅរហូតដល់ស្លឹកឈើរដូវស្លឹកឈើជ្រុះ។
តម្លៃក្នុងម្នាក់
$2,678
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិនៃទីក្រុងតាខ្មៅដើម្បីហោះហើរទៅកាន់ ព្រលានយន្តហោះសីនឈីតូស នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ដ៏រួសរាយរាក់ទាក់នៅទីនោះផងដែរ។
ធ្វើដំណើរទៅ ទីក្រុងណូបូរិបីតសូ ដើម្បីទស្សនា សួនសត្វខ្លាឃ្មុំ (Noboribestu Bear Park) ដែលលោកអ្នកអាចមើល និងស្វែងយល់អំពីអាកប្បកិរិយារបស់ពួកវា។ ជូនទៅទស្សនា Noboribestu Hell Valley ជាកន្លែងបានកើតឡើងពីបន្ទុះភ្នំភ្លើងតាំងពីយូរលង់មកហើយ។បន្ទាប់មកធ្វើដំណើរទៅសណ្ឋាគារ រួចទទួលទានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសា។
ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ ធ្វើដំណើរទៅថតរួបកម្សាន្តនៅ White Lover Park ជាកន្លែងដែលលោកអ្នកអាចទស្សនាពីរបៀបធ្វើនំសូកូឡា និងអាចទាញយកបទពិសោធន៍ដោយខ្លួនឯង។ បន្តទៅទស្សនា ប៉មនាឡិកាដែលធ្វើឡើងពីឈើ (Sapporo Clock Tower)។ បន្តទៅ សួនអូដូរី (Odori Park) ជាសួនដែលនៅចំកណ្ដាលទីក្រុងសាប៉ូរ៉ូ ក៏ជាកន្លែងគេប្រារព្ធពិធីបុណ្យព្រិលទឹកកក Snow festival មានចម្លាក់ធ្វើពីព្រិលទឹកកក (ពេលខែត្រជាក់) ។ ទទួលទានអាហារពេលថ្ងៃ រួចបន្ដដំណើរទៅ វិមានទីសក្ការៈបូជានៃHokkaido (Hokkaido Shrine) ជាវិមានដែលមានបរិយាកាសស្ងប់ស្ងាត់ ព្រៃឈើស្រស់ស្អាត ដែលលោកអ្នកទទួលបានបទពិសោធ៍ថ្មីនៃប្រពៃណីសាសនារបស់ប្រជាជនហុកកៃដូចផងដែរ។ ជូនទៅទស្សនាកម្សាន្តនៅ Mt. Moiwa Ropeway ដែលលោកអ្នកអាចជិះ កន្រ្ដកខ្សែកាបឡើងទៅលើភ្នំ ដើម្បីទស្សនាទេសភាពដ៍ស្រស់ស្អាតនៃទី ក្រុងសាប៉ូរ៉ូដែលគ្រប់ដណ្ដប់ដោយព្រិលយ៉ាងសរក្បុរពីខាងលើភ្នំ។ ពិសារអាហារពេលល្ងាចដែលជ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
ពិសាអាហារពេលព្រឹក ធ្វើរដំណើរទៅកាន់ ទីក្រុងអូតារុ (Otaru Canal) ទស្សនាកំពង់ផែវ័យចំណាស់អូតារុដែលជាប្រភពដឹកជញ្ចួនទំនិញទៅមកលើកោះហុកកៃដូ។ ជូនទៅទស្សនាកន្លែងផលិតសម្ភារះអំពីកែវ (Kitaichi Glass) មានឧបករណ៍ផលិតពីកែវចម្រុះជាច្រើននិងមានក្បាច់រចនាស្អាតៗ រួចជូនទៅ ហាងលក់កាហ្វេ និងប្រអប់ភ្លេងស្អាតៗ (Otaru Music Box Museum) ដ៏ល្បី។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅស្សនានិងលេងកំសាន្ដនៅ រមណីយដ្ឋានស្គីទឹកកក (Sapporo Kokusai Skiing Resort) ដោយឡែកចំពោះឧបករណ៍សម្ភារៈលេងស្គីទឹកកក (ចំណាយផ្ទាល់ខ្លួន)។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។
ពិសាអាហារពេលព្រឹក រួចជូនទៅ ផ្សារគ្រឿងសមុទ្រដ៏ល្បី (Sapporo Morning Market)។ បន្ទាប់ធ្វើដំណើរទៅព្រលានយន្តហោះសីនឈីតូស ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពីក្រុមហ៊ុនទេសចរណ៍ស្កាយឃីង ។
11 មករា 2027
00:10
Techo International Airport
7h 10m
Korean Air KE 690
07:20
Incheon Intl. Airport
ឈប់នៅ Incheon Intl. Airport 2h 45m
10:05
Incheon Intl. Airport
2h 45m
Korean Air KE 765
12:50
New Chitose Airport
15 មករា 2027
14:00
New Chitose Airport
3h 15m
Korean Air KE 766
17:15
Incheon Intl. Airport
ឈប់នៅ Incheon Intl. Airport 1h 35m
18:50
Incheon Intl. Airport
3h 55m
Korean Air KE 689
22:45
Techo International Airport