Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1707Premium Package

ប្រទេសជប៉ុន (កោះហុកកៃដូ)

ហុកកៃដូ គឺជាកោះធំទីពីរ និងខាងជើងបំផុតរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ដោយសារធម្មជាតិដ៏ធំទូលាយ និងទេសភាពភ្នំភ្លើង វប្បធម៌អៃនុដ៏ពិសេស និងអាហារឆ្ងាញ់ពិសារ (អាហារសមុទ្រ ផលិតផលទឹកដោះគោ រ៉ាមេន)។ វាជាគោលដៅដ៏សំខាន់សម្រាប់កីឡារដូវរងា (ជិះស្គីនៅនីសេកូ) និងសកម្មភាពក្រៅផ្ទះនៅរដូវក្តៅ (ឡើងភ្នំ វាលផ្កាឡាវេនឌឺនៅហ្វូរ៉ាណូ) ដោយរដ្ឋធានីសាប៉ូរ៉ូរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យព្រិលដ៏ល្បីល្បាញ ដែលផ្តល់នូវសម្រស់តាមរដូវកាលដ៏ប្លែកពីគេចាប់ពីព្រិលម្សៅរហូតដល់ស្លឹកឈើរដូវស្លឹកឈើជ្រុះ។  

រួមបញ្ចូលទិដ្ឋាការ

$2,578

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

21 ធ្នូ 2026

កៅអីនៅសល់

15

ថ្ងៃទី1

ទីក្រុងភ្នំពេញ - ព្រលានយន្តហោះសីនឈីតូស

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិនៃទីក្រុងតាខ្មៅដើម្បីហោះហើរទៅកាន់ ព្រលានយន្តហោះសីនឈីតូស នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ដ៏រួសរាយរាក់ទាក់នៅទីនោះផងដែរ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
14.JPG
22.JPG
image_2026-01-10_13-10-51
ថ្ងៃទី2

ព្រលានយន្តហោះសីនឈីតូស - ទីក្រុងណូបូរិបីតសូ

ធ្វើដំណើរទៅ ទីក្រុងណូបូរិបីតសូ​ ដើម្បីជិះកន្ត្រកខ្សែរកាបឡើងភ្នំទស្សនា សួនសត្វខ្លាឃ្មុំ​(Noboribestu Bear Park)​ ដែលលោកអ្នកអាចមើល និងស្វែងយល់អំពីអាកប្បកិរិយារបស់ពួកវា។​ ជូន​ទៅទស្សនា ​ Noboribestu Hell Valley ជាកន្លែងបានកើតឡើងពីបន្ទុះភ្នំភ្លើងតាំងពីយូរលង់មកហើយ។​​បន្ទាប់មកធ្វើដំណើរទៅសណ្ឋាគារ រួចទទួលទានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសា។​

អាហាររួមបញ្ចូល

ពេលល្ងាច
SaveClip.App_412966582_18405758695021653_652011036727810898_n.jpg
SaveClip.App_412608144_18405758752021653_977909236541139550_n.jpg
28.avif
ថ្ងៃទី3

ទីក្រុងណូបូរិបីតសូ - ទីក្រុងសាប៉ូរ៉ូMt. Moiwa Ropeway

ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ ធ្វើដំណើរទៅថតរួបកម្សាន្តនៅ White Lover Park  ជាកន្លែងដែលលោកអ្នកអាចទស្សនាពីរបៀបធ្វើនំសូកូឡា និងអាចទាញយកបទពិសោធន៍ដោយខ្លួនឯង​។ បន្តទៅទស្សនា ប៉មនាឡិកាដែលធ្វើឡើងពីឈើ (Sapporo Clock Tower)។ បន្តទៅ សួនអូដូរី (Odori Park) ជាសួនដែលនៅចំកណ្ដាលទីក្រុងសាប៉ូរ៉ូ​ ក៏ជាកន្លែងគេប្រារព្ធពិធីបុណ្យព្រិលទឹកកក Snow festival មានចម្លាក់ធ្វើពីព្រិលទឹកកក (ពេលខែត្រជាក់) ។ ទទួលទានអាហារពេលថ្ងៃ រួច​បន្ដដំណើរទៅ នាស្អាតៗ។ ជូនទៅទស្សនាកម្សាន្តនៅ Mt. Moiwa Ropeway ដែលលោកអ្នកអាចជិះ កន្រ្ដកខ្សែកាបឡើងទៅលើភ្នំ​​ ដើម្បីទស្សនាទេសភាពដ៍ស្រស់ស្អាតនៃទី ក្រុងសាប៉ូរ៉ូដែលគ្រប់ដណ្ដប់ដោយព្រិលយ៉ាងសរក្បុរពីខាងលើភ្នំ។ បន្តទៅ វិថីតាណូគីកូជី (Tanukikoji Street) ជាវិថីដើរទិញទំនិញដ៏ល្បីល្បាញនៅកណ្ដាលទីក្រុងសាប៉ូរ៉ូ មានហាងទំនិញ អាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខ។ ​ពិសារអាហារពេលល្ងាចដែលជ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
27.jpg
odor park.jpg
1_U8bmEHumRx7xdCuTQ7LVpQ@2x.jpg
ថ្ងៃទី4

ទីក្រុងសាប៉ូរ៉ូ - ទីក្រុងអូតារុ

ពិសាអាហារពេលព្រឹក​​ ធ្វើរដំណើរទៅកាន់ ទីក្រុងអូតារុ (Otaru Canal) ទស្សនាកំពង់ផែវ័យចំណាស់អូតារុដែលជាប្រភពដឹកជញ្ចួនទំនិញទៅមកលើកោះហុកកៃដូ។ ជូនទៅទស្សនា កន្លែងផលិតសម្ភារះអំពីកែវ (Kitaichi Glass) មានឧបករណ៍ផលិតពីកែវចម្រុះជាច្រើននិងមានក្បាច់រចនាស្អាតៗ រួចជូនទៅ ហាងលក់កាហ្វេ និងប្រអប់ភ្លេងស្អាតៗ (Otaru Music Box Museum) ដ៏ល្បី។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅស្សនានិងលេងកំសាន្ដនៅ រមណីយដ្ឋានស្គីទឹកកក (Sapporo Kokusai Skiing Resort​​)​ ដោយឡែកចំពោះឧបករណ៍សម្ភារៈលេងស្គីទឹកកក (ចំណាយផ្ទាល់ខ្លួន)។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
កន្លែងផលិតសម្ភារៈកែវ (Kitaichi Glass).jpg
25.jpg
26.jpg
ថ្ងៃទី5

ទីក្រុងសាប៉ូរ៉ូ - ភ្នំពេញ

ពិសាអាហារពេលព្រឹក រួចជូនទៅផ្សារគ្រឿងសមុទ្រដ៏ល្បី (Sapporo Morning Market)។​ បន្ទាប់ធ្វើដំណើរទៅព្រលានយន្តហោះសីនឈីតូស ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

ពេលព្រឹក
15.JPG
11.JPG
1.jpg

តំបន់ទេសចរណ៍

ផ្សារគ្រឿងសមុទ្រចាកាលជី (Jagalchi Fish Market)

ផ្សារគ្រឿងសមុទ្រចាកាលជី (Jagalchi Fish Market)

ផ្សារត្រីចាកាល់ឈី ជាផ្សារត្រីធំបំផុតនៅកូរ៉េខាងត្បូង ស្ថិតនៅទីក្រុងប៊ុសាន។ ផ្សារនេះល្បីដោយត្រីស្រស់ៗជាច្រើនប្រភេទ និងអាហារសមុទ្រដែលអាចជ្រើសរើសហើយអ្នកលក់នឹងធ្វើភ្លាមៗ។ ជាកន្លែងដ៏ល្បីសម្រាប់អ្នកដែលចូលចិត្តអាហារសមុទ្រនិងចង់សាកល្បងបទពិសោធថ្មី។ Jagalchi Fish Market, Korea’s largest seafood market in Busan, is famous for its fresh fish and lively atmosphere. Visitors can pick live seafood and have it prepared on the spot. A must-visit for seafood lovers!
ឧទ្យានខមមិនវេល​(Commonwealth Park)

ឧទ្យានខមមិនវេល​(Commonwealth Park)

សួន Commonwealth គឺជាសួនសាធារណៈធំមួយនៅក្នុងរាជធានីកាន់ប៊ឺរ៉ា ជាប់នឹងបឹង Burley Griffin។ សួននេះល្បីខាងភាពស្រស់ស្អាតធម្មជាតិ និងជាកន្លែងរៀបចំព្រឹត្តិការណ៍សំខាន់ៗជាតិ រួមមានពិធីបុណ្យ Floriade ដ៏ល្បី។ Commonwealth Park is a large public park in Canberra, adjacent to Lake Burley Griffin. Known for its natural beauty, it hosts major national events including the famous Floriade festival.
សួនសត្វខ្លាឃ្មុំ (Noboribetsu Bear Park)

សួនសត្វខ្លាឃ្មុំ (Noboribetsu Bear Park)

ស្ថិតនៅលើភ្នំ Shihorei ប្រហែល ៥៥០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ក្នុងទីក្រុង Noboribetsu ខេត្ត Hokkaido ប្រទេសជប៉ុន។ អ្នកទេសចរអាចធ្វើដំណើរតាម Ropeway ប្រហែល ៧ នាទី ឡើងទៅកាន់កំពូលភ្នំ ដើម្បីទស្សនាខ្លាឃ្មុំត្នោត Ezo ដែលជាសត្វដ៏ល្បីរបស់ Hokkaido។នៅទីនេះមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ដូចជា ការមើល និងខ្លាឃ្មុំ, Bear Athletics និង Human Cage ដែលអាចឱ្យអ្នកទស្សនាខ្លាឃ្មុំពីចម្ងាយជិតតាមរយៈកញ្ចក់ការពារ។ ក៏មាន Brown Bear Museum, ភូមិវប្បធម៌ Ainu និងកន្លែងមើលទេសភាព Lake Kuttara ផងដែរ។

ជ្រលងឋាននរក (Noboribetsu Hell Valley)

ជ្រលងឋាននរក (Noboribetsu Hell Valley)

ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីនៅ Noboribetsu, Hokkaido ប្រទេសជប៉ុន។ ទីនេះមានទេសភាពភ្នំភ្លើងដែលមានផ្សែងក្តៅពណ៌ស ហ្គាសភ្នំភ្លើង និងប្រភពទឹកក្តៅហូរចេញពីដី បង្កើតបរិយាកាសដូចជា “ជ្រលងឋាននរក”។ អ្នកទេសចរអាចដើរតាមផ្លូវឈើ និងសង្កេតឃើញធម្មជាតិដ៏អស្ចារ្យជុំវិញតំបន់នេះ។

វិមានទីសក្ការៈបូជា (Hokkaido Shrine)

វិមានទីសក្ការៈបូជា (Hokkaido Shrine)

ជាទីសក្ការៈបូជាដ៏សំខាន់ និងល្បីល្បាញមួយនៅទីក្រុង Sapporo ខេត្ត Hokkaido ប្រទេសជប៉ុន។ ទីសក្ការៈនេះស្ថិតនៅក្នុងតំបន់ព្រៃបៃតងដ៏ស្ងប់ស្ងាត់ ព័ទ្ធជុំវិញដោយដើមឈើធំៗ និងធម្មជាតិស្រស់ស្អាត។ អ្នកទេសចរអាចដើរឆ្លងកាត់ច្រក Torii ទស្សនាស្ថាបត្យកម្មបែបជប៉ុន និងស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់ជប៉ុន។

កន្លែងផលិតសម្ភារៈកែវ (Kitaichi Glass)

កន្លែងផលិតសម្ភារៈកែវ (Kitaichi Glass)

Kitaichi Glass (Kitaichi Glass Otaru) គឺជាកន្លែងដ៏ល្បីនៅទីក្រុង Otaru ខេត្ត Hokkaido ប្រទេសជប៉ុន ដែលមានជំនាញក្នុងការផលិត និងលក់ផលិតផលធ្វើពីកែវ ដោយមានស្នាដៃរចនាដ៏ស្រស់ស្អាត និងមានភាពល្អិតល្អន់។ អ្នកទេសចរអាចទស្សនាផលិតផលកែវជាច្រើនប្រភេទ ដូចជា ចង្កៀងកែវ កែវផឹកទឹក គ្រឿងតុបតែង និងវត្ថុអនុស្សាវរីយ៍ ដែលសាកសមសម្រាប់ទិញជាកាដូពី Hokkaido។

ហាងកាហ្វេ និងសារមន្ទីរប្រអប់ភ្លេង Otaru Music Box Museum

ហាងកាហ្វេ និងសារមន្ទីរប្រអប់ភ្លេង Otaru Music Box Museum

Otaru Music Box Museum គឺជាកន្លែងទេសចរណ៍ដ៏មានមន្តស្នេហ៍នៅទីក្រុង Otaru ខេត្ត Hokkaido ប្រទេសជប៉ុន ដែលល្បីដោយសារប្រអប់ភ្លេងដ៏ស្រស់ស្អាត និងមានរចនាបថជាច្រើនប្រភេទ។ អ្នកទេសចរអាចទស្សនា និងទិញ ប្រអប់ភ្លេង សម្ភារៈតុបតែង និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងសម្រាកជាមួយកាហ្វេ និងបង្អែមនៅតំបន់ជុំវិញ។ បរិយាកាសបែបបុរាណ និងសម្លេងភ្លេងដ៏ពិរោះ ធ្វើឱ្យទីនេះក្លាយជាកន្លែងដ៏ល្អសម្រាប់ថតរូប និងទិញកាដូជូនមនុស្សជាទីស្រឡាញ់។